Pages

Monday, August 25, 2014

បង្កើត slideshow ជាមួយនឹង jQuery Cycle Plugin

បង្កើត slideshow ជាមួយនឹង jQuery Cycle Plugin


jQuery Cycle Plugin ជាគេហទំព័រមួយ​ដែល​ផ្ទុក​ទៅដោយ​ប្រភេទ​នៃ Style slideshow ជា​ច្រើន​ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើការ​ជ្រើសរើស style បានតាម​តម្រូវ​ការ ។ លើសពីនេះទៅទៀត​លោកអ្នក​ក៏​អាច Download jQuery Cycle Plugin មក​ប្រើ​បានថែម​ទៀតផង ។ ដោយមើលឃើញពីសារប្រយោជន៍​និង ដើម្បី​បំពេញ​តម្រូវ​ការទៅដល់អ្នក​ប្រើ​ប្រាស់​បែបនេះហើយទើប​ទស្សនាវដ្ដី​ អាន យើង​ខ្ញុំ​ធ្វើការ​បង្ហាញ​ពីរបៀប​ទាញយក និង បង្កើត slideshow ជាមួយនឹង​ style ដែល​មានស្រាប់ ។

ដំបូង​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់​ URLដូច​ខាងក្រោម ៖
នោះ​វានឹង​បង្ហាញ​៖


រួច​លោកអ្នក​ធ្វើការ​ជ្រើសរើស​ style ដោយចុចលើ link ​ណាមួយ​ដូចរូប ៖



នោះ​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម ៖



​បន្ទាប់មក​ទៀត​លោកអ្នក ចុច Ctrl + u ដើម្បី​មើល source code និង copy កូដទៅដាក់​ក្នុង file ​ដែល​មាន​ឈ្មោះ​ថា index.html ដូចរូប​ខាងក្រោម ៖





ជំហានបន្ទាប់​លោកអ្នក​ចូល​ទៅកាន់ http://code.jquery.com/jquery-1.5.min.js
នោះ​វានឹង​បង្ហាញ ៖


រួច copy កូដ​ខាងលើ​ទៅដាក់​ក្នុង file ​ដែល​មាន​ឈ្មោះ​ថា jquery-1.5.min.js នៅ​ក្នុង folder js ដូចរូប​ខាងក្រោម ៖




​បន្ទាប់មក​ទៀតចូល​ទៅកាន់ http://malsup.github.io/chili-1.7.pack.js នោះ​វានឹង​បង្ហាញ​៖



រួច copy កូដ​ខាងលើ​ទៅដាក់​ក្នុង file ​ដែល​មាន​ឈ្មោះ​ថា chili-1.7.pack.js នៅ​ក្នុង folder js ដូចរូប​ខាងក្រោម ៖




​បន្ទាប់មក​ទៀតចូល​ទៅកាន់ http://malsup.github.io/jquery.cycle.all.js
 នោះ​វានឹង​បង្ហាញ​៖



រួច copy កូដ​ខាងលើ​ទៅដាក់​ក្នុង file ​ដែល​មាន​ឈ្មោះ​ថា jquery.cycle.all.js នៅ​ក្នុង folder js ដូចរូប​ខាងក្រោម ៖




ជំហានបន្ទាប់​លោកអ្នក​ចូល​ទៅកាន់​ index.html រួចកែកូដមួយចំនួនដូច​ខាងក្រោម ៖



កូដបន្ទាត់ទី 9,10 & 11 ជាកន្លែងហៅ file js ចូល ។
បន្ទាប់​លោកអ្នក​ចូល​ទៅកាន់ file index.html ដើម្បី​ហៅ​រូបភាព​ចូល៖



​លទ្ធផល​ដែល​ទទួលបានគឺ ៖



សម្គាល់ ៖
​នៅពេល​លោកអ្នក​ចង់ដូរ style slideshow លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់​http://jquery.malsup.com/cycle/ នោះ​វានឹង​បង្ហាញ​៖



