Pages

Sunday, July 20, 2014

អ្នក​បង្កើត Google Search

អ្នក​បង្កើត Google Search

អ្នក​បង្កើត​ Google Search
ជីវ​ប្រវត្តិ​របស់លោក Larry Page
 ​ថ្ងៃ​កំណើត​៖ ២៦ មីនា ១៩៧៣ (៤១​ឆ្នាំ)
មុខរបរ៖ អ្នកវិទ្យាសាស្រ្ដ​កុំព្យូទ័រ​អ្នក​បង្ហាញ​ពី​បច្ចេកវិទ្យា​និងសហគ្រិន
Larry Page កើត​ក្នុង​គ្រួសារ Jewish ។ ឪពុកនិងម្ដាយរបស់គាត់គឺជាសាស្រ្ដាចារ្យ​ផ្នែក​វិទ្យាសាស្រ្ដ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​ Michigan State 
Larry Page បាននិយាយថា “ផ្ទះឪពុកម្ដាយរបស់​ខ្ញុំ​រញ៉េរញ៉ៃពេញដោយ​កុំព្យូទ័រ​និងទស្សនាវដ្ដី Popular Science គ្រប់កន្លែង​ទាំងអស់ ។ ”
គាត់ចាប់អារម្មណ៍នឹង​កុំព្យូទ័រ​តាំងពីគាត់អាយុ៦​ឆ្នាំ ហើយគាត់បានក្លាយជាក្មេងទី១​ក្នុង​បឋម​សិក្សា​របស់គាត់​ដែល​ធ្វើ assignment ដោយ​ប្រើ word processor
គាត់បាននិយាយថា”កាលនៅក្មេង ​ខ្ញុំ​ចង់​បង្កើត​វត្ថុអ្វី​ដែល​ថ្មីមួយ ហើយ​ខ្ញុំ​ចូលចិត្ត​បច្ចេកវិទ្យា​និងមុខជំនូញដូច្នេះ​នៅពេល​ដែល​ខ្ញុំ​ អាយុ១២​ឆ្នាំ​ខ្ញុំ​បានចាប់ផ្ដើម​ក្រុមហ៊ុន​មួយ” ។
ជីវ​ប្រវត្តិ​រ​បស់លោក Sergey Brin
​ថ្ងៃ​កំណើត​៖ ២១ សីហា ១៩៧៣ (៤១​ឆ្នាំ)
មុខរបរ៖ អ្នកវិទ្យសាស្រ្ដ​កុំព្យូទ័រ​អ្នក​បង្ហាញ​ពី​បច្ចេកវិទ្យា​និងសហគ្រិន
Sergey Brin ធ្វើអន្ដោប្រវេសន៍ទៅសហរដ្ឋអាមេរិក​នៅពេល​គាត់មានអាយុ៦​ឆ្នាំ ។ គាត់បាន​សិក្សា​បរិញ្ញាបត្រនៅ​សាកលវិទ្យាល័យ​ Maryland ហើយគាត់បានដើរតាមឪពុកនិងជីតារបស់គាត់ដោយ ​សិក្សា​លើមុខជំនាញ​គណិតវិទ្យា និង​សិក្សា​មុខវិជ្ជាមួយទៀតដំនាល​គ្នា​គឺវិទ្យាសាស្រ្ដ​កុំព្យូទ័រ ។
​បន្ទាប់ពី​បញ្ចប់​មហាវិទ្យាល័យគាត់បានប្ដូរទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Stanford ដើម្បី​យក Ph.D ក្នុង​ជំនាញវិទ្យាសាស្រ្ដ​កុំព្យូទ័រ ។ នៅទីនោះហើយ​ដែល​គាត់បានជួប Larry Page ហើយបានក្លាយជាមិត្តភ័ក្រ្ដនឹង​គ្នា​យ៉ាង​ឆាប់​រហ័ស ។
ទស្សនាវដ្ដី Economist ចាត់ទុកលោក Sergey Brin “Enlightenment Man” និងជាមនុស្ស​ដែល​ជឿថា “Knowledge is always good, and certainly always better than ignorance” ហើយពាក្យបានក្លាយជាបាវចនៈរបស់ Google ​ដែល​បង្កើត​ឲ្យ​មាន​ព័ត៌មាន​សម្រាប់​ពិភពលោក “universally accessible and useful” and “Don’t be evil” 
Google search គឺជា web search engine ​ដែល​ជាកម្ម​សិទ្ធ​ិ​របស់​ក្រុមហ៊ុន Google Inc. ហើយគឺជា search engine ​ដែល​ប្រើ​ច្រើន​ជាងគេ​បំផុត​នៅលើ web Google ទទួលបានqueries ដែល​ search ជា​ច្រើន​រយលានជា​រៀងរាល់​ថ្ងៃ​តាមរយៈ​សេវាកម្ម​ផ្សេងៗ​របស់ Google Google search ​ត្រូវបាន​បង្កើត​ដោយលោក Larry Page និង Sergey Brin ​ក្នុង​ឆ្នាំ ១៩៩៧ ។
