Pages

Saturday, July 19, 2014

ប្រវត្តិរបស់កុំព្យូទ័រ

មេរៀនទី១.  ប្រវត្តិរបស់កុំព្យូទ័រ

១.១.តើកុំព្យូទ័រគឺជាអ្វី?  (What is a Computer?)
            កុំព្យូទ័រ(Computer)គឺជាម៉ាស៊ីនអេឡិចត្រូនិចមួយប្រភេទ ដែលប្រតិបត្តិការណ៍ក្រោមការ​បញ្ជារបស់មនុស្ស។ Computer មិនអាចរៀនខ្លូនឯងបានទេ លើកលែងតែ​យើងបញ្ជាឪ្យវាធ្វើ ហើយក៏មិនឆ្លើយតបនូវអ្វីដេលយើងមិនប្រាប់វាឪ្យធ្វើនោះ។
            ពាក្យថា Computer គឺមកពីពាក្យថា Compute​ ដែលមានន័យថាគណនាCalculate​ ដូចនេះម៉ាស៊ីនកុំព្យូទ័រ គឺជាឧបករណ៍សំរាប់គណនា។ ក្រោមការស្វះស្វែង​របស់មនុស្សដោយមានការអភិវឌ្ឍន៍ និង​ច្នៃប្រឌិត កុំព្យូទ័រអាចជួយធ្វើការមុស្សបានជា​ង ៨០%។ ការបញ្ជារបស់មនុស្សទៅលើកុំព្យូទ័រ ហៅថា ឃ្លាបញ្ជា (Instruction)។ បើ​គិតទៅវាហាក់បីដូចជាកូនសុនខមួយក្បាល ដែលមិនចេះនិយាយ តែយើងអាចបង្ហាត់វា​ឪ្យចេះចាប់បាលបាន។​ កុំព្យូទ័រ មិនចេះធុញថប់ មិនចេះនឿយហត់ ឬរអ៊ូរទាំឡើយ។​វាអាចធ្វើការបានគ្រប់ពេលវេលា រៀងរាល់ថ្ងៃតាមដែលយើងត្រូវការ។
            កុំព្យូទ័រ បានកើតឡើងចាប់តាំងពីមុនឆ្នាំ ១៩៤២ មកម្លេះ ប៉ុន្តែវាមិនទាន់មាន លក្ខណៈគ្រប់គ្រាន់សំរាប់ប្រើប្រាស់កាងារបានច្រើន ។ គេសន្មត់ថាកុំព្យូទ័រ បានកកើត​ឡើងនូវឆ្នាំ ១៩៤២ មក។