 រួច copy កូដមកដាក់​ក្នុង file index.html ដូច​ខាងក្រោម​៖



នោះ​លោកអ្នក​អាច​ធ្វើការ​ផ្លាស់ប្តូរ style នៃ slideshow

ប្រភពមកពី antkh.com

ពាក្យបច្ចេកទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា

ពាក្យបច្ចេកទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា


Web Server
Web Server អាចមានន័យមួយ​ក្នុង​ចំណោម​អត្ថន័យពីរ​ខាងក្រោម​៖
1. គឺជា​កម្មវិធី​កុំព្យូទ័រ​មួយ​ដែល​មាន​ការងារ​ក្នុង​ការទទួល HTTP requests ពី client (user agents ​ដូចជា web browser) ហើយឆ្លើយតបការ request នោះ (HTTP response) ​ជាមួយនឹង​ព័ត៌មាន ដែល​ជា​ទូទៅ​គឺ web pages ​ដូចជា HTML និង រូបភាព​ជាដើម ។
2.  ជា​កុំព្យូទ័រ​ដែល​ដំនើការ​កម្មវិធី​ខាងលើ​
នាពេល​បច្ចុប្បន្ន​នេះមាន​កម្មវិធី​ Web Server ពីរធំៗ​គឺ Apache និង IIS
Apache
Apache ​ដែល​មាន​ឈ្មោះ​ពេញថា Apache HTTP Server គឺជា​កម្មវិធី​ web server ដ៏ធំមួយ​ដែល​ជួយ​ឲ្យ​ World Wide Web មានការរីក​ចម្រើន​មកដល់ពេលសព្វ​ថ្ងៃ​ ​កុំព្យូទ័រ​ Web Server ​សំខាន់​ៗ​ទាំងអស់​ដែល​ប្រើ​ប្រាស់​ Apache គឺ Linux web server
Apache ​ត្រូវបាន​បង្កើត​នឹងថែរក្សាដោយសហគមន៍អ្នក​បង្កើត​ដែល​បើកទូលាយ (open community developers) ក្រោមការទំនុក​បម្រុង​របស់ Apache Software Foundation Apache អាច​ដំណើរ​ការបាន​នៅលើ​ Operating System ជា​ច្រើន​ដូចជា​ Unix, FreeBSD, Linux, Solaris, Novell NetWare, Mac OS X, Microsoft Windows, OS/2, TPF និង eComStation Apache គឺជា​កម្មវិធី​ open source ​ដែល​អាចយកទៅ​ប្រើ​ដោយឥតគិតថ្លៃ
Apache គឺជា​កម្មវិធី​ Web Server មួយ​ដែល​គេ​និយម​ប្រើ​បំផុត​ចាប់តាំងពី​ឆ្នាំ​ ១៩៩៦ ​តាមរយៈ​ស្ថិតិរបស់ Netcraft សម្រាប់​ ខែមករា ​ឆ្នាំ​ ២០០៩  Apache ​ត្រូវបាន​ប្រើ​ប្រាស់​ដោយគេហទំព័រនានាចំនួន ៥២,២៦% ​ដែល​ឈរនៅលំដាប់ទីមួយ​ក្នុង​​ចំណោម​ Web Server នានា

Apache Admin
IIS
IIS ​មកពី​ពាក្យ Internet Information Services តែជា​ផ្លូវ​ការ​ត្រូវបាន​គេហៅថា Internet Information Server គឺជាបណ្តុំនៃ Internet-based services ​សម្រាប់​ servers IIS ​បង្កើត​ដោយ Microsoft ​សម្រាប់​ប្រើ​ជាមួយ Microsoft Windows






ប្រភពមកពី antkh.com

Tuesday, August 5, 2014

៦ចំនុច ពីអ្នកជំនាញ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ ដោយសារ ទូរស័ព្ទ ស្មាតហ្វូន របស់អ្នក!


៦ចំនុច ពីអ្នកជំនាញ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ ដោយសារ ទូរស័ព្ទ ស្មាតហ្វូន របស់អ្នក!

