សំនួរ នឹង ចំលើយ អំពីចិត្តវិទ្យា
១- ចិត្តវិទ្យា ជាអ្វី ? ចំៈ ចិត្តវិទ្យា គឺ ជាវិទ្យាសាស្រ្តដែលសិក្សាពីបាតុភូតចិត្ត ។ ២- ហេតុអ្វីបានជាគេនិយាយថា ចិត្តវិទ្យាជាវិទ្យាសាស្រ្ត ? ចំៈ ព្រោះ ចិត្តវិទ្យាមានកម្មវត្ថុសិក្សាច្បាស់លាស់មានវិធីសិក្សាច្បាស់លាស់ និង នាំមកនូវផលប្រយោជន៍ដល់សង្គមមនុស្ស ។ ៣- ដូចម្តេចដែលហៅថា បាតុភូតចិត្ត ?
ចំៈ គឺជាបាតុភូតទាំងឡាយដែលប្រព្រឹត្តទៅនៅក្នុងខួរក្បាលរបស់មនុស្ស.?
អំពីចិត្តវិទ្យា
ចំៈ ចិត្តវិទ្យា គឺ ជាវិទ្យាសាស្រ្តដែលសិក្សាពីបាតុភូតចិត្ត ។
២- ហេតុអ្វីបានជាគេនិយាយថា ចិត្តវិទ្យាជាវិទ្យាសាស្រ្ត ?
ចំៈ ព្រោះ ចិត្តវិទ្យាមានកម្មវត្ថុសិក្សាច្បាស់លាស់មានវិធីសិក្សាច្បាស់លាស់ និង នាំមកនូវផលប្រយោជន៍ដល់សង្គមមនុស្ស ។
៣- ដូចម្តេចដែលហៅថា បាតុភូតចិត្ត ?
ចំៈ គឺជាបាតុភូតទាំងឡាយដែលប្រព្រឹត្តទៅនៅក្នុងខួរក្បាលរបស់មនុស្ស និង សំដែងចេញមកក្រៅតាមរយៈ អំពើ និង អាកប្បករិយា (កាយវិការ ទឹកមុខ ពាក្យសំដី ……) ។
៤- ដូចម្តេចដែលហៅថាធម្មជាតិនៃបាតុភូតចិត្ត? មានអ្វីខ្លះ?
ចំៈ គឺ ចិត្តជារូបភាពអត្តនោម័ត នៃ តថភាពបរានុម័តក្នុងខួរក្បាលរបស់មនុស្សម្នាក់ៗ ។ វាមានចរិតសង្គមប្រវត្ថិ ។
មានៈ
- តថភាពបរានុម័ត
- ចរិតអត្តនោម័តរបស់ចិត្ត
- ចិត្តជាមុខងាររបស់ខួរក្បាល
- ចិត្តជាបទពិសោធន៍ដែលមានចរិត សង្គមប្រវត្តិ ហើយដែលមនុស្សបានប្រែក្លាយជាសម្បត្តិផ្ទាល់ខ្លួន ។
- តថភាពបរានុម័ត
- ចរិតអត្តនោម័តរបស់ចិត្ត
- ចិត្តជាមុខងាររបស់ខួរក្បាល
- ចិត្តជាបទពិសោធន៍ដែលមានចរិត សង្គមប្រវត្តិ ហើយដែលមនុស្សបានប្រែក្លាយជាសម្បត្តិផ្ទាល់ខ្លួន ។
៥- ដូចម្តេចដែលហៅថាតថភាពបរានុម័ត ឬ ពិភពបរានុម័ត?
ចំៈ គឺជាអ្វីៗទាំងអស់ “ រូបធាតុក្តី គំនិតក្តី “ ដែលនៅក្រៅខ្លួន ហើយមិនចំណុះញាណ និង ឆន្ទៈយើងទេ ។ វាត្រូវបានឆ្លុះ បញ្ចាំងចូលក្នុងខួរក្បាលរបស់មនុស្ស ហើយបង្កើតបានជារូបភាពចិត្ត ។ រូបភាពចិត្តផ្សារភ្ជាប់តថភាពបរានុម័តយ៉ាងជិតស្និតទៅនឹងខួរក្បាល ។ ហើយដោយសារតែមនុស្សមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានជុំវិញ ដូចនេះ រូបភាពចិត្តកកើតមានឡើងគ្រប់ពេលវេលា ។
៦- ចរិតអត្តនោម័តរបស់ចិត្តជាអ្វី ?