១.២. តើកុំព្យូទ័រមានលក្ខណៈពិសេសយ៉ាងដូចម្ដេច?
            បើយោងទៅតាមការសិក្សាស្រាវជ្រាវ ទៅលើលក្ខណៈពិសេសរបស់កុំព្យូទ័រ បា​នកំណត់លក្ខណៈពិសេសកុំព្យូទ័រដូចខាងក្រោម ៖
១/​ ល្បឿនៈ កុំព្យូទ័រអាចមានសមត្ថភាពក្នុងការគណនា បានលឿន និងច្រើនប្រមាណ​វិធីក្នុងមួយវិនាទី។ វាអាចគណនាចាប់ពី ៣ ទៅ៤​ លានប្រមាណវិធី ក្នុងមួយវិនាទី។
២/ ភាពធន់ និងសុវត្ថិភាពៈ កុំព្យូទ័រ អាចជូយមនុស្សបានដោយមិនចេះនឿយហត់ ឬត្អូចត្អែរ។ ដោយសាតែកុំព្យូទ័រ​មានភាពធន់យ៉ាងនេះហើយ ទើបកុំព្យូទ័រត្រូវបានគេប្រើដើម្បីរក្សាទុកឯកសារប្រកបដោយសុវត្ថិភាព ។
៣/ ភាពចេះសប់គ្រប់ៈភាពអស់ចារ្យរបស់ Computer គឺភាពចេះសព្វរបស់វាដូចជាអាចបង្កើតអត្ថបទគ្រប់គ្រងទិន្នន័យ ការងារការិយាល័យ ការងារ​ Graphic Design និងការងារជាច្រើនទៀត។
            ៤/             ភាពទៀងត្រង់ និងច្បាស់លាស់ៈ កុំព្យូទ័រមានល្បឿនលឿន និងទៀងទាត់​ក្នុងគណនា។​ បើទោះបីជាកុំព្យូទ័រ មានល្បឿនក្នុងការគណនា ច្រើនប្រមានវិធីក្នុងមួយ​វិនាទីក៏ដោយ ក៏កុំព្យូទ័រពុំសូវមានភាពខុសឆ្គង ដូចឧបករណ៍ដ៏ទៃទៀតឡើយ។
            ៥/                    s ការចងចាំៈ ទោះបីជាមនុស្សជាអ្នកបង្កើតកុំព្យូទ័រក៏ដោយ ក៏កុំព្យូទ័រមានការ​ចងចាំជាងមនុស្សដែរ វាអាចចងចាំបាន ឬរំលឹកឡើងវិញនូវអ្វីៗទាំងអស់ពីមុនមកមិន​បាត់បង់ឡើយ។
១.៣/ តើកុំព្យូទ័រចែកចេញជាប៉ុន្មានជំនាន់
        ចាប់តាំងពីឆ្នាំ ១៩៤២​ មកទល់នឹងបច្ចុប្បន្ន កុំព្យូទ័រចែកចេញជា ៥ជំនាន់គឺៈ
  •          ជំនាន់ទីមួយៈ(First Generation of Computer)
ចាប់ពីឆ្នាំ​ ១៩៤២-១៩៥៥ ជាជំនាន់ដែលកុំព្យូទ័រប្រើអំពូលឥតខ្យល់ “Vacuum Tubes”ដែលងាយស្រូលបាក់បែក ដូចជាកុំព្យូទ័រម៉ាក EDIAC, EDVAC, EDSAC, ABC  Computer,...etc. ។ នៅក្នុងជំនាន់នេះអ្នកច្នៃប្រឌិតកុំព្យូទ័រ​(Inventors) ជាច្រើនបានចូលរួមដូចជាៈ John Atanasoff & Clifford berry company បានបង្កើតក្នុងឆ្នាំ​១៩៤២​ ឈ្មោះ ABC Computer​​ និង​ John Presper Eckert & John W. Mauchly company បានបង្កើត​ក្នុងឆ្នាំ១៩៤៦​ ឈ្មោះ ENAC 1 Computer, ...


 











  •         ជំនាន់ទីពីរ (Second Generation of Computer)
ចាប់ពីឆ្នាំ ១៩៥៥-១៩៦៥​ ជំនាន់នេះអ្នកវិទ្យាសាស្រ្តចាប់ផ្ដើមប្រើ Transistor ជំនួសឪ្យអំពូលឥតខ្យល់ដើម្បីធ្វើការគណនាប្រមាណវិធី។       ចំពោះល្បឿនក្នុងការធ្វើប្រ​​មាណ​វិធីកើ១០ ​ដល់ ១០៥​ ប្រមាណវិធី ក្នុងមួយវិនាទី។     ក្នុងជំនាន់នេះផងដែរ អ្នកច្នៃប្រឌិតកុំព្យូទ័រ ជាច្រើនបានចូលរួមបង្កើតកុំព្យូទ័រដែរមានដូចជាៈ
Stanford Research and Institute Company បង្កើតក្នុងឆ្នាំ១៩៥៥ ឈ្មោះ
ERNA and MICR, and Steve Russell & MIT បង្កើតក្នុងឆ្នា១៩៦២ ឈ្មោះ Spaceware Computer Game, ...។

 