​នៅពេល​ដែល Larry Page និង Sergey Brin បានក្លាយជាមិត្តនឹង​គ្នា​នៅ​សាកលវិទ្យាល័យ Stanford ពួកគេ​បាន​សិក្សា​យ៉ាង​ខ្លាំង​ក្នុង​បន្ទប់របស់ពួកគាត់ហើយ Sergey Brin បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ data mining របស់គាត់ ដើម្បី​បង្កើត​ជា superior search engine ។ កម្មវិធី​នេះបានល្បី​យ៉ាង​ខ្លាំងនៅ​សាកលវិទ្យាល័យ  Stanford ហើយពួកគាត់បានផ្អាកការ​សិក្សា Ph.D ដើម្បី​ចាប់ផ្ដើម Google ក្នុង​អគាជួលមួយ ។
ការ​បង្កើត​ Search Engine
Sergey Brin បាន​ធ្វើការ​បង្កើត​ប្រព័ន្ធ data mining systems ហើយ Larry Page បាន​កំពុង​ពង្រីក “the concept of inferring the importance of a research paper from its citations in other papers” ។ ពួកគាត់​ទាំងពីរ​បាន​និពន្ធ​នូវ​អត្ថបទមួយមាន​ចំណងជើង​ថា  “The Anatomy of a large-Scale Hyper-textual Web Search Engine”
ការផ្សំគំនិត ​បញ្ចូល​គ្នា​របស់ពួកគាត់និងការ​ខិតខំ​ធ្វើការ​របស់ពួកគាត់​ជាមួយនឹង​ កុំព្យូទ័រ​ដែល​មាន​តម្លៃ​ទាបបានធ្វើ​ឲ្យ​ពួកគាត់​សម្រេច​នូវ​ការសាកល្បង​ search engine របស់ពួកគាត់​នៅលើ​់គេហទំព័រ ។ គម្រោង​របស់ពួកគាត់បានរីក​ចម្រើន​យ៉ាង​លឿន​និងអាចដោះស្រាយ​បញ្ហា​ computing infrastructure របស់ Stanford
Google Search មានអ្វី​ខ្លះ​?
Google Search មាន​នូវ​លក្ខណៈ​ពិសេស​លើសពីការ​ស្វែងរក​ពាក្យធម្មតា​ដែល​លក្ខណៈ​ពិសេស​ទាំងនោះ​មាន​ដូចជា​៖ weather forecasts, stock quotes, time zones, sports scores, unit conversion, currency conversion, calculator, dictionary lookup, maps, movie showtimes, public data, real estate and housing, travel data/airports, package tracking, patent numbers, area code, synonym search និង U.S. Government search ។ ល ។
Google Search មាន​លក្ខណៈ​ពិសេស​សម្រាប់​លេខរួមមាន៖ តម្លៃសីតុណ្ហភាពការប្ដូរលុយ/ឯកតា (“10.5 cm in inches”) ការគណនា (3 * 4 + sqrt (6) – Pi/2) , package tracking, patents, area codes and rudimentary language translation of displayed pages
​លទ្ធផល​ដែល​បង្ហាញ​ត្រូវ​តម្រៀប​ដោយពឹងផ្អែក​ទៅលើ​ rank ​ដែល​ខ្ពស់ ( ឬ​ហៅថា ”PageRank”) ។
អ្វីជា Google PageRank ?
PageRank គឺជា algorithm ​ដែល​វិភាគ link ​ប្រើ​ដោយ Google Internet search engine
​ឈ្មោះ​ ”PageRank” គឺជា trademark របស់ Google ប៉ុន្ដែប៉ាតង់គឺជាកម្ម​សិទ្ធ​ិ​របស់​សាកលវិទ្យាល័យ​ Stanford មិនមែន Google នោះទេ ។ Google ត្រូវ​ចំណាយ ១,៨លានជា​រៀងរាល់​ឆ្នាំ ដើម្បី​ទិញ​សិទ្ធ​ិ​ផ្ដាច់​មុខបន្ដពី Stanford ហើយនៅ​ឆ្នាំ ២០០៥ Google មានទិញយកប៉ាតង់ពី Stanford ក្នុង​តម្លៃ $៣៣៦លាន ។

