Pages

Sunday, October 5, 2014

Motorola Xoom សេរី​ថ្មី​មាន​បណ្ដាញ ​4G

Motorola Xoom សេរី​ថ្មី​មាន​បណ្ដាញ ​4G
ក្រុមហ៊ុន ​Motorola​ ធ្លាប់​បាន​ចេញ​នូវ​ tablet សេរី​ Xoom 3G ម្ដង​រួច​មក​ហើយ ឥឡូវ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​បន្ថែម​នូវ​មុខងារ ​និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ ដើម្បី​អោយ​កាន់​តែ​មាន​ភាព​ទាន់​សម័យ​នៅ​លើ​ Motorola ​Xoom 4G​ Tablet ​នេះ​។​ Tablet នេះ​មាន​រូបរាង​ស្អាត​ ជា​មួយ​អេក្រង់​ ទំហំ​10.10 អ៊ីញ​ប្រភេទ ​TFT ធំ​ទូលាយ​ងាយ​ស្រួល​មើល​ហើយ​ Resolution ​ទំហំ ​1280×800​។ ​ចំពោះ ​OS វិញ​គឺ​ Android 3.0​ platform​ ហើយ​ CPU ប្រភេទ ​NVIDIA ​Tegra​ 2 ​dual-core ​ដែល​មាន​ល្បឿន​1000Mhz​ អាច​អោយ​កម្មវិធី​ Adobe​ Flash, ​movies,​ games, ​និង​កម្មវិធី​ជា​ច្រើន​ទៀត​មាន​ដំណើរ​ការ​លើ​វា​ស្រួល ​ហើយ​មាន​អង្គ​ចងចាំ​ទំហំ​ 1GB ​ហើយ​ថាស​រឹង​សម្រាប់​ផ្ទុក​ឯកសារ​វិញ​មានទំហំ ​32GB រីឯ​កាមេរ៉ា​វិញ​មាន​ទាំង​កាមេរ៉ា​មុខ ​និង​កាមេរ៉ា​ក្រោយ​ ដោយ​កាមេរ៉ា​មុខ​មាន​ទំហំ ​2-megapixel ​ងាយ​ស្រួល​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​ chat ​ហើយ​ចង់​មើល​មុខ​គ្នា ​ហើយ​កាមេរ៉ា​ក្រោយ​វិញ​មាន​ទំហំ ​5-megapixel​ អាច​ពង្រីក​ពង្រួម​រូប​បាន​ច្បាស់​ក្នុង​ការ​ថត​ ជា​មួយ​ភ្លើង​ dual-LED។ ​ម្យ៉ាង​វិញ​ទៀត​ប្រើ​នូវ​បច្ចេកវិទ្យា ​4G LTE ​ដែល​ធ្វើ​អោយ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ល្បឿន​លឿន​ ដូច​ជា​ការ ​download ​មាន​ល្បឿន​ចាប់​ពី​ 5 ទៅ​ 12Mb ​ក្នុង​១វិនាទី ​ចំពោះ​ការ​ upload ​មាន​ល្បឿន​ចាប់​ពី​2 ទៅ​5Mb ក្នុង​មួយ​វិនាទី​។
លក្ខណៈ​ពិសេស
  • អេក្រង់​ទំហំ​10.10 អីុញ​ និង​ Resolution​ 1280×800 ប្រភេទ ​TFT
  • OS: Android 3.0x
  • CPU: Tegra 2 dual-core ​ល្បឿន​1000Mhz
  • អង្គចងចាំ​ 1GB
  • ថាស​រឹង​ទំហំ​ 32GB,​ Wi-Fi ​(802.11b/g/n)
  • Bluetooth ​2.1