ចំៈ រូបភាពចិត្តនៃ វត្ថុមួយ ឬ បាតុភូតមួយ មានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតពីព្រោះ ការឆ្លុះបញ្ចាំងតាមខួរក្បាលនេះ វាផ្លាស់ប្តូរទៅតាមបទពិសោធន៍ និង វិសេសភាពរបស់បុគ្គលម្នាក់ៗ ។
ឧៈ គំហើយខុសគ្នានៃផ្លែស្វាយមួយ ដោយមនុស្សធម្មតាមនុស្សឈឺក្រពះ និង ស្រ្តីមានពោះ ។
៧- តើចិត្តមានមុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ ?
ចំៈ មានមុខងារ ៣ យ៉ាង គឺៈ
- តំរង់ទិស ណែនាំ ដឹកនាំអំពើរបស់មនុស្ស ។
ឧៈ អ្នកប្រមាញ់សំដៅទៅកន្លែងដែលសត្វយំ ។
ឧៈ អ្នកប្រមាញ់សំដៅទៅកន្លែងដែលសត្វយំ ។
- រុញច្រាន ធ្វើអោយកាន់តែខ្លាំងនូវអំពើ ទាំងឡាយ ។
ឧៈ ទឹកចិត្តឪពុកម្តាយស្រឡាញ់កូន ធ្វើអោយកូនហ៊ានតស៊ូ ខិតខំ ប្រឹងប្រែងក្នុងការការរៀនសូត្រ ការងារ ។
ឧៈ ទឹកចិត្តឪពុកម្តាយស្រឡាញ់កូន ធ្វើអោយកូនហ៊ានតស៊ូ ខិតខំ ប្រឹងប្រែងក្នុងការការរៀនសូត្រ ការងារ ។
- តំរែតំរង់ កែតំរូវអំពើៈ នៅក្នុងសកម្មភាព គេអាចភាន់ច្រលំ ។
គោលបំណងដែលបានកំនត់ជួយអោយមានភាពត្រឹមត្រូវពិតប្រាកដ និង មានប្រយោជន៍ ។
គោលបំណងដែលបានកំនត់ជួយអោយមានភាពត្រឹមត្រូវពិតប្រាកដ និង មានប្រយោជន៍ ។
៨- បាតុភូតចិត្តមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
ចំៈ មានបីប្រភេទ គឺៈ
- លំនាំចិត្តៈ ជាបាតុភូតទាំងឡាយណា ដែលប្រព្រឹតទៅក្នុងរយៈ ពេលមួយខ្លី វាអាចចាប់ផ្តើម ការប្រព្រឹត្តទៅ និង ការបញ្ចប់ ។
- សភាពចិត្តៈ ជាបាតុភូតចិត្ត ដែលប្រព្រឹត្តទៅអស់រយៈពេលយូរបន្តិច ។ ជាធម្មតាសភាពចិត្តដើរតាមលំនាំចិត្តដទៃទៀត ដោយ យកលំនាំចិត្តទាំងនោះធ្វើជាបង្អែក ។
- លក្ខណៈចិត្តៈ ជាបាតុភូតចិត្តទាំងឡាយដែល ប្រព្រឹត្តទៅអស់រយៈពេលយ៉ាងវែង ជួនកាលរហូតអស់មួយជីវិត ហើយមានសភាពនឹងនរ ចំពោះបុគ្គលមួយជាក់លាក់ ។
៩- តើវិធីសិក្សាចិត្តវិទ្យាមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
ចំៈ មាន ៦ យ៉ាង គឺៈ
- វិធីសង្កេតៈ ជាវិធីគេប្រើច្រើនជាងគេក្នុងចិត្តវិទ្យា ។ វិធីនេះ សិក្សាអំពីសកម្មភាព (កាយវិការ ទឹកមុខ ពាក្យសម្តី …..) របស់មនុស្សម្នាក់ៗ ដើម្បីស្គាល់ពីគុណសម្បត្តិ និង គុណវិបត្តិ របស់ មនុស្សនោះ ។
ឧៈ សង្កេតទៅលើចណូលចិត្ត និង តំរូវការរបស់អតិថិជន ។
- វិធីវិភាគផលិតផលសកម្មភាពៈ នៅពេលដែលមនុស្សបង្កើតផលិតផលគឺ ពួកគេបាន បន្សល់ទុកនូវស្នាកស្នាមបុគ្គលិកលក្ខណៈរបស់ពួកគេក្នុងលទ្ធផលនេះ ។ ដូចនេះ ឆ្លងកាត់តាម ផលិតផលយើងនឹងដឹងពីអត្តចរិត ឬ ឫកពារបស់មនុស្សបាន ។
ឧៈ តាមរយៈប្រាសាទ អង្គរ វត្ត ដែលបានបន្សល់ទុក នាំអោយយើងដឹងពីស្នាដៃរបស់បុព្វបុរសខ្មែរសម័យនោះថាជាមនុស្សឧស្សាហ៍ និងជាមនុស្សដែលមានការបំរុងប្រយ័ត្នខ្ពស់ ។