Facebook Messenger សម្រាប់​Window Phone 8

Facebook Messenger សម្រាប់​Window Phone 8


បើនិយាយពី Facebook Messenger ​លោកអ្នក​ប្រាកដជា​ធ្លាប់​ស្គាល់ និង​ធ្លាប់​បាន​ប្រើ​ប្រាស់​រួចមកហើយ ប៉ុន្តែ​លោកអ្នក​ភាគ​ច្រើន​ធ្លាប់​តែឃើញ facebook Messenger ​សម្រាប់ Android និង IOS តែប៉ុណ្ណោះ ។

ឥឡូវនេះ ទស្សនាវដ្ដី​អាន-ANT សូម​ណែនាំ​ឲ្យ​លោកអ្នក​បាន​ស្គាល់ និង សាកល្បង​ប្រើ​ប្រាស់ Facebook Messenger ​សម្រាប់ Window Phone 8 វិញម្តង ។


ដើម្បី​អាច​ទាញយក​ (Download) មក​ប្រើ​ប្រាស់​បាន គឺ​លោកអ្នក​ត្រូវចុចលើLink នេះជាមុនសិន ៖

​បន្ទាប់ពី​បានចូល​ទៅតាម​link នេះហើយ លោកអ្នក​គ្រាន់តែ​ចុច​ទៅលើ​ពាក្យ Install ដូចរូប​ដែល​បង្ហាញ​ខាងក្រោម​ជាការស្រេច ៖


ប្រភពមកពី ANT

បង្កើត​រូបភាព​ទង់ជាតិ​ខ្មែរ​ជាមួយ ភាសាCSS

បង្កើត​រូបភាព​ទង់ជាតិ​ខ្មែរ​ជាមួយ ភាសាCSS

 

​ទស្សនាវដ្ដី​អាន-ANT សូម​ណែនាំ​អំពីរបៀប​បង្កើត​រូបទង់ជាតិ​ខ្មែរ​ជាមួយនឹង​ភាសា CSS ។ សូមអនុវត្តន៍តាមជំហានដូច​ដែល​បាន​ណែនាំ​ខាងក្រោម ៖




សូមសាកល្បងដោយខ្លួនអ្នក ។

១១ ចំណុច​ដែល Google អាចបិទប្លក់​របស់អ្នក​ឲ្យ​ឈប់​ប្រើ​ប្រាស់​

១១ ចំណុច​ដែល Google អាចបិទប្លក់​របស់អ្នក​ឲ្យ​ឈប់​ប្រើ​ប្រាស់​


Blogger របស់ Google គឺ ​ជា​សេ​វា​ឥត​គិត​ថ្លៃ ដែល​បាន​រចនា​ឡើង សម្រាប់​ការ​ទំ​នាក់​ទំនង ដោយ​ខ្លួន​ឯង សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ និង​សេរី​ភាព​នៃ​ការ បញ្ចេញ​មតិ​យោ​បល់​នា​នា ។ ទន្ទឹម​នឹង​នេះ Blogger ​ក៏​មាន​ប្រព័ន្ធ​សុវត្ថិ​ភាព​មួយ​ចំនួន​ដែរ បើ​សិន​ជា​អ្នក​បំពាន​ទៅ​នឹង​លក្ខខណ្ឌ​ទាំង​អស់​នោះ គេ​នឹង​អាច​បិទ Blogger របស់​អ្នក​លែង​ឲ្យ​ប្រើ​ប្រាស់ ។ បើ Blogger ជា ការ​រំ​លោភ គោល​ការណ៍​ណែ​នាំ ដែល​មាន​គុណ​ភាព របស់ Google បន្ទាប់​មក Google នឹង​ចាត់​វិធាន​ការ ប្រឆាំង​នឹង ថា​ការ កំណត់​ហេតុ​បណ្តាញ blogger របស់​អ្នក ដើម្បី​ការ​ពារ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន ។ Blogger មាន​លក្ខណៈ​ពិ​សេស​ជាង Wordpress ​ព្រោះ​ថា​មិន​ងាយ​បិទ​យើង​ចោល​ដូច Wordpress ទេ ។ មុន​នឹង​បិទ​យើង​ចោល​គឺ​គេ​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់ មិន​មែន​គ្រាន់​តែ​គេ​រាយ​ការណ៍​បន្តិច​បន្តួច​នោះ​ទេ ។ សូម​អាន​នូវ​លក្ខខណ្ឌ​ខាង​ក្រោម ដើម្បី​ជា​ការ ការ​ពារ Blogger របស់​លោក​អ្នក ពី​ការ​បិទ​ចោល លេង​ឲ្យ​ប្រើ​ប្រាស់ ៖

១. ការ​សរសេរ​អត្ថបទ ៖
Blogger ​ អាច​នឹង​បិទ​គណ​នី​របស់​លោក​អ្នក ប្រសិន​បើ​លោក​អ្នក​បំពាន​ដោយ ដាក់​ប្រកាស​ណា​មួយ​ថា​មិន​សម​ហេតុផល មាន​ន័យ​ថា មាតិ​កា​ដែល ជំរុញ​ឲ្យ​មាន អំពើ​ហឹង្សា ឆ្ពោះ​ទៅ​រក​ការ ស្អប់ ពូជ​សាសន៍ ជន​ជាតិ សាស​នា ពិការ​ភាព ភេទ អាយុ ស្ថាន​ភាព មនុស្ស​ចាស់ ឬ​អត្ត​សញ្ញាណ ការ​តម្រង​់​ទិស​ទៅ​រក​ខាង​ផ្លូវ​ភេទ ។ ខ្ញុំ​សូម​ឧ​ទាហរណ៍​អំពី​ការ​ប្រ​ឆាំង​គ្នា​រវាង​សាស​នា ៖ ពួក​សាស​នា A មួយ ប្រឹង​ប្រែង​សរ​សេរ​ប្រ​កាស​ប្រ​ឆាំង​នឹង​ពួកសាស​នា B