កុំព្យូទ័រ​ខ្នាត​តូច​សម្រាប់​បណ្ដាញ​Network​សម័យ​ថ្មី

កុំព្យូទ័រ​ខ្នាត​តូច​សម្រាប់​បណ្ដាញ​Network​សម័យ​ថ្មី
ផលិតផល ​ដែល​អ្នក​បាន​ឃើញ​ក្នុង​ទំព័រ​នេះ​ គឺជា​កុំព្យូទ័រ​ខ្នាត​តូច​ ម៉ាក Jack PC ឬ​ជា​ប្រភេទ​កុំព្យូទ័រ​ សម្រាប់​ចាប់ភ្ជាប់​ជញ្ជាំង​មាន​រាងស្ដើង​ស្រដៀង​និង​ប្រអប់ភ្លើង ​ដែល​បង្កើត​ឡើង​សម្រាប់​​​ផ្លាស់​ប្ដូរ​ការ​ប្រើប្រាស់​កុំព្យូទ័រ​នៅ​ ក្នុង​បណ្ដាញ​ Network Server របស់​អ្នក​ទៅ​រក​ភាព​ទាន់​សម័យ​ ហើយ​ថែមទាំង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​កាន់​តែ​ច្រើន​ផង​ដែរ​។ ប្រព័ន្ធ​ម៉ាស៊ីន​ដ៏​តូច​របស់​វា​ត្រូវ​បាន​គេ​រៀប​ចំ​សម្រាប់​តែ​​ការ​ ប្រើប្រាស់​ Online ក្នុង​ការ​ផ្ញើ​សារ​ឬ​ទទួល​សារ​ និង​ឆែក​អ៊ីនធឺណិត​​ប៉ុណ្ណោះ​ ហើយ​មិន​មាន​ថាសរឹង​សម្រាប់​ផ្ទុក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​របស់​វា​ឡើយ​ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​អ្នក​ចង់​ធ្វើ​ការ​អ្វី​មួយ​​ផ្សេង​ទៀត​លោកអ្នក​ ត្រូវ​តភ្ជាប់​កុំព្យូទ័រ​ស្ដើង​​នេះ​ទៅ​កាន់​ Server ដើម្បី​ប្រតិបត្តិការងារ​​ទាំង​នោះ​។ ​កុំព្យូទ័រ​ Jack PC ​មាន​កម្មវិធី​គ្រប់​គ្រាន់​សម្រាប់​ដំណើរ​ការ​ហើយ​ភ្ជាប់​ទៅ​កាន់​បណ្ដាញ​ Server Network ធំ​ៗ​ច្រើន​ទៀត​ ហើយ​កុំព្យូទ័រ Server ជា​អ្នក​ផ្ដល់​នូវ​កម្លាំង​គណនា​ទាំង​អស់​នៅ​ក្នុង​បណ្ដាញ​ទៅ​ឱ្យ​ កុំព្យូទ័រ​ Jack PC នេះ​ ។ អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ម៉ាក​ Jack PC នេះ​​អាច​​ប្រើ​​ កម្មវិធី​និង​ទិន្នន័យ​ដូច​ជា​នៅ​លើ​កុំព្យូទ័រ​ធម្មតា​ ប៉ុន្តែ​​កម្មវិធី​ទាំង​នោះ​ផ្ទុក​នៅ​លើ​ម៉ាស៊ីន​ Server ទាំង​អស់​ ។ ​ហេតុផល​ដែល​ត្រូវ​ប្រើ​កុំព្យូទ័រ​ Jack PC ​​រួម​មាន​ការ​កាត់​បន្ថយ​ការ​​ចំណាយ​ ងាយ​ស្រួល​​ថែរក្សា​ ងាយ​ស្រួល​ប្រើ​និង​មាន​សុវត្ថិភាព​។ ម្យ៉ាងវិញទៀត​ផលិតផល​ទាំង​នេះ​បាន​នាំ​ចូល​​មក​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​ហើយ​ រួម​មាន​​កុំព្យូទ័រ​ផ្សេង​ទៀត​ ​ម៉ាក Plug PC និង Ex-Pcc និង Xtreme Pc ជា​ដើម ​​ដែល​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ បណ្ដាញ​ Network Server របស់​អ្នក​ ។
លក្ខណៈ​ពិសេស
  • អាចប្រើបានទាំង Linux / Windows
  • ភ្ជាប់ជាមួយប្រព័ន្ធសម្លេងជាស្រេច
  • ថាមពលផ្ដល់ឱ្យស្វ័យប្រវត្តចេញពីរន្ធ USB
  • ស៊ីភ្លើងតិចត្រឹមតែ ៣ វ៉ាត់
  • ទំហំផ្ទុកទិន្ន័យ Flash Memory (256MB)
  • អង្គចងចាំ 128MB DDR2 SDRAM
  • ធានា ២ឆ្នាំ និង ៣ឆ្នាំសម្រាប់ Class A និង B
  • ផ្ដល់ការបង្រៀនដោយឥតគិតថ្លៃ

