ពាក្យបច្ចេកទេសក្នុងវិស័យព័ត៌មានវិទ្យា
Web Server
Web Server អាចមានន័យមួយក្នុងចំណោមអត្ថន័យពីរខាងក្រោម៖
1. គឺជាកម្មវិធីកុំព្យូទ័រមួយដែលមានការងារក្នុងការទទួល HTTP requests ពី client (user agents ដូចជា web browser) ហើយឆ្លើយតបការ request នោះ (HTTP response) ជាមួយនឹងព័ត៌មាន ដែលជាទូទៅគឺ web pages ដូចជា HTML និង រូបភាពជាដើម ។
2. ជាកុំព្យូទ័រដែលដំនើការកម្មវិធីខាងលើ

នាពេលបច្ចុប្បន្ននេះមានកម្មវិធី Web Server ពីរធំៗគឺ Apache និង IIS ។
Apache
Apache ដែលមានឈ្មោះពេញថា Apache HTTP Server គឺជាកម្មវិធី web server ដ៏ធំមួយដែលជួយឲ្យ World Wide Web មានការរីកចម្រើនមកដល់ពេលសព្វថ្ងៃ ។ កុំព្យូទ័រ Web Server សំខាន់ៗទាំងអស់ដែលប្រើប្រាស់ Apache គឺ Linux web server ។
Apache ត្រូវបានបង្កើតនឹងថែរក្សាដោយសហគមន៍អ្នកបង្កើតដែលបើកទូលាយ (open community developers) ក្រោមការទំនុកបម្រុងរបស់ Apache Software Foundation ។ Apache អាចដំណើរការបាននៅលើ Operating System ជាច្រើនដូចជា Unix, FreeBSD, Linux, Solaris, Novell NetWare, Mac OS X, Microsoft Windows, OS/2, TPF និង eComStation ។ Apache គឺជាកម្មវិធី open source ដែលអាចយកទៅប្រើដោយឥតគិតថ្លៃ ។
Apache គឺជាកម្មវិធី Web Server មួយដែលគេនិយមប្រើបំផុតចាប់តាំងពីឆ្នាំ ១៩៩៦ ។ តាមរយៈស្ថិតិរបស់ Netcraft សម្រាប់ ខែមករា ឆ្នាំ ២០០៩ Apache ត្រូវបានប្រើប្រាស់ដោយគេហទំព័រនានាចំនួន ៥២,២៦% ដែលឈរនៅលំដាប់ទីមួយក្នុងចំណោម Web Server នានា ។

Apache Admin
IIS
IIS មកពីពាក្យ Internet Information Services តែជាផ្លូវការត្រូវបានគេហៅថា Internet Information Server គឺជាបណ្តុំនៃ Internet-based services សម្រាប់ servers ។ IIS បង្កើតដោយ Microsoft សម្រាប់ប្រើជាមួយ Microsoft Windows ។

No comments:
Post a Comment