២. មាតិ​កា​ឆៅ :
នៅ​ក្នុង​ផ្នែក​នេះ​ប្រ​ហែល​ជា​លោក​អ្នក​ឆ្ងល់​ហើយ ថា​មាតិ​កា​ឆៅ​យ៉ាង​ម៉េច? មាតិ ​កា​ឆៅ​គឺ​ជា​ការ​ដែល​អ្នក​គ្រាន់​តែ​ថត​ឈុត​ឆាក​ណា​មួយ ដូច​ជា​ការ​វាយ​តប់ ជម្លោះ​ទាស់​ទែង ចោរ​ប្លន់ ហើយ​ដាក់​ប្រ​កាស​ផ្សាយ ដោយ​គ្មាន​អត្ថា​ធិ​ប្បាយ​ពណ៌​នា​អំពី​ព្រឹត្តិ​ការ​ណ៍នោះ (គឺ​គ្មាន​ការ​បក​ស្រាយ​ប្រ​ធាន) ឲ្យ​បាន​ក្បោះ​ក្បាយ​នោះ​ទេ ។

៣. អំពើ​ហឹង្សា : 
លោក ​អ្នក​មិន​ត្រូវ​ប្រកាស​គម្រាម​កំហែង​ដល់​ជន​ដទៃ​ណា​ម្នាក់ ឬ​គាំ​ទ្រ​អំពើ​របស់​របស់​ជន​ដទៃ​ណា​មួយ​ទេ ។ ឧ​ទា​ហរណ៍ ៖ លោក​អ្នក​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រ​ព្រឹត្ត​អំពើ​ហឹង្សា​ណា​មួយ ហើយ​ជម្រុញ​ឲ្យ​ទឹក​ចិត្ត​គេ​កាន់​តែ ចង់​ទៅ​ប្រ​ព្រឹត្ត​អំពើ​ល្មើស​ច្បាប់​នោះ​ទៀត ។



៤. ការ​រំ​លោភ​បំពាន​ទៅ​លើ​មាតិ​កា​របស់​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត :
មាន​ប្លក់​មួយ​ចំនួន​ធំ​ដែល​បាន ចម្លង (Copy) អត្ថ ​បទ​ប្រកាស​របស់​អ្នក​ដទៃ ប៉ុន្តែ​អ្នក​កុំ​ច្រឡំ នោះ​ជា​រឿង​មួយ​ល្អ ឬ​ជា​រឿង​មួយ​ដែល​គ្មាន​បញ្ហា​ទេ ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ បើ​សិន​ជា​អ្នក​ចម្លង​ប៉ះ​ចំ ប្លក់ ឬ​គេ​ហ​ទំព័រ​របស់​នរ​ណា​ម្នាក់​ដែល​គេ​កំណាញ់​អាចម៍​ក្តាប់ ហាម​មិន​ឲ្យ​ចម្លង​នោះ គេ​នឹង​រាយ​ការណ៍​ទៅ​កាន់​ក្រុម​ហ៊ុន Google ពេល​នោះ​ក្រុម​ហ៊ុន Google នឹង​ពិនិត្យ ហើយ​បើ​ឃើញ​ដូច​នោះ​មែន​អ្នក​ច្បាស់​ជា​នឹង​ស៊យ​ហើយ ដូច​ឈរ​កណ្តាល​ទន្លេ​ឲ្យ​ក្រពើ​អញ្ជឹង ។

៥. ប្រកាស​ផ្សាយ​ពត៌​មាន​សម្ងាត់​របស់​នរ​ណា​ម្នាក់ :
អ្នក ​ដឹង​ហើយ​ថា អាថ៌​កំបាំង​របស់​មនុស្ស​ផ្សេង​គឺ​មិន​មែន​យើង​ជួយ​លាក់​នូវ​អាថ៌​កំបាំង​អា ក្រក់​នោះ​ទេ មាន​ន័យ​ថា អ្នក​មិន​ត្រូវ​ផ្សព្វ​ផ្សាយ​រឿង​ផ្ទាល់​ខ្លួន​របស់​នរ​ណា​ម្នាក់ ដូច​ជា ៖ លេខ​ទូរស័ព្ទ លេខ​ប័ណ្ណឥ​ទាន ឬ​បណ្តាញ​ទំនាក់​ទំ​នង​ណា​មួយ​នោះ ។

៦. ការ​លាក់​អត្ត​សញ្ញាណ​ពិត ហើយ​ប្រកាស​តិះ​ដៀលដល់​នរ​ណា​ម្នាក់ :
អ្នក ​ពុំ​គប្បី​នឹង​ប្រកាស​ដោយ​ធ្វើ​ការ​តិះ​ដៀល​ដល់​ជន​ណា​មួយ ហើយ​លាក់​អត្ត​សញ្ញាណ​ពិត​របស់​ខ្លួន​នោះទេ ឬ​អ្នក​ប្រាប់​អត្ត​សញ្ញាណ​ក្លែងក្លាយ​ដោយ​ដាក់​អត្តសញ្ញាណ​អ្នក​ផ្សេង ។