Monday, August 25, 2014

បង្កើត slideshow ជាមួយនឹង jQuery Cycle Plugin

បង្កើត slideshow ជាមួយនឹង jQuery Cycle Plugin


jQuery Cycle Plugin ជាគេហទំព័រមួយ​ដែល​ផ្ទុក​ទៅដោយ​ប្រភេទ​នៃ Style slideshow ជា​ច្រើន​ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើការ​ជ្រើសរើស style បានតាម​តម្រូវ​ការ ។ លើសពីនេះទៅទៀត​លោកអ្នក​ក៏​អាច Download jQuery Cycle Plugin មក​ប្រើ​បានថែម​ទៀតផង ។ ដោយមើលឃើញពីសារប្រយោជន៍​និង ដើម្បី​បំពេញ​តម្រូវ​ការទៅដល់អ្នក​ប្រើ​ប្រាស់​បែបនេះហើយទើប​ទស្សនាវដ្ដី​ អាន យើង​ខ្ញុំ​ធ្វើការ​បង្ហាញ​ពីរបៀប​ទាញយក និង បង្កើត slideshow ជាមួយនឹង​ style ដែល​មានស្រាប់ ។

ដំបូង​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់​ URLដូច​ខាងក្រោម ៖
នោះ​វានឹង​បង្ហាញ​៖


រួច​លោកអ្នក​ធ្វើការ​ជ្រើសរើស​ style ដោយចុចលើ link ​ណាមួយ​ដូចរូប ៖



នោះ​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម ៖



​បន្ទាប់មក​ទៀត​លោកអ្នក ចុច Ctrl + u ដើម្បី​មើល source code និង copy កូដទៅដាក់​ក្នុង file ​ដែល​មាន​ឈ្មោះ​ថា index.html ដូចរូប​ខាងក្រោម ៖





ជំហានបន្ទាប់​លោកអ្នក​ចូល​ទៅកាន់ http://code.jquery.com/jquery-1.5.min.js
នោះ​វានឹង​បង្ហាញ ៖


រួច copy កូដ​ខាងលើ​ទៅដាក់​ក្នុង file ​ដែល​មាន​ឈ្មោះ​ថា jquery-1.5.min.js នៅ​ក្នុង folder js ដូចរូប​ខាងក្រោម ៖




​បន្ទាប់មក​ទៀតចូល​ទៅកាន់ http://malsup.github.io/chili-1.7.pack.js នោះ​វានឹង​បង្ហាញ​៖



រួច copy កូដ​ខាងលើ​ទៅដាក់​ក្នុង file ​ដែល​មាន​ឈ្មោះ​ថា chili-1.7.pack.js នៅ​ក្នុង folder js ដូចរូប​ខាងក្រោម ៖




​បន្ទាប់មក​ទៀតចូល​ទៅកាន់ http://malsup.github.io/jquery.cycle.all.js
 នោះ​វានឹង​បង្ហាញ​៖



រួច copy កូដ​ខាងលើ​ទៅដាក់​ក្នុង file ​ដែល​មាន​ឈ្មោះ​ថា jquery.cycle.all.js នៅ​ក្នុង folder js ដូចរូប​ខាងក្រោម ៖




