Pages

Saturday, July 19, 2014

ប្រវត្តិកុំព្យូទ័រ (History of Computer)



 

1- សេចក្តីផ្តើម

ភាពរីកចំរើនរបស់ពិភពលោក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្វើឲ្យមនុស្សទាំងអស់ នៅលើលោកយើងនេះមានការចង់ចេះចង់ដឹងកាន់តែខ្លាំងរហូតឈានដល់ការបង្កើតជាបច្ចេកវិទ្យាទំនើបៗ សម្រាប់ធ្វើការ សិក្សាស្រាវជ្រាវ នូវអ្វីដែលពួកគេគិតថាជាអាថ៌កំបាំង របស់ពួកគេ។ បើយើងនិយាយអំពីបច្ចេកវិទ្យានេះ លោកអ្នកប្រាកដបានស្គាល់ជាក់ច្បាស់ជាពុំខានឡើយ នូវពាក្យថា “Computer” ជាការពិតណាស់យើងតែងតែ ឮគេនិយាយថា សម័យនេះគឺជាសម័យកុំព្យូទ័រ  ប៉ុន្តែលោកអ្នកដឹងទេថាពាក្យថា “កុំព្យូទ័រ” មានប្រភពមកពីពាក្យអ្វី?
ពាក្យថា “កុំព្យូទ័រ” មកពីពាក្យថា “Compute” ដែលយើងអាចនិយាយបានថាការគណនា “Calculate” ។

2-ប្រភេទកុំព្យូទ័រ (Kind of Computer)

កុំព្យូទ័រត្រូវបានបែងចែកជា ៤ ប្រភេទគឺ៖
១- Supercomputer: ប្រភេទកុំព្យូទ័រដែលមានថាមពលខ្ពស់ ទំហំធំ ល្បឿនលឿន ធ្វើការជា មួយ និងមនុស្សរាប់ពាន់អ្នក។
២- Main Frame: គឺជាប្រភេទកុំព្យូទ័រដែលមានថាម ពលខ្ពស់, ទំហំធំ, ល្បឿនលឿន អាចធ្វើការជាមួយមនុស្ស រាប់ពាន់នាក់។ Computer ប្រភេទនេះ គេច្រើនប្រើប្រាស់នៅតាមស្ថាប័នធំៗ, សហគ្រាស, រោងចក្រធំៗ និង មន្ទីពិសោធន៍។
៣- Mini Computer: គឺជាប្រភេទកុំព្យូទ័រដែលមាន ទំហំតូចជាង Mainframe មានល្បឿនលឿន។ Computer ប្រភេទនេះ គេច្រើនប្រើគ្រប់គ្រង និង បំរើការចាត់ចែងទិន្នន័យរបស់អង្គភាព ហើយវាផ្តល់សេវា រក្សារទុកនូវទិន្នន័យរបស់ Web Page(Web Server) ដើម្បីផ្សព្វផ្សាយតាមរយៈ Internet ជាដើម។
៤- Personal Computer(PC) & Micro Computer: សម្រាប់អ្នកប្រើប្រាស់ទូរទៅ។ Computer ប្រភេទនេះមានទំហំតូច និងតំល្លៃថោក ហើយធ្វើការបានយ៉ាងទូរ លំទូរឡាយក្នុងពេលបច្ចុប្បន្ន។
PC គេបែងចែកជាប្រភេទ និងឈ្មោះផ្សេងៗជាច្រើនទៀតដូចជាៈ
@Desktop Computer:
@Notebook Computer:
@Tablet PC:
@Pocket PC:

3-ប្រវត្តិកុំព្យូទ័រ (History of Computer)