16 LIKES
3 COMMENTS
អង្គារ ០៥ សីហា, ២០១៤ ម៉ោង ១៥:៤៧
បរទេស៖ ដើម្បីបញ្ចៀសផុត ពីការគ្រោះថ្នាក់ ដល់អាយុជីវិត និងការ បាត់បង់ទូរស័ព្ទដៃ ជាទីស្រឡាញ់ របស់អ្នក នោះ អ្នកអាចអនុវត្ដ នូវ ៦ចំនុច ខាងក្រោម ដែលខ្មែរឡូត បានធ្វើការដក ស្រង់ចេញ ពីយ៉ាហ៊ូ និងជាការលើក បង្ហាញ ពីអ្នកជំនាញនៃ ទូរស័ព្ទ Smartphone នេះ ៖
១.មិនត្រូវ ប្រើប្រាស់ថ្ម ដែលមាន គុណភាពអន់ ឬមិនមែន ជាផលិតផលពិត

នេះគឺជា ករណីសំខាន់ហើយ គ្រោះថ្នាក់ជាច្រើន កើតឡើងដោយសារ តែថ្មទូរស័ព្ទ ដែលមិនមែនជា ផលិតផលពិត។ អ្នកជំនាញនៃ ក្រុមហ៊ុន iFix បាននិយាយថា ថ្មទូរស័ព្ទ ដែលមិនមែន ជាផលិតផលពិត របស់ក្រុមហ៊ុននីមួយៗ មានគុណភាពខ្សោយ និងការផលិត មិនត្រឹមត្រូវ តាមស្តង់ដា ដែលអាចនឹង ផ្ទុះនៅពេលណា ដែលវាក្តៅ ខ្លាំងពេក។
២.ត្រូវទុកដាក់ ទូរស័ព្ទរបស់អ្នក នៅកន្លែងដែល មានខ្យល់ចេញ ចូលគ្រប់គ្រាន់ អំឡុងពេល សាកថ្ម

នេះគឺជាករណី មួយទើបតែ កើតឡើងទៅលើ ក្មេងស្រីម្នាក់ នៅឯរដ្ឋ Texas ដែលនាងបាន យកទូរស័ព្ទ Smartphone ទៅដាក់ក្រោម ខ្នើយគេង របស់នាងកំពុង ពេលសាកថ្ម។ ជាលទ្ធផលទាំងខ្នើយ និងទូរស័ព្ទរបស់ នាងត្រូវបាន ឆេះខ្ទេចតែម្តង។
ដូច្នេះហើយ អំឡុងពេលសាកថ្ម អ្នកត្រូវទុក ទូរស័ព្ទរបស់អ្នក នៅកន្លែងដែល មានខ្យល់ចេញចូល គ្រប់គ្រាន់ដើម្បី ជៀសវាងពីការ កើនកម្តៅខ្លាំងពេក រហូតដល់ឆេះ ឬក៏ផ្ទុះទូរស័ព្ទ របស់អ្នក។
៣.ពេលទូរស័ព្ទ របស់អ្នកចូលទឹក ត្រូវយកទៅ ឲ្យអ្នកជំនាញ ពិនិត្យមើល

បើទោះជា មានវិធីមួយ ចំនួនសម្រាប់ សង្រ្គោះនៅពេល ដែលទូរស័ព្ទ របស់អ្នកចូលទឹក ដើម្បីឲ្យវា ដំនើរការវិញ យ៉ាងណាក៏ដោយ តែវាក៏មិន អាចជាជម្រើស ដ៏ល្អបំផុតនោះដែរ។ ជាធម្មតាឧបករណ៍ មួយដែលធ្លាប់ ចូលទឹកវា អាចនឹងមាន ច្រេះនៅខាងក្នុង ឬក៏រអាក់រអួល នៃខ្សែសៀគ្វីណាមួយ ដែលយើងមិន អាចដឹងដោយ គ្រាន់តែមើល រូបរាងខាងក្រៅ នោះឡើយ។
មូលហេតុនេះ អាចធ្វើឲ្យ ឧបករណ៍ទាំងនេះ ឆាប់ក្តៅខ្លាំង និងបង្កគ្រោះថ្នាក់ ដល់អ្នកបាន។ ដំណោះស្រាយគឺ ត្រូវយកទៅ ឲ្យអ្នកជំនាញ ផ្នែកសេវាកម្ម ជួសជុលទូរស័ព្ទ ពិនិត្យមើលនិង ជួសជុលនៅពេល ដែលទូរស័ព្ទរបស់ អ្នកចូលទឹក។
៤.កុំប្រើទូរស័ព្ទ របស់អ្នក ច្រើនពេកអំឡុង ពេលសាកថ្ម