ជំហានបន្ទាប់​លោកអ្នក​ចូល​ទៅកាន់​ index.html រួចកែកូដមួយចំនួនដូច​ខាងក្រោម ៖



កូដបន្ទាត់ទី 9,10 & 11 ជាកន្លែងហៅ file js ចូល ។
បន្ទាប់​លោកអ្នក​ចូល​ទៅកាន់ file index.html ដើម្បី​ហៅ​រូបភាព​ចូល៖



​លទ្ធផល​ដែល​ទទួលបានគឺ ៖



សម្គាល់ ៖
​នៅពេល​លោកអ្នក​ចង់ដូរ style slideshow លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់​http://jquery.malsup.com/cycle/ នោះ​វានឹង​បង្ហាញ​៖



 រួច copy កូដមកដាក់​ក្នុង file index.html ដូច​ខាងក្រោម​៖



នោះ​លោកអ្នក​អាច​ធ្វើការ​ផ្លាស់ប្តូរ style នៃ slideshow ។

ប្រភពមកពី antkh.com

ពាក្យបច្ចេកទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា

ពាក្យបច្ចេកទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា


Web Server
Web Server អាចមានន័យមួយ​ក្នុង​ចំណោម​អត្ថន័យពីរ​ខាងក្រោម​៖
1. គឺជា​កម្មវិធី​កុំព្យូទ័រ​មួយ​ដែល​មាន​ការងារ​ក្នុង​ការទទួល HTTP requests ពី client (user agents ​ដូចជា web browser) ហើយឆ្លើយតបការ request នោះ (HTTP response) ​ជាមួយនឹង​ព័ត៌មាន ដែល​ជា​ទូទៅ​គឺ web pages ​ដូចជា HTML និង រូបភាព​ជាដើម ។
2.  ជា​កុំព្យូទ័រ​ដែល​ដំនើការ​កម្មវិធី​ខាងលើ​
នាពេល​បច្ចុប្បន្ន​នេះមាន​កម្មវិធី​ Web Server ពីរធំៗ​គឺ Apache និង IIS ។
Apache
Apache ​ដែល​មាន​ឈ្មោះ​ពេញថា Apache HTTP Server គឺជា​កម្មវិធី​ web server ដ៏ធំមួយ​ដែល​ជួយ​ឲ្យ​ World Wide Web មានការរីក​ចម្រើន​មកដល់ពេលសព្វ​ថ្ងៃ​ ។ ​កុំព្យូទ័រ​ Web Server ​សំខាន់​ៗ​ទាំងអស់​ដែល​ប្រើ​ប្រាស់​ Apache គឺ Linux web server ។
Apache ​ត្រូវបាន​បង្កើត​នឹងថែរក្សាដោយសហគមន៍អ្នក​បង្កើត​ដែល​បើកទូលាយ (open community developers) ក្រោមការ​ទំនុក​បម្រុង​របស់ Apache Software Foundation ។ Apache អាច​ដំណើរ​ការបាន​នៅលើ​ Operating System ជា​ច្រើន​ដូចជា​ Unix, FreeBSD, Linux, Solaris, Novell NetWare, Mac OS X, Microsoft Windows, OS/2, TPF និង eComStation ។ Apache គឺជា​កម្មវិធី​ open source ​ដែល​អាចយកទៅ​ប្រើ​ដោយឥតគិតថ្លៃ ។
Apache គឺជា​កម្មវិធី​ Web Server មួយ​ដែល​គេ​និយម​ប្រើ​បំផុត​ចាប់តាំងពី​ឆ្នាំ​ ១៩៩៦ ។ ​តាមរយៈ​ស្ថិតិរបស់ Netcraft សម្រាប់​ ខែមករា ​ឆ្នាំ​ ២០០៩  Apache ​ត្រូវបាន​ប្រើ​ប្រាស់​ដោយគេហទំព័រនានាចំនួន ៥២,២៦% ​ដែល​ឈរនៅលំដាប់ទីមួយ​ក្នុង​​​ចំណោម​ Web Server នានា ។

Apache Admin
IIS
IIS ​មកពី​ពាក្យ Internet Information Services តែជា​ផ្លូវ​ការ​ត្រូវបាន​គេហៅថា Internet Information Server គឺជាបណ្តុំនៃ Internet-based services ​សម្រាប់​ servers ។ IIS ​បង្កើត​ដោយ Microsoft ​សម្រាប់​ប្រើ​ជាមួយ Microsoft Windows ។






ប្រភពមកពី antkh.com

Tuesday, August 5, 2014

៦ចំនុច ពីអ្នកជំនាញ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ ដោយសារ ទូរស័ព្ទ ស្មាតហ្វូន របស់អ្នក!