៧. សកម្ម​ភាព​ខុស​ច្បាប់ :
ចូរ​កុំ​ប្រើ blogger ដើម្បី​ចូល​រួម ក្នុង​សកម្ម​ភាព ខុស​ច្បាប់ ឬ ដើម្បី​លើក​កម្ពស់ សកម្ម​ភាពមាន​គ្រោះ​ថ្នាក់​និង ខុស​ច្បាប់ ។ ឧទាហរណ៍ ៖ អ្នក​និពន្ធ​អត្ថបទ​នានា​ដែល​ជម្រុញ​ប្រ​ជា​ជន​ឲ្យ​ផឹក​ស្រា លេង​ស្រី ជា​ដើម ដែល​នាំ​អាប់​ឱន​កិត្តិ​ស័ព្ទ​ជាតិ ។

៨. ឈ្មោះ​ប្លក់ ដែល​មិន​អាច :
​ឈ្មោះ​ប្លក់​របស់​អ្នក​ពុំ​គប្បី​ដាក់ (xxxxxxx.blogspot.com) ទេ ព្រោះ​អាស័យ​ដ្ឋាន​នេះ​ពុំ​មាន​ការ​អនុ​ញ្ញាត ពោល​គឺ​វា​ប្រ​ឈម​មុខ​ទៅ​នឹង​ការ​បិទ​ខ្លាំង​ណាស់ ។

៩. មេរោគ :
Blogger ត្រូវ ​បាន​ហាម​ឃាត់​យ៉ាង​តឹង​រឹង​ចំពោះ​អ្នក ក្នុង​ការ​ដែល​អ្នក​ព្យា​យាម​ដំឡើង​កម្ម​វិធី ឬ​បញ្ចូន​មេរោគ​ផ្សេងៗ​ទៅ​ក្នុង​ប្លក់ ។ ពិ​សេស​អ្នក​ដែល​បង្កប់​កូដ​ព្យា​បាទ ដល់​អ្នក​ប្រើ​ប្រាស់​ប្លក់​អ្នក ។

 ** សង្ឈឹម ​ថា​ហេតុ​ផល​ទាំង​អស់​ខាង​លើ អ្នក​ទាំង​អស់​គ្នា​អាច​ទទួល​យក​បាន ដើម្បី​ចៀស​វាង​ការ​បិទ​ប្លក់​អ្នក​ចោល​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់ បើ​ដឹង​ហើយ​គួរ​ចៀស​វាង​ទើប​ប្រសើរ ។

គន្លឹះ 5​យ៉ាង ដើម្បី​ធ្វើ​ឲ្យ Facebook Page របស់អ្នក​មានចំនួន Like កើនឡើង

គន្លឹះ 5​យ៉ាង ដើម្បី​ធ្វើ​ឲ្យ Facebook Page របស់អ្នក​មានចំនួន Like កើនឡើង


​ទស្សនាវដ្ដី​អាន-ANT សូម​លើក​យក​គន្លឹះ​ទាក់​ទង​ទៅ​នឹង Face​book ​ដែល​បង្ហាញ​ពី​គន្លឹះ​ធ្វើ​ឲ្យ​មាន​ចំនួន​អ្នក Like Page របស់ ​លោកអ្នក​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ។ សូម​អញ្ជើញ​មើល​ការ​បង្ហាញ ខាង​ក្រោម​នេះ ដែល​មាន​វិធី​សាស្ត្រ​ប្រាំ​យ៉ាង​ទៅ​តាម​ដំណាក់​កាល​នីមួយៗ ៖

1. Invite មិត្ត​នៅ​ក្នុង Facebook របស់​អ្នក ៖
នេះ​ជា​ការ​ស្នើរ​សុំ ដើម្បី​ឲ្យ​មិត្ត​របស់​អ្នក​គេ Like ។ វិធី​សាស្ត្រ​នេះ​សង្ឈឹម​សឹង​តែ 90% ហើយ ព្រោះ​ថា​បើ​យើង​ស្នើ​សុំ​គេ​ហើយ​គេ​មិន Like វា​ហាក់​ដូច​ជា​ដាច់​ធម៌​មេត្តា​ពេក​ហើយ ។
2. ការ​ដាក់​ប្រកាស ឬ Share Link ជា​ប្រចាំ ៖
នៅ ​ក្នុង​ផ្នែក​នេះ​គ្មាន​អី​ប្លែក​ទេ គឺ​លោក​អ្នក​ត្រូវ​សកម្ម​ជា​មួយ​វា ដើម្បី​ឲ្យ​គេ​ទទួល​បាន​ពត៌​មាន​ទាន់​ហេតុ​ការណ៍ និង​ថ្មីៗ​ជា​ប្រចាំ ។ ព្រោះ​ថា​បើ​គេ Like Page យើង​ហើយ​គឺ​គេ​មាន​ចំណង​ចង់​ដឹង​ពត៌​មាន​ថ្មីៗ ពិសេស​ៗ ។
3. Share Page របស់​អ្នក ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ ៖
ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​គេ​ដឹង និង​ស្គាល់​ឈ្មោះ Page របស់​យើង ។
4. ដាក់​ផ្សាយ​នៅ​ក្នុង​ប្លក ៖
នៅ​ពេល​ដែល​អ្នក​មាន​ប្លក ឬ Website ហើយ​នោះ​លោក​អ្នក​អាច​មាន​ឱកាស​មួយ​ដែរ ដោយ​ដាក់​ជា Face​Book Like Box ជា​ដើម ដើម្បី​ឲ្យ​អ្នក​មាន​ចំណាប់អា​រម្មណ៍​គេ Like
5. ដាក់ Link ទៅ​ក្នុង Twitter
លោក​អ្នក​អាច​ដាក់ Link អត្ថបទ ឬ Link Page របស់​អ្នក​ប្រាប់​ដល់​ប្រិយ៍​មិត្ត Twitter