ការប្រើប្រាស់ ទូរស័ព្ទច្រើនពេក ដូចជាការលេងហ្គេម ឬប្រើប្រាស់អ៊ិនធើណេត អំឡុងពេលសាកថ្ម គឺជារឿង មិនល្អមួយ។ ព្រោះថាអំឡុង ពេលនេះថ្ម ទូរស័ព្ទប្រឹងស្រូប ថាមពលយ៉ាងខ្លាំង បូកផ្សំនឹង ការប្រើ ហួសកម្រិត បែបនេះទៀតនោះ អាចនាំឲ្យ ថ្មទូរស័ព្ទ ក្តៅខ្លាំងនិង បង្កការផ្ទុះ ដែលធ្វើឲ្យ អ្នកគ្រោះថ្នាក់បាន។ យល់ល្អ គួរតែកុំ ប្រើទូរស័ព្ទពេល កំពុងសាកថ្មតែម្តង។
៥.ទូរស័ព្ទដែល ធ្លាក់ច្រើន ក៏អាចបង្ក បញ្ហានេះដែរ

វាស្រដៀងទៅ នឹងករណីដែល ទូរស័ព្ទរបស់ អ្នកចូលទឹក អញ្ចឹងដែរ។ ព្រោះថានៅពេល ដែលទូរស័ព្ទធ្លាក់ គ្រឿងផ្នែកខាងក្នុង នឹងទទួលការ ប៉ះទង្គិចគ្រាន់ តែតិចឬច្រើន ប៉ុណ្ណោះ។ តែចំណុចសំខាន់ គឺថាការប៉ះ ទង្គិចទាំងនេះ នឹងអាចធ្វើ ឲ្យថ្មទូរស័ព្ទ ចុះខ្សោយជា ពិសេសឆាប់ក្តៅនិង ក្តៅកាន់តែខ្លាំង ពេលដែលប្រើប្រាស់ កាន់តែយូរ។
៦.ត្រូវប្រយ័ត្ន នៅពេលទូរស័ព្ទ របស់អ្នកក្តៅខ្លាំង ឬក៏ឆាប់អស់ថ្ម ភ្លាមៗ

អ្នកជំនាញបាន ណែនាំថា នៅពេលដែល ទូរស័ព្ទរបស់អ្នក ក្តៅខ្លាំងឬក៏ ឆាប់អស់ថ្ម ភ្លាមៗនោះ អ្នកត្រូវតែ យកទូរស័ព្ទនោះ ទៅឲ្យអ្នកជំនាញ ពិនិត្យព្រោះថា ករណីប្រភេទនេះ គឺជាការផ្តល់ សញ្ញាថាថ្ម ទូរស័ព្ទរបស់ អ្នកកំពុងតែ មានបញ្ហាហើយ វានឹងអាច បង្កគ្រោះថា្នក់ ដល់អ្នកនៅ ពេលណាមួយ។
ទាំងនេះគឺជា ការណែនាំរបស់ អ្នកជំនាញ iFix ទាក់ទងទៅនឹង ថ្មទូរស័ព្ទ Smartphone របស់អ្នកដែល អាចបង្កឲ្យ មានផលអាក្រក់ ណាមួយមក លើរូបអ្នក៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ យ៉ាហ៊ូ
ដោយ៖ Xeno
khmerload.com

Friday, August 1, 2014

បង្កើនល្បឿ download ជាមួយនិង Faster fox



បង្កើនល្បឿ download ជាមួយនិង Faster fox
FasterFox គឹជាAdd-on មួយរបស់ Firefox Browser ​ដែល​មានសម្ថភាព​ខ្ពស់​អាចជួយ​ឲ្យ​ការDownload របស់​លោកអ្នក​មាន​ល្បឿន​លឿន​ជាងមុន ។
​លោកអ្នក​អា​ដំឡើង Add-on នេះទៅ​ក្នុង Firefox Browser របស់​លោកអ្នក​បាន​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ចុចLink នេះ https://addons.mozilla.org/en-US/firefox/addon/rsccmanfasterfox/
​បន្ទាប់ពី​ចុចលើlink ​ខាងលើ​ហើយ នោះនឹងមានឡូត​ផ្ទាំង​មួយ ដូច​ខាងក្រោម​