- វិធីសន្ទនាៈ ជាលំនាំសួរនិងឆ្លើយដោយផ្ទាល់ រវាងអ្នកស្រាវជ្រាវ ។ ហើយដោយសារសំនួរទាំងឡាយដែលបានគ្រោងទុកមុនយើងអាចស្គាល់បានពីចិត្តកំនិតអាថ៌កំបាំងរបស់មនុស្សតាម ការវិភាគលើប្រតិកម្មសំដីរបស់មនុស្សដែលយើងសន្ទនាជាមួយ ។
- វិធីអង្គេតៈ យើងរៀបរាប់កំរងសំនួរដាក់ក្នុងក្រដាសមួយ ហើយចែកអោយកម្មវត្ថុស្រាវជ្រាវ និង អនុញ្ញាតអោយគេបំពេញរាល់សំនួរដែលមាននោះ បន្ទាប់មកទើបយើងប្រមូលចំលើយ
- វិធីអង្គេតៈ យើងរៀបរាប់កំរងសំនួរដាក់ក្នុងក្រដាសមួយ ហើយចែកអោយកម្មវត្ថុស្រាវជ្រាវ និង អនុញ្ញាតអោយគេបំពេញរាល់សំនួរដែលមាននោះ បន្ទាប់មកទើបយើងប្រមូលចំលើយ
ហើយធ្វើការបូកសរុប ។
- វីធីតេស្តៈ តេស្តជាប្រភេទលំហាត់ដែលគេដាក់អោយកម្មវត្ថុធ្វើ
- វិធីពិសោធន៍ៈ វិធីនេះមានបំណងបង្កបាតុភូតចិត្តដែលត្រូវសិក្សា ដើម្បីអាចសង្កេតពី បំរែបំរួលធាតុផ្សេងៗរបស់បាតុភូតនោះ ។ វិធីនេះអាចប្រព្រឹត្តទៅក្រោមរូបភាពពីរ គឺ ពិសោធន៍ធម្មតា និង ពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ ។
១០- តើសកម្មភាពពុទ្ធិមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
ចំៈ មានពីរ គឺៈ
- ពុទ្ធិឥន្រ្ទីយ៍ៈ ជាលំនាំពុទ្ធិដែលឆ្លុះបញ្ចាំងតថភាពបរានុម័ត ដោយប្រើឥន្ទ្រីយ៍ ។
ពុទ្ធិឥន្រ្ទីយ៍មាន ឥន្រ្ទីយារម្មណ៍ និង ប្រត្យក្សារម្មណ៍ ។
- ពុទ្ធិវាចារៈ ជាលំនាំពុទ្ធិដែលឆ្លុះបញ្ចាំងដោយប្រយោពីលក្ខណៈ ខាងក្នុងនៃវត្ថុ ឬ បាតុភូត ដែលកន្លងហួសមកហើយ ឬ ដែលស្ថិតនៅចំពោះមុខ ឬ នៅអនាគត ហើយបង្កើតបានជា
សញ្ញាណអរូបី និង ទូទៅ ។
១១- ដូចម្តេចដែលហៅថាឥន្រ្តីយារម្មណ៍ ?
ចំៈ គឺជាលំនាំចិត្តសាមញ្ញបំផុតដែលឆ្លុះបញ្ចាំងលក្ខណៈដាច់តែឯងនៃវត្ថុ ឬ បាតុភូតទាំងឡាយដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គ ឥន្រ្ទីយ៍។ ឥន្រ្ទីយារម្មណ៍ឆ្លុះបញ្ចាំងផងដែរនូវសភាពខាងក្នុងនៃសារពាង្គកាយ ។
ឧៈ ហូបនំ ច្រមុះដឹងក្លិន អណ្តាតដឹងរសជាតិ .
១២- ដូចមេ្តចដែលហៅថាប្រត្យក្សារម្មណ៍ ?
ចំៈ គឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងទាំងស្រុងនូវលក្ខណៈ ឬ បាតុភូត ដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គឥន្រ្ទីយ៍ ។
១៣- ប្រៀបធៀប ឥន្ទ្រីយារម្មណ៍ និង ប្រត្យក្សារម្មណ៍ ?
ចំៈ + លក្ខណៈដូចគ្នាៈ
- ឆ្លុះបញ្ជាំងពីវត្ថុ ឬ បាតុភូតដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គឥន្ទ្រីយ៍ ។
+ លក្ខណៈខុសគ្នា
ឥន្ទ្រីយារម្មណ៍ ប្រត្យក្សារម្មណ៍
- ផ្តល់នូវលក្ខណៈទោលនៃវត្ថុ - ផ្តល់នូវលក្ខណៈទាំងស្រុង ឬបាតុភូត នៃវត្ថុទាំងមូល
- លទ្ធផលឥន្រ្ទីយារម្មណ៍ផ្សេងៗ - លទ្ធផលរូបភាព ។
១៤- ដូចម្តេចដែលហៅថាលំនឹក ?