៦ចំនុច ពីអ្នកជំនាញ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ ដោយសារ ទូរស័ព្ទ ស្មាតហ្វូន របស់អ្នក!

16 LIKES
3 COMMENTS
អង្គារ ០៥ សីហា, ២០១៤ ម៉ោង ១៥:៤៧
បរទេស៖ ដើម្បីបញ្ចៀសផុត ពីការគ្រោះថ្នាក់ ដល់អាយុជីវិត និងការ បាត់បង់ទូរស័ព្ទដៃ ជាទីស្រឡាញ់ របស់អ្នក នោះ អ្នកអាចអនុវត្ដ នូវ ៦ចំនុច ខាងក្រោម ដែលខ្មែរឡូត បានធ្វើការដក ស្រង់ចេញ ពីយ៉ាហ៊ូ និងជាការលើក បង្ហាញ ពីអ្នកជំនាញនៃ ទូរស័ព្ទ Smartphone នេះ ៖
១.មិនត្រូវ ប្រើប្រាស់ថ្ម ដែលមាន គុណភាពអន់ ឬមិនមែន ជាផលិតផលពិត

នេះគឺជា ករណីសំខាន់ហើយ គ្រោះថ្នាក់ជាច្រើន កើតឡើងដោយសារ តែថ្មទូរស័ព្ទ ដែលមិនមែនជា ផលិតផលពិត។ អ្នកជំនាញនៃ ក្រុមហ៊ុន iFix បាននិយាយថា ថ្មទូរស័ព្ទ ដែលមិនមែន ជាផលិតផលពិត របស់ក្រុមហ៊ុននីមួយៗ មានគុណភាពខ្សោយ និងការផលិត មិនត្រឹមត្រូវ តាមស្តង់ដា ដែលអាចនឹង ផ្ទុះនៅពេលណា ដែលវាក្តៅ ខ្លាំងពេក។
២.ត្រូវទុកដាក់ ទូរស័ព្ទរបស់អ្នក នៅកន្លែងដែល មានខ្យល់ចេញ ចូលគ្រប់គ្រាន់ អំឡុងពេល សាកថ្ម

នេះគឺជាករណី មួយទើបតែ កើតឡើងទៅលើ ក្មេងស្រីម្នាក់ នៅឯរដ្ឋ Texas ដែលនាងបាន យកទូរស័ព្ទ Smartphone ទៅដាក់ក្រោម ខ្នើយគេង របស់នាងកំពុង ពេលសាកថ្ម។ ជាលទ្ធផលទាំងខ្នើយ និងទូរស័ព្ទរបស់ នាងត្រូវបាន ឆេះខ្ទេចតែម្តង។
ដូច្នេះហើយ អំឡុងពេលសាកថ្ម អ្នកត្រូវទុក ទូរស័ព្ទរបស់អ្នក នៅកន្លែងដែល មានខ្យល់ចេញចូល គ្រប់គ្រាន់ដើម្បី ជៀសវាងពីការ កើនកម្តៅខ្លាំងពេក រហូតដល់ឆេះ ឬក៏ផ្ទុះទូរស័ព្ទ របស់អ្នក។
៣.ពេលទូរស័ព្ទ របស់អ្នកចូលទឹក ត្រូវយកទៅ ឲ្យអ្នកជំនាញ ពិនិត្យមើល