ប្រវត្តិ Google Search

ប្រវត្តិ Google Search និងអ្នកបង្កើតគឺលោក Larry Page និង លោក Sergey Brin

Google search គឺជា web search engine ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Google Inc. ហើយគឺជា search engine ដែល​ប្រើ​ច្រើនជាងគេបំផុត​នៅ​លើ Web ។ Google ទទួលបាន queries ដែល search ជាច្រើនរយលាន​ជា​រៀង​រាល់ថ្ងៃ តាមរយៈ​សេវាកម្ម​ផ្សេងៗរបស់ Google ។ Google search ត្រូវ​បាន​បង្កើត​ដោយលោក Larry Page និង Sergey Brin ក្នុងឆ្នាំ ១៩៩៧ ។

លោក Larry Page


ថ្ងៃកំណើត៖ ២៦ មីនា ១៩៧៣ (៣៦ ឆ្នាំ)
មុខរបរ៖ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ អ្នកបង្ហាញពីបច្ចេកវិទ្យា និង សហគ្រិន
Larray Page កើតក្នុងគ្រួសារ Jewish ។ ឪពុក និង ម្តាយរបស់គាត់​គឺជាសាស្រ្តាចារ្យ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ​នៅសាកលវិទ្យាល័យ Michigan State ។
Larray Page បាននិយាយថា "ផ្ទះឪពុកម្តាយរបស់ខ្ញុំ​រញ៉េរញ៉ៃ​ពេញ​ដោយ​កុំព្យូទ័រ និង ទស្សនាវដ្តី Popular Science គ្រប់កន្លែង​ទាំង​អស់ ។"
គាត់ចាប់អារម្មណ៍នឹងកុំព្យូទ័រ តាំងពីគាត់អាយុ ៦ ឆ្នាំ ហើយគាត់​បានក្លាយជាក្មេងទី ១ ក្នុងបឋមសិក្សារបស់គាត់ដែលធ្វើ assignment ដោយប្រើ word processor ។
គាត់បាននិយាយថា "កាលនៅក្មេង ខ្ញុំចង់បង្កើតវត្ថុអ្វីដែលថ្មីមួយ ហើយខ្ញុំចូលចិត្តបច្ចេកវិទ្យា និង មុខជំនួញ ដូច្នេះនៅពេល​ដែល​ខ្ញុំ​អាយុ ១២ ឆ្នាំ ខ្ញុំបានចាប់ផ្តើមក្រុមហ៊ុន​មួយ" ។

លោក Sergey Brin


ថ្ងៃកំណើត៖ ២១ សីហា ១៩៧៣ (៣៦ ឆ្នាំ)
មុខរបរ៖ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ អ្នកបង្ហាញពីបច្ចេកវិទ្យា និង សហគ្រិន
Sergey Brin ធ្វើអន្តោប្រវេសន៏ទៅសហរដ្ឋអាមេរិក នៅពេល​គាត់​មានអាយុ ៦ ឆ្នាំ ។ គាត់បានសិក្សាបរិញ្ញាបត្រ នៅសាកល​វិទ្យា​ល័យ Maryland ហើយគាត់បានដើរតាមឪពុក និង ជីតា​របស់​គាត់ ដោយសិក្សាលើមុខជំនាញគណិតវិទ្យា និង សិក្សា​មុខវិជ្ជា​មួយ​ទៀត​ដំណាលគ្នាគឺ វិទ្យាសាស្រ្តកុំព្យូទ័រ ។
បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ គាត់បានប្តូរទៅសិក្សានៅ​សាកលវិទ្យា​ Stanford ដើម្បីយក Ph.D ក្នុងជំនាញវិទ្យាសាស្រ្ត​កុំព្យូទ័រ ។ នៅទីនោះហើយដែលគាត់បានជួប Larry Page ហើយបាន​ក្លាយ​ជា​​មិត្តភ័ក្រ្តនឹងគ្នាយ៉ាងឆាប់រហ័ស ។
ទស្សនាវដ្តី Economist ចាត់ទុកលោក Sergey Brin "Enlightenment Man" និង ជាមនុស្សដែលជឿថា "knowledge is always good, and certainly always better than ignorance" ហើយ​ពាក្យបានក្លាយជាបាវចនៈរបស់​ Google ដែលបង្កើតអោយមាន​ព័ត៌មានសម្រាប់ពិភពលោក "universally accessible and useful"and "Don't be evil" ។