Computer ដំបូងបំផុត គឺក្បាច់គិតលេខបុរាណរបស់ចិន Abacus ៦០០ឆ្នាំមុនគ្រឹះស្តសករាជ ដែលមានការតាងនូវទីតាំងនៃលេខនិងប្រមាណវិធី បូក ដក បានយ៉ាងរហ័សនិងត្រឹមត្រូវឥតខ្ចោះ។
ចូលរដល់សតវត្សរ៍ទី ១៧ មានការបង្កើតនូវម៉ា  ស៊ីនគិតលេខមុនដំបូងបំផុតដោយលោក Blais Pascal (1623-1662) ឈ្មោះថា “Pascaline Cacu-lator” ជាជនជាតិបារាំង។ មានតែប្រមាណវិធីបូក និង ដកប៉ុណ្ណោះ
នៅឆ្នាំ១៦៧៣ មានជនជាតិអាល្លឺម៉ង Gottfried Whihelm Von Leibniz (1646-1716) ជាអ្នកបង្កើតនូវ Differential Calculus បានតែប្រែម៉ាស៊ីនរបស់លោក Pascal ដើម្បីឲ្យអាចធ្វើការប្រមាណវិធីគុណ និងចែកបាន។
នៅដើមសតវត្សរ៍ទី២០លោក Charles Babbages មានគំនិតក្នុងការបង្កើតនូវម៉ាស៊ីនដែលអាច មានលទ្ធ ភាពដោះស្រាយសមីការ Complex និងបោះចេញនូវលទ្ធផល (Output) មកខាងក្រៅ ប៉ុន្តែគាត់ពុំបានសំរេច ក្នុងការបង្កើតនូវម៉ាស៊ីនបែបនេះទេឡើយ។ គាត់បានត្រឹមតែបង្កើតនូវម៉ាស៊ីនគណនាឈ្មោះថា “Analysis Engines” ដែលអាចគណនាប្រមាណវិធី បូក ដក គុណ នឹងចែក។ វាមានសមត្ថភាព អាចរក្សាទុកនូវ Instruction មួយចំនួនដែលជាគោលគំនិតមួយសំរាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយធ្វើការស្រាវជ្រាវបង្កើតនូវ Computer។
នៅឆ្នាំ ១៩៣៧ ក្រោមការស្រាវជ្រាវរបស់លោក Jonh V. Atanasoff និង Clifford Berry បានបង្កើតនូវ ម៉ាស៊ីនមួយឈ្មោះថា ABC (Atanasoff-Berry Computer) ដែលមានប្រើ Magnetic drum 2 និង Vacuum Tubs 30 ប្រើប្រាស Central Processing Unit ធ្វើពី Vacuum tubs ចំនួន ២១០។ វាមានសមត្ថភាព ដោះស្រាយសមីការតូចៗ តែវាពុំអាចបញ្ចេញ (Output) មកក្រៅបានទេ។
ក្នុងឆ្នាំ (1932-1944)
ក្នុងឆ្នាំ (1932-1944) ការបង្កើតនូវម៉ាស៊ីនមួយឈ្មោះថា Mark I Computer ជាប្រភេទម៉ាស៊ីនត្រួតពិនិត្យស្វ័យប្រវិត្តរៀបចំដោយ Howard Mark H.Ailen សហការណ៍ ជាមួយ IBM Howard Mark I. ម៉ាស៊ីននេះ ប្រើ tap, punch card និង ៤៣០ switch ដើម្បី Input និង Output វាមានបណ្តោយ ប្រហែល៥០ fect ទទឹង 8 fect អាចធ្វើប្រមាណវិធី បូក ដក គុណ ចែក ដែលចំណាយពេល ០.៣ វិនាទី សម្រាប់បូកលេខ២ខ្ទង់ ៤.៥ វិនាទី សម្រាប់គុណចំនួន២ខ្ទង់ ។
ការវិវត្តជំនាន់របស់កុំព្យូទ័របែងចែកជា ៥ ជំនាន់គឺ៖
Fជំនាន់ទី១ (១៩៤២-១៩៥៥):
v EDLAC:
vEDSAC:
vEDVAC:
Fជំនាន់ទី២ (១៩៥៥-១៩៦៥):
Fជំនាន់ទី៣ (១៩៦៥-១៩៧៥):
Fជំនាន់ទី៤ (១៩៧៥-Present):
Fជំនាន់ទី៥ (បច្ចុប្បន្ន-អនាគត):

4-តើកុំព្យូទ័រដំណើរការបែបណា (How does Computer Word)

ដំបូងវាទទួលយកទិន្នន័យ និងធ្វើការបញ្ចេញជាលទ្ធផលមកវិញដែលអ្វីៗដំណើរការនេះគឺដោយសារបញ្ជារបស់ User ធ្វើការបញ្ជាតាមរយៈ Keyboard ឬ Device ផ្សេងៗទៀតរបស់កុំព្យូទ័រដូចជា Mouse, Scanner ជាដើម។ រាល់បញ្ជាទាំងនោះត្រូវបានបកប្រែ ដោយប្រព័ន្ធប្រតិបត្តិការរបស់ម៉ាស៊ីន គឺ (OS)។ ក្រោយមកទៀតពាក្យបញ្ជាទាំងនោះត្រូវបានផ្លាស់ទី ទៅកាន់ CPU ដែលជាចំណុចពិសេសរបស់កុំព្យូទ័រ វានឹងដំណើរការទៅតាមសំណើររបស់ User និងធ្វើការបង្ហាញជាលទ្ធផលនោះមកឲ្យ User វិញ។

 ប្រភពមកពី  antkh

No comments:

Post a Comment