បើទោះជា មានវិធីមួយ ចំនួនសម្រាប់ សង្រ្គោះនៅពេល ដែលទូរស័ព្ទ របស់អ្នកចូលទឹក ដើម្បីឲ្យវា ដំនើរការវិញ យ៉ាងណាក៏ដោយ តែវាក៏មិន អាចជាជម្រើស ដ៏ល្អបំផុតនោះដែរ។ ជាធម្មតាឧបករណ៍ មួយដែលធ្លាប់ ចូលទឹកវា អាចនឹងមាន ច្រេះនៅខាងក្នុង ឬក៏រអាក់រអួល នៃខ្សែសៀគ្វីណាមួយ ដែលយើងមិន អាចដឹងដោយ គ្រាន់តែមើល រូបរាងខាងក្រៅ នោះឡើយ។
មូលហេតុនេះ អាចធ្វើឲ្យ ឧបករណ៍ទាំងនេះ ឆាប់ក្តៅខ្លាំង និងបង្កគ្រោះថ្នាក់ ដល់អ្នកបាន។ ដំណោះស្រាយគឺ ត្រូវយកទៅ ឲ្យអ្នកជំនាញ ផ្នែកសេវាកម្ម ជួសជុលទូរស័ព្ទ ពិនិត្យមើលនិង ជួសជុលនៅពេល ដែលទូរស័ព្ទរបស់ អ្នកចូលទឹក។
៤.កុំប្រើទូរស័ព្ទ របស់អ្នក ច្រើនពេកអំឡុង ពេលសាកថ្ម

ការប្រើប្រាស់ ទូរស័ព្ទច្រើនពេក ដូចជាការលេងហ្គេម ឬប្រើប្រាស់អ៊ិនធើណេត អំឡុងពេលសាកថ្ម គឺជារឿង មិនល្អមួយ។ ព្រោះថាអំឡុង ពេលនេះថ្ម ទូរស័ព្ទប្រឹងស្រូប ថាមពលយ៉ាងខ្លាំង បូកផ្សំនឹង ការប្រើ ហួសកម្រិត បែបនេះទៀតនោះ អាចនាំឲ្យ ថ្មទូរស័ព្ទ ក្តៅខ្លាំងនិង បង្កការផ្ទុះ ដែលធ្វើឲ្យ អ្នកគ្រោះថ្នាក់បាន។ យល់ល្អ គួរតែកុំ ប្រើទូរស័ព្ទពេល កំពុងសាកថ្មតែម្តង។
៥.ទូរស័ព្ទដែល ធ្លាក់ច្រើន ក៏អាចបង្ក បញ្ហានេះដែរ

វាស្រដៀងទៅ នឹងករណីដែល ទូរស័ព្ទរបស់ អ្នកចូលទឹក អញ្ចឹងដែរ។ ព្រោះថានៅពេល ដែលទូរស័ព្ទធ្លាក់ គ្រឿងផ្នែកខាងក្នុង នឹងទទួលការ ប៉ះទង្គិចគ្រាន់ តែតិចឬច្រើន ប៉ុណ្ណោះ។ តែចំណុចសំខាន់ គឺថាការប៉ះ ទង្គិចទាំងនេះ នឹងអាចធ្វើ ឲ្យថ្មទូរស័ព្ទ ចុះខ្សោយជា ពិសេសឆាប់ក្តៅនិង ក្តៅកាន់តែខ្លាំង ពេលដែលប្រើប្រាស់ កាន់តែយូរ។
៦.ត្រូវប្រយ័ត្ន នៅពេលទូរស័ព្ទ របស់អ្នកក្តៅខ្លាំង ឬក៏ឆាប់អស់ថ្ម ភ្លាមៗ