ការជួបគ្នារបស់លោក Larry Page និង លោក Sergey Brin

នៅពេលដែល Larry Page និង Sergey Brin បានក្លាយជា​មិត្ត​នឹងគ្នានៅ​សាកលវិទ្យា Stanford ពួកគេបានសិក្សា​យ៉ាងខ្លាំងក្នុង​បន្ទប់របស់ពួកគាត់ ហើយ  Sergey Brin បានប្រើប្រាស់ប្រព័ន្ធ data mining របស់គាត់ដើម្បីបង្កើតជា superior search engine ។ កម្មវិធីនេះបានល្បីយ៉ាងខ្លាំងនៅសាកលវិទ្យាល័យ Stanford ហើយពួកគាត់បាន​ផ្អាក​ការសិក្សា Ph.D ដើម្បីចាប់ផ្តើម​ Google ក្នុងអគាជួលមួយ ។

ការបង្កើត Search Engine

Sergey Brin បានធ្វើការបង្កើតប្រព័ន្ធ data mining systems ហើយ Larry Page បានកំពុងពង្រីក "the concept of inferring the importance of a research paper from its citations in other papers" ។ ពួកគាត់ទាំងពីរ​ បាននិពន្ធនូវ​អត្ថបទមួយ​មានចំនងជើងថា "The Anatomy of a Large-Scale Hypertextual Web Search Engine" ។
ការផ្សំគំនិតបញ្ចូលគ្នារបស់ពួកគាត់ និងការខិតខំធ្វើការ​របស់​ពួកគាត់ជាមួយនឹងកុំព្យូទ័រដែលមានតម្លៃទាប បាន​ធ្វើ​ឱ្យ​ពួកគាត់សម្រេចនូវការសាកល្បង search engine របស់ពួកគាត់នៅលើគេហទំព័រ ។ គម្រោង​របស់ពួកគាត់ បាន​រីក​ចម្រើន​យ៉ាងលឿន និង អាចដោះ​ស្រាយបញ្ហា computing infrastructure របស់ Stanford ។

Google Search មានអ្វីខ្លះ ?

Google Search មាននូវលក្ខណៈពិសេស លើសពីការ​ស្វែងរក​ពាក្យធម្មតា ដែលលក្ខណៈពិសេស​ទាំងនោះ​មានដូចជា៖ weather forecasts, stock quotes, time zones, sports scores, unit conversion, currency conversion, calculator, dictionary lookup, maps, movie showtimes, public data, real estate and housing, travel data/airports, package tracking, patent numbers, area code, synonym search និង U.S. Government search ។ល។
Google Search មានលក្ខណៈពិសេសសម្រាប់លេខរួមមាន៖ តម្លៃ សីតុណ្ហភាព ការប្តូរលុយ/ឯកតា ("10.5 cm in inches") ការគណនា ( 3 * 4 + sqrt(6) - pi/2 ), package tracking, patents, area codes and rudimentary language translation of displayed pages ។
លទ្ធផលដែលបង្ហាញត្រូវតម្រៀប ដោយពឹងផ្អែកទៅលើ rank  ដែលខ្ពស់ (ឬហៅថា "PageRank") ។

អ្វីជា Google PageRank?

PageRank គឺជា algorithm ដែលវិភាគ link ប្រើដោយ Google Internet search engine ។
ឈ្មោះ “PageRank” គឺជា trademark របស់ Google ប៉ុន្តែ​ប៉ាតង់​គឺជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យ Stanford មិនមែន Google នោះទេ ។ Google ត្រូវចំណាយ ១,៨ លាន ជារៀងរាល់ឆ្នាំដើម្បី​ទិញសិទ្ធិផ្តាច់មុខ​បន្តពី Stanford ហើយនៅឆ្នាំ ២០០៥ Google មានទិញយកប៉ាតង់ពី Stanford ក្នុងតម្លៃ $៣៣៦ លាន ។


Saturday, July 19, 2014

សាក​ថ្ម​ទូរស័ព្ទ និង​ប្រើ Internet ក្នុង​ឧបករណ៍​តែមួយ

សាក​ថ្ម​ទូរស័ព្ទ និង​ប្រើ Internet ក្នុង​ឧបករណ៍​តែមួយ

ជាថ្មី​ម្តងទៀត សំបុកអាយធី សូម​ណែនាំ​លោកអ្នក​ ឲ្យស្គាល់ឧបករណ៍​ទំនើប​ទាន់សម័យ ដែល​មាន​មុខងារ​ដល់​ទៅ ២ ដែល​​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏សំបូរបែប សម្រាប់​ការ​ប្រើ​ប្រាស់ Internet និង​អស់​កង្វល់​ពី​បញ្ហា​ថាមពល​ថ្ម​​ឧបករណ៍ទំនើប ដូចជា iPhone, Samsung, iPad, Tablet ជាដើម ។ បន្ថែម​លើ​មុខងារ​ដែល​អាច​ប្រើ​ប្រាស់ អ៊ីនធឺណេត​បាន​ជាធម្មតា លើ TP-Link M5350 លោកអ្នក​អាច​ប្រើប្រាស់ និងកម្សាន្ត​ជាមួយ​ថាមពល​ថ្ម​ដ៏​ពេញលេញបានផងដែរ​ នោះគឺ​ឧបករណ៍ ដែលជាប់​ចំណាត់​ថ្នាក់ ២០១៤ (Award Product) TP-Link M5360 ។
M5360-s