​បន្ទាប់មក​លោកអ្នក​គ្រាន់តែ​ចុចលើ ប៊ូតុង Add to Firefox ​ជាការស្រេច ។
សូមសាកល្បងដោយខ្លួនអ្នក ។
​បញ្ជាក់ ៖ Add-on នេះ​ដំណើរ​ការ​តែលើ Firefox តែប៉ុណ្ណោះ ។

ប្រភពមកពី antkh.com

ចង់ដឹងអត់ ថាអ្នកណា​ខ្លះ​ដែល​បានunfriend អ្នកនៅ​ក្នុង​Facebook ?

ចង់ដឹងអត់ ថាអ្នកណា​ខ្លះ​ដែល​បានunfriend អ្នកនៅ​ក្នុង​Facebook ?



​ទស្សនាវដ្ដី​អាន-ANT សូម​ណែនាំ​អំពីរបៀបមើលថាតើអ្នកណា​ខ្លះ​ដែល​Unfriend អ្នក នៅ​ក្នុង​Facebook .
​ជាដំបូង​សូមចុច នូវ​ linkនេះជាមុនសិន ៖  http://fbfriendcheck.com/
​បន្ទាប់ពី​បានចុចលើlink នេះហើយ វា​បង្ហាញ​នូវ​ផ្ទាំង​ដូច​ខាងក្រោម ៖


​បន្ទាប់មក​សូមចុច​ទៅលើ​ប៊ូតុងActivate រួចហើយ​វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖




ជាបន្តមកទៀតសូមចុចទៅប៊ូតុង​ដែល​មានដាក់ពាក្យថា Free ដើម្បើ Add Extension នេះចូលទៅ​ក្នុង Chrome Browser របស់​លោកអ្នក ។
បន្ទាប់​ពី Add Extension មួយនេះ​ទៅកាន់ Chrome រូចហើយ​សូម​ចូល​ទៅកាន់ Facebook ហើយ​ចូល​ទៅកាន់ Timeline របស់​អ្នក​ផ្ទាល់ ហើយ​ចុច​លើ Friend អ្នក​នឹង​ឃើញមាន​ពាក្យ Lost Friend ​បន្ថែម​នៅជាប់ Friends ដូចរូប​ខាងក្រោម ៖


ប្រភពមកពី antkh.com

រចនានិង កែ​រូបភាព​ជាមួយនឹង PhoXo 8.1.0

រចនានិង កែ​រូបភាព​ជាមួយនឹង PhoXo 8.1.0



PhoXo គឺជា​កម្មវិធី​មួយ​ដែល​មាន​ទំហំ​តូចហើយចែកចាយ​ឲ្យ​ប្រើ​ប្រាស់​ដោយឥតគិតថ្លែ​ដែល​មាន​លក្ខណៈ​សដៀងទៅនឹង Photoshop ឬ​យើងអាចហៅវាថាជា Mini Photoshop ​ព្រោះ​វាមាន Tool និង Options មួយចំនួនដូច​គ្នា​ដូចជា ការ​បង្កើត Layer ​សម្រាប់​ផ្នែក​នីមួយៗ ការ​បន្ថែម​ពណ៌នឹងអក្សរ ។ ល ។ ថែម Effects 50 ​បន្ថែម​ទៀត ដើម្បី​ឲ្យ​លោកអ្នក​រចនា​បន្ថែម​ទៅលើ​រូបភាព​ឲ្យ​មាន​លក្ខណៈ​បែបកំប្លែង ផងដែរ ។
វិធី​ប្រើ​ប្រាស់​
​លោកអ្នក​គ្រាន់តែ Copy File phoxo.exe ពី CD ​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី ៥៥ បន្ទាប់មក​ធ្វើការ​ដំឡើង​ទៅតាម​ការណែនំា របស់​កម្មវិធី ។
​នៅពេល​ដែល​ដំឡើង​រួច​វានឹង​បង្ហាញ​ផ្ទាំង​កម្មវិធី​ដូច​ខាងក្រោម​