អ្នកជំនាញបាន ណែនាំថា នៅពេលដែល ទូរស័ព្ទរបស់អ្នក ក្តៅខ្លាំងឬក៏ ឆាប់អស់ថ្ម ភ្លាមៗនោះ អ្នកត្រូវតែ យកទូរស័ព្ទនោះ ទៅឲ្យអ្នកជំនាញ ពិនិត្យព្រោះថា ករណីប្រភេទនេះ គឺជាការផ្តល់ សញ្ញាថាថ្ម ទូរស័ព្ទរបស់ អ្នកកំពុងតែ មានបញ្ហាហើយ វានឹងអាច បង្កគ្រោះថា្នក់ ដល់អ្នកនៅ ពេលណាមួយ។
ទាំងនេះគឺជា ការណែនាំរបស់ អ្នកជំនាញ iFix ទាក់ទងទៅនឹង ថ្មទូរស័ព្ទ Smartphone របស់អ្នកដែល អាចបង្កឲ្យ មានផលអាក្រក់ ណាមួយមក លើរូបអ្នក៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ យ៉ាហ៊ូ
ដោយ៖ Xeno
khmerload.com

Friday, August 1, 2014

បង្កើនល្បឿ download ជាមួយនិង Faster fox



បង្កើនល្បឿ download ជាមួយនិង Faster fox
FasterFox គឹជាAdd-on មួយរបស់ Firefox Browser ​ដែល​មានសម្ថភាព​ខ្ពស់​អាចជួយ​ឲ្យ​ការDownload របស់​លោកអ្នក​មាន​ល្បឿន​លឿន​ជាងមុន ។
​លោកអ្នក​អា​ដំឡើង Add-on នេះទៅ​ក្នុង Firefox Browser របស់​លោកអ្នក​បាន​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ចុចLink នេះ https://addons.mozilla.org/en-US/firefox/addon/rsccmanfasterfox/
​បន្ទាប់ពី​ចុចលើlink ​ខាងលើ​ហើយ នោះនឹងមានឡូត​ផ្ទាំង​មួយ ដូច​ខាងក្រោម​




​បន្ទាប់មក​លោកអ្នក​គ្រាន់តែ​ចុចលើ ប៊ូតុង Add to Firefox ​ជាការស្រេច ។
សូមសាកល្បងដោយខ្លួនអ្នក ។
​បញ្ជាក់ ៖ Add-on នេះ​ដំណើរ​ការ​តែលើ Firefox តែប៉ុណ្ណោះ ។

ប្រភពមកពី antkh.com

ចង់ដឹងអត់ ថាអ្នកណា​ខ្លះ​ដែល​បានunfriend អ្នកនៅ​ក្នុង​Facebook ?

ចង់ដឹងអត់ ថាអ្នកណា​ខ្លះ​ដែល​បានunfriend អ្នកនៅ​ក្នុង​Facebook ?



​ទស្សនាវដ្ដី​អាន-ANT សូម​ណែនាំ​អំពីរបៀបមើលថាតើអ្នកណា​ខ្លះ​ដែល​Unfriend អ្នក នៅ​ក្នុង​Facebook .
​ជាដំបូង​សូមចុច នូវ​ linkនេះជាមុនសិន ៖  http://fbfriendcheck.com/
​បន្ទាប់ពី​បានចុចលើlink នេះហើយ វា​បង្ហាញ​នូវ​ផ្ទាំង​ដូច​ខាងក្រោម ៖


​បន្ទាប់មក​សូមចុច​ទៅលើ​ប៊ូតុងActivate រួចហើយ​វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖




ជាបន្តមកទៀតសូមចុចទៅប៊ូតុង​ដែល​មានដាក់ពាក្យថា Free ដើម្បើ Add Extension នេះចូលទៅ​ក្នុង Chrome Browser របស់​លោកអ្នក ។
បន្ទាប់​ពី Add Extension មួយនេះ​ទៅកាន់ Chrome រូចហើយ​សូម​ចូល​ទៅកាន់ Facebook ហើយ​ចូល​ទៅកាន់ Timeline របស់​អ្នក​ផ្ទាល់ ហើយ​ចុច​លើ Friend អ្នក​នឹង​ឃើញមាន​ពាក្យ Lost Friend ​បន្ថែម​នៅជាប់ Friends ដូចរូប​ខាងក្រោម ៖


ប្រភពមកពី antkh.com