ងាយស្រួល​ចែក​រំលែក Internet តាម 3G Mobile

គ្មាន​អ្វី​ងាយស្រួល​ជាងនេះទៀត ដោយ​គ្រាន់​តែលោកអ្នក​ដាក់​បញ្ចូល​ស៊ីមកាត (Cellcard, Smart, Metfone, Beeline) ចូល​ទៅ​ក្នុង​ឧ​បករណ៍​ TP-Link M5360 មួយនេះ លោកអ្នក​នឹង​អាច​ប្រើប្រាស់ Internet បាន​ភ្លាមៗ ដែល​សមត្ថភាព​អាច​តភ្ជាប់​រហូតដល់ ១០ គ្រឿង​ដំណាល​គ្នា ។
TP-LINK-M5360-2.jpg

ល្បឿន​ដំណើរការ​យ៉ាងពេញលេញ – High Speed

ជាធម្មតា ឧបករណ៍​ចែករំលែក Internet Modem ឬ Wireless មួយចំនួន​អាច​ប្រើ​ប្រាស់​ត្រឹមតែ 7.2 Mpbs តែប៉ុណ្ណោះ ។ ចំណែកឯ TP-Link M5360 អាចប្រើប្រាស់​បាន​រហូតដល់​ 21Mbps ដែល​លោកអ្នក​នឹង​អស់​កង្វល់​ពីបញ្ហា Internet ដំណើរការ​មិន​ពេញ​លេញ​គ្រប់​គ្រាន់​ទៀត​ហើយ ។
download_speed

ងាយដាក់​តាមខ្លួន និង​អាចប្រើបាន 17 ម៉ោង – 5200mAh

ជាមួយនឹងទំហំ ដ៏តូចល្មម​អាចដាក់​ក្នុង​ហោប៉ៅ ឬក្នុង​កាបូប​បាន​យ៉ាង​ស្រួល TP-Link M5360 អាច​បំពេញ​តម្រូវ​ការ​ស្ទើរ​ពេញ​មួយថ្ងៃ រហូតដល់ 17 ម៉ោង ។ វា​ប្រាកដណាស់ថា នៅទៅណា​មាន​សេវា 3G ឬ​សូម្បី​តែ 2G នៅទីនោះ​លោកអ្នកអាច​ប្រើប្រាស់​ Internet បាន​ដោយសេរី មិន​គ្មាន​ការ​រអាក់​រអួល ។
person

សាក​ថ្ម​បានផង ប្រើ Internet បានផង នៅឯណាមាន?

មិនខុសទេ ដែលថា TP-Link M5360 អាច​បំពេញ​តួនាទី​ទាំង ជាឧបករណ៍​សាកថាម​ពល​ថ្ម​បន្ថែម (Power Bank) និង​ជា​ឧបករណ៍​ចែករំលែក​ Internet (3G Wi-Fi) បានផងដែរ ។ នៅពេល​លោកអ្នក​អស់​ថាមពល​ថ្មពី iPhone, iPad, Samsung, LG, HTC, Tablet ជាដើម លោកអ្នក​គ្រាន់​តែដោត​ឌុយ​ USB ភ្ជាប់​ជាមួយឧបករណ៍​គឺជាការស្រេច​ ។
power_bank

ហេតុអ្វី​អ្នក​ត្រូវការឧបករណ៍ TP-Link M5360?

ចម្លើយ​យ៉ាងខ្លីថា៖ ព្រោះ​អ្នក​ត្រូវការប្រើ Internet ជាប្រចាំ និង​សាកថាមពលថ្ម​ជាប្រចាំ​ផងដែរ ។ នៅពេល​លោកអ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត – នៅតាម​កាហ្វេ (ជាធម្មតាល្បឿន Internet យឺត​) – នៅ​ការិយាល័យដែល​មាន​ចំនួន​អ្នក​ប្រើ​ Internet ច្រើន – នៅពេល​កំពុង​ជួប​ពិភាក្សាការងារ​ ដែល​ត្រូវការ Internet នោះ​ឧបករណ៍ TP-Link M5360 គឺជាឧបករណ៍​តែមួយ​គត់ ដែល​សាកសម​សម្រាប់​លោកអ្នក ហើយ​វា​ជាឧបករណ៍​ដែល​ទទួលបាន​​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ជុំវិញ​ពិភពលោក ។
អត្ថបទ​គួរអាន៖ ឧបករណ៍​ចែក​រំលែក​ Wi-Fi ចល័ត (Mobile Wi-fi)
TP-Link M5360 ជាផលិតផល​ថ្មី​ឆ្នាំ ២០១៤ ដែល​ជាប់​ពានរង្វាន់​ និង​ទទួល​ស្គាល់​ដោយ​ប្រទេស UK, Germany, Spain, Russia ជាដើម ។
Award_M5360
ប្រសិន​បើ លោកអ្នក​មាន​ចំណាប់​អារម្មណ៍​ពី​ឧបករណ៍​មួយនេះ សូម​ទំនាក់​ទំនង​មក​កាន់ សំបុកអាយធី – 017