  •         ជំនាន់ទី៣ (Third Generation of Computer )
ចាច់ពីឆ្នាំ (១៩៦៥-១៩៧៥) ដោយមានការរីកចំរើនខាងវិទ្យាសាស្រ្តឥតឈប់ឈរ គូបផ្សំជាមួយវិស័យ​ឧស្សាហកម្ម​របស់ពិភពលោកមានការអភិវឌ្ឍន៍ផងដែរនោះ  បានធ្វើឪ្យអ្នកវិទ្យាសាស្រ្ត​កុំព្យូទ័រប្រើ The Integrated Circuits (ICs) ជំនួស Vacuum Tubes និង Transistor ធ្វើជា CPU វិញ។ ដូចនេះក្នុងសម័យនេះ Computer កាន់តែតូច​ មានល្បឿនលឿន ស៊ីថាមពលតិចទៀតផង។ ចំនែក Memory​បានកើនឡើងច្រើន​ MB​ ។ អាចគណនាប្រមាណវិធីកើនពី​ ១០ ឬ(១០០០០០០)​ទៅ ១០ឬ (១០០០០០០០) ក្នុងមួយវិនាទី។​ ក្នុងជាន់នេះម៉ាស៊ីន កុំព្យូទ័រអាចវាយ​អត្ថបទបាន និងគូសក្រាហ្វិចបានផងដែរ។
ក្នុងជំនាន់នេះបានបង្កើតដោយអ្នកវិទ្យាសាស្រ្តមួយចំនួនដូចជាៈ Intel Company បានបង្កើតក្នុងឆ្នាំ១៩៧០​ ឈ្មោះ Intel 1103 Computer ហើយនិង​ Robert Metcalf Company បានបង្កើតក្នុងឆ្នាំ១៩៧៣ ឈ្មោះ The Ethernet Computer Networking,...
 

 









  •        ជំនាន់ទី៤ (Fourth Generation of Computer)
ចាប់ពីឆ្នាំ ១៩៧៥ មកទល់នឹងបច្ចុប្បន្ន​ ក្នុងជំនាន់នេះកុំព្យូទ័របានបំពាក់ ICs​ ដែលជាធាតុផ្សំ ១០ ទៅ ២០។ បច្ចេកវិទ្យាទាំងនេះហៅថា​ Small Scale Integration (SSI) ក្រោយមកទៀតមានការរីកចំរើនផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន ICs គេបាន​បញ្ចូលធាតុរាប់រយនៅក្នុង Chip​ ដែលគេឪ្យឈ្មោះថា Medium scale Integration (MSI)
            បន្ទាប់មកទៀតមាន​ Large Scale Integration (LIS) ដែលមានធាតុប្រមាន​ពី​៣០០០ នៅក្នុង Chip តែមួយុ។​ ហើយជាចុងក្រោយគេបង្កស់អ្នកវិទ្យាសាស្រ្តបានបង្កើត Very Large Scale Integration (VLSI) ដែលមានធាតុផ្សំ ១លាន​ នៅលើ Chip តែមួយ។ កុំព្យូទ័រជំនាន់ទីបួននេះដែលមាន VLSI Chip ជាខួក្បាលរបស់វា។ LSI​ ជាបច្ចេកវិទ្យាដែលឈានទៅរកការផលិត Computer ដែលមានឥទ្ធិពលខ្លាំង ​វ័យឆ្លាត ដែលអាចធ្វើអ្វីៗបានគ្រប់យ៉ាងដើម្បីបំពេញតំរូវការមនុស្ស និង   មានទំហំកាន់តែ​តូចអាចយកតាមខ្លួនបានទៀតផង។   ចំពោះជំនាន់នេះបានចូលរូមបង្កើតដោយអ្នកវិទ្យា​សាស្រ្តមួយចំនួ​នមានដូចជាៈ Scelbi & Mark-8 Altair &IBM ក្នុងឆ្នាំ១៩៧៥ ឈ្មោះ​5100 Computer និង Apple Company បង្កើតក្នុងឆ្នាំ១៩៨៣​ ឈ្មោះ  Apple Lisa Computer ហើយនិងក្រុមហ៊ុនជាច្រើនទៀត។


 








   



  •         ជំនាន់ទី៥ (Fifth Generation)
ក្នុងជំនាន់នេះ Computer មិនទាន់មកដល់នៅឡើយទេ។ សព្វថ្ងៃនេះអ្នកវិទ្យា​សាស្រ្តយើងកំពុងតែសិក្សាស្រាវជ្រាវរក​ Computer ជំនាន់ទី៥​ នេះ អ្នកវិទ្យាសាស្រ្ត​មានគំរោងថា​ នឹងបង្កើត Computer ដែលអាចនិយាយ អាចទទួលយករូបភាពពីខាងក្រៅ អាចអាន និងអាចយល់នូវភាសាធម្មជាតិរបស់មនុស្សយើងបានទៀតផង។

ប្រភពមកពី antkh

No comments:

Post a Comment