ចំៈ គឺជាលំនាំចិត្តដែលថតយក ផ្តិតយក រក្សាទុកស្គាល់ឡើងវិញ និងបង្កើតឡើងវិញនូវរូបភាពនៃវត្ថុ ឬ បាតុភូតដែលគេបានជួប ប្រទះពីមុន និង បទពិសោធន៍ទាំងឡាយដែលមនុស្សម្នាក់ៗបានឆ្លងកាត់ក្នុងអតីតកាល ។
១៥- ការគិតជាអ្វី ? មានប៉ុន្មាន ? អ្វីខ្លះ ?
ចំៈ គឺជាលំនាំចិត្តដែលឆ្លុះបញ្ជាំងនូវលក្ខណៈសំខាន់ៗ ទំនាក់ទំនងខាងក្នុង ដែលមានចរិតជាក្រឹតក្រមនៃវត្ថុ ឬ បាតុភូតដែលពុទ្ធិឥន្ទ្រីយី៍ ពុំអាចឆ្លុះបញ្ចាំងបានពីលក្ខណៈទាំងនោះ ។
- ការគិតមានបីប្រភេទគឺៈ
+ ការគិតរូបីដោយដៃ
+ ការគិតរូបីដោយរូបភាព
+ ការគិតអរូបី
១៦- ដូចម្តេចដែលហៅថារូបារម្មណ៍ ?
ចំៈ គឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងវត្ថុទាំងឡាយដែលពុំទាន់កើតមាននៅឡើយ ក្នុងបទពិសោធរបស់បុគ្គល ។
លំនាំនេះ ប្រព្រឹត្តទៅដោយបង្កើតរូបភាពថ្មីៗ ដែលចាប់ផ្តើមពី រូបតំណាងចាស់ៗទំាងឡាយ ។
*** មូលដ្ឋានរូបធាតុនៃបាតុភូតចិត្តគឺ ខួរក្បាល និង សំបកខួរក្បាល ។
១៧- ភាសាជាអ្វី ?
ចំៈគឺជាការប្រមូលផ្តុំនៃប្រព័ន្ធសញ្ញាទាំងឡាយដែលជាគ្រឹះក្នុងការធ្វើទំនាក់ទំនងរវាងមនុស្សក្នុងសង្គម ។ ភាសាជាការសម្តែងសកម្មភាពដោយនិមិ្មតរបស់មនុស្សពោលគឺ សម្បទារបស់គេ ក្នុងការសម្តែងចិត្តគំនិត និង ជាហេតុការណ៍នានាតាមសូរសំលេង និង កាយវិការ ។
សរុបមក ភាសាគឺជាឧបករណ៍នៃគំនិតដែលមនុស្សបង្កើតឡើងសំរាប់បញ្ជូលទំនាក់ទំនងក្នុងសង្គម ។
១៨- ចូរអោយនិយមន័យចិត្តរំភើប សញ្ចេតនា ?
ចំៈ គឺជាឥរិយាបថចំពោះវត្ថុ ឬបាតុភូតបរានុម័តទំាងឡាយដែលទាក់ទងទៅនឹងការពេញចិត្ត ឬ មិនពេញចិត្តនៃតំរូវការផ្នែកសំភារៈ និង ស្មារតី ។
១៩- ឥន្ទ្រីយារម្មណ៍ក្រៅមាន ៥
- ចក្ខុឥន្ទ្រីយារម្មណ៍ ឬ ចក្ខុវិញ្ញាណ
- សោតិន្ទ្រីយារម្មណ៍ ឬ សោតវិញ្ញាណ
- ឃានិន្ទ្រីយារម្មណ៍ ឬ ឃានវិញ្ញាណ
- ជីវ្ហិន្ទ្រីយារម្មណ៍ ឬ ជីវ្ហាវិញ្ញាណ
- កាយិន្ទ្រីយារម្មណ៍ ឬ កាយវិញ្ញាណ
២០- មូលដ្ឋានសរីរៈមានៈ
- សរីរាង្គទទួល - សរសៃប្រសាទ ប្រទាញ
- ផ្នែកមួយដែលទាក់ទងនឹង អឌ្ឍគោលខួរ
២១- ច្បាប់នៃឥន្រ្ទីយារម្មណ៍ មានបួន គឺ
- ច្បាប់ព្រំ - ច្បាប់បន្ស៊ាំ
- ច្បាប់អំពើប្រតិឃាដរវាងឥន្រ្ទីយារម្មណ៍នានា
- ច្បាប់ផ្ទុយគ្នានៃឥន្រ្ទីយារម្មណ៍ ។
No comments:
Post a Comment