វិធី​ប្រើ​ប្រាស់​
​លោកអ្នក​អាច​ធ្វើការ​ជ្រើសរើស​រូបភាព​ដែល​ចង់យករចនា ដោយ​គ្រាន់តែ​ចុចលើពាក្យថា file ហើយ Open ឬ (Ctrl + O)



​បន្ទាប់ពី​ជ្រើសរើស​រូបភាព​រួចហើយ លោកអ្នក​អាចធើ្វការរចនាដោយ​ប្រើ​ប្រាស់ tool និង Options ​ដែល​លោកអ្នក​ត្រូវការ



​កម្មវិធី​ក៏​មានការរចនាបែបកំប្លែង​ទៅលើ​រូបភាព​ដូចជា​ការ​បន្ថែម Stamp, Shape,Cilp Art,Frame Lib និង Effects Lib ដោយ​គ្រាន់តែ​លោកអ្នក​ចុច​ទៅលើ​ផ្នែក​ណាមួយ​ដែល​ត្រូវការ

ប្រភពមកពី antkh.com

tech-review: អ្វី​ដែល​មាន​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ដ៏ពូកែមួយ


tech-review: អ្វី​ដែល​មាន​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ដ៏ពូកែមួយ

(ដោយ លោក សំ.កក្កដា នាយក​ទស្សនាវដ្ដី និង​ថ្នាក់​បណ្តុះបណ្តាលអាន-ANT)

