
NOKIA ថា នៅតែបន្តប្រើប្រាស់ប្រព័ន្ធ WINDOWS

បាងកក៖ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន NOKIA បានអះអាងថា ក្រុមហ៊ុនផលិតទូរស័ព្ទចល័តរបស់ប្រទេសហ្វាំងឡង់មួយនេះ នៅតែបន្តផ្ដោតសំខាន់ទៅលើស្មាតហ្វូន ដែលប្រើប្រព័ន្ធប្រតិបត្តិការ Win dow បើទោះបីជាទូរស័ព្ទដែលប្រើប្រព័ន្ធ An droid មានការកើនឡើងយ៉ាងលើសលប់ក្ដី ។ លោក Stephen Elop បានថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងទីក្រុងបាងកកកាលពីម្សិលមិញថា លោកបានបង្ហាញពីជំនឿទុកចិត្តថា NOKIA នឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ..?.
NOKIA ថា នៅតែបន្តប្រើប្រាស់ប្រព័ន្ធ WINDOWS
បាងកក៖ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន NOKIA បានអះអាងថា ក្រុមហ៊ុនផលិតទូរស័ព្ទចល័តរបស់ប្រទេសហ្វាំងឡង់មួយនេះ នៅតែបន្តផ្ដោតសំខាន់ទៅលើស្មាតហ្វូន ដែលប្រើប្រព័ន្ធប្រតិបត្តិការ Win dow បើទោះបីជាទូរស័ព្ទដែលប្រើប្រព័ន្ធ An droid មានការកើនឡើងយ៉ាងលើសលប់ក្ដី ។

លោក Stephen Elop បានថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងទីក្រុងបាងកកកាលពីម្សិលមិញថា លោកបានបង្ហាញពីជំនឿទុកចិត្តថា NOKIA នឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារទូរស័ព្ទស្មាតហ្វូន នឹង ដឹកនាំទីផ្សារទូរស័ព្ទនៅថៃ។
លោក បន្តថា ” ប្រទេសថៃជាទីផ្សារ សំខាន់សម្រាប់យើងនៅអាស៊ី ។ វាជាប្រទេសកំពូលទាំង១៤នៅលើពិភពលោករបស់ NOKIA ។ វាបានបង្ហាញពីភាពខ្លាំងនៅក្នុងប្រទេសនេះ អស់រយៈពេលជាង២០ឆ្នាំ មកហើយ ”។
Stephen Elop បានបន្ថែមថា ក្រុមហ៊ុន NOKIA កំពុងតែស្វែងរកការពង្រីកផលិតកម្មរបស់ខ្លួន ដោយចេញម៉ូដែលទូរស័ព្ទ ដែលមានសមត្ថភាពកាន់តែខ្ពស់ និងតម្លៃថោក ដោយបន្ថែមពីលើទូរស័ព្ទស្មាតហ្វូនស៊េរី Lumia របស់ខ្លួនដែល ដំណើរការដោយWindiw៕ Bangkok Post


No comments:
Post a Comment