វាប្រហែលជាចាកប្រធានបទ ​សម្រាប់​ទំព័រវិភាគ​បច្ចេកវិទ្យា ដែល​ខ្ញុំ​តែងតែលើកយកពីគុណសម្បត្តិ និង គុណវិបត្តិ នៃ​បច្ចេកវិទ្យា​ដែល កំពុង​អនុវត្តន៍ និងកើតមាន​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និងទូរគមនាគមន៍ ។ ក៏ ប៉ុន្តែ​អត្ថបទនេះវា​ក៏​នឹងជា​តម្លៃ​មួយ​សម្រាប់​ឲ្យ​ប្អូនៗ ដែល​ជា អ្នក​សិក្សា និងមាន​បំណង​សិក្សា ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ឯកទេសជាវិស្វករ​ផ្នែក​សរសេរ​កម្មវិធី​ យកទៅពិចារណា និងគិតឡើងវិញ អំពី លក្ខណៈ​សម្បត្តិ​ដែល​ខ្លួនមានមុននឹង​សម្រេច​ចិត្តថាខ្លួននឹងរៀនជំនាញនេះ ដើម្បី​កុំ​ឲ្យ​ខាតបង់ពេលវេលា និងមានការអស់​សង្ឃឹម​នោះ ។
វា​ស្ទើរតែ​គ្រប់​ឆ្នាំ​នៃការបង្រៀនរបស់​ខ្ញុំ​តែងបាន​ឮ​សំណួរ​ដ​ដែល​ៗ​ថាតើ ធ្វើ​យ៉ាង​ដូចម្តេចទើបក្លាយជាអ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ដ៏ពូកែម្នាក់បាន? ហើយត្រូវរៀនដូចម្តេចទើបពូកែខាង​កុំព្យូទ័រ​?  ។  ​ ចម្លើយ​វាប្រហែលជាអាចត្រូវឆ្លើយតាមការយល់ឃើញ​របស់អ្នក ប៉ុន្តែ​សម្រាប់​ទស្សនៈ ខ្ញុំ វិធាន និងទស្សនៈ​សម្រាប់​អនុវត្តន៍ ដើម្បី​ឲ្យ​ក្លាយជាអ្នកល្បីនិងពូកែ​ក្នុង​ភាពជាអ្នក​សរសេរ​កម្មវិធី​នោះ វាមិនប្រាកដថានឹង សម្រេច​បំណង​បានឡើយ បើសិនជាវាមិនដូច្នេះប្រហែលគ្រប់ៗ​គ្នា នឹងក្លាយជាអ្នកល្បី ព្រោះ​នរណា​ក៏​ចង់បានកិត្តិយសថា​ខ្លួនជាអ្នកពូកែដែរ ។
ជាការពិតណាស់ភាពល្បី និងពូកែ​វានឹង​មិនអាច​កើតមានបានឡើយ​សម្រាប់​មនុស្សខ្ជឹល មនុស្សអសកម្ម មនុស្សខ្វះការអត់ធ្មត់ និង ការតស៊ូ ព្រមទាំង​គ្មាន​គំនិតអភិវឌ្ឍន៍​នោះទេ ។ ហើយ​ក៏​មានទស្សនៈ​ខ្លះ​ដែល​នឹងធ្វើ​ឲ្យ​ខ្លួន ឬ​អ្នកក្រោមបង្គាប់ខ្លួន ក៏​នឹង​មិនអាច​ធ្វើ​ឲ្យ ខ្លួនក្លាយជាអ្នកល្បីបានឡើយ មិនតែប៉ុណ្ណោះ​វានឹង​កាន់តែធ្វើ​ឲ្យ​សង្គម និងកិត្តិយសជាតិ កាន់តែលិចលង់​ផងដែរ ឩទាហរណ៍ថាលោក  អ្នកចង់ក្លាយជាអ្នកល្បីដោយចង់ ​បង្កើត​អ្វីមួយ ប៉ុន្តែ​លោកអ្នក​ទទួលបានទស្សនៈមួយ ថាបើសិនជាធ្វើត្រូវតែ​ឲ្យ​ការងារ​នោះល្អឥតខ្ចោះ ដើម្បី​កុំ​ឲ្យ​មានការរិះគន់ ការគិតបែបនេះ សូមកុំ​សង្ឈឹមថាមួយជីវិតអ្នកនឹងទទួលបានកិតិ្តយសនេះ​ឲ្យ​សោះ ចំណែក​ឯអ្នក​ផ្ដល់​ទស្សនៈ ថាបើធ្វើអ្វីត្រូវ​ឲ្យ​ឥតខ្ចោះ នេះគឺ ​កំពុង​ស្ថិត​ក្នុង​ភាពជាបុគ្គលឈ្នានីស​ដែល​ខ្លួននឹង​មិនអាច​ធ្វើបាន ឬ​ក៏​ជាបុគ្គល​ដែល​គ្មាន​គំនិតអភិវឌ្ឍន៍ ឬ​អាចនិយាយបានថាជាមនុស្សល្ងង់ខ្លៅ ហើយ​លោកអ្នក​ត្រូវចងចាំថាវិទ្យាសាស្រ្តផ្សេងៗ​ដែល​កំពុង​បម្រើ​ប្រយោជន៍​ឲ្យ មនុស្សដ៏មហិមា ដូចសព្វ​ថ្ងៃ​នេះវាមិនមែន​ទើបតែ​កើតឡើងនោះទេ ប៉ុន្តែ​វាបាន​បង្កើត​ជាយូរនិងបានកែប្រែជា​ច្រើន​ដងទើប​បានដូចសព្វ​ថ្ងៃ​នេះ ហើយ​វានឹង​ប្រសើរ​ជាងនេះ​សម្រាប់​អនាគតកាល និង​ក៏​គួរតែចងចាំថាការ​បង្កើត​ថ្មីទោះវា​មិនបាន​ល្អសមដូច​បំណង​ក៏​ដោយ ក៏ ប៉ុន្តែ​វា​ប្រសើរ​ជាងអ្វី​ដែល​គ្មាន​សោះ 
ជាការពិតភាពពូកែ និង ល្បីរបស់បុគ្គលម្នាក់វាត្រូវផ្សារ​ភ្ជាប់​ជាមួយនឹង​ទេពកោសល្យធម្មជាតិរបស់ បុគ្គលនោះ​ផងដែរ​វាមិនមានន័យ​លោកអ្នក​ពូកែ​គណិតវិទ្យា​សុទ្ធតែអាចក្លាយជាអ្នកពូកែ ឬ​អាចរៀនជាវិស្វករ​កុំព្យូទ័រ​បានល្អឡើយ ។ ប៉ុន្តែ​ក្នុង​នាម​ខ្ញុំ​ធ្លាប់​ជានិស្សិត ជាបុគ្គលិក​ផ្នែក​ IT ម្នាក់ ជាសាស្ត្រាចារ្យ​ផ្នែក​សរសេរ​កម្មវិធី​កុំព្យូទ័រ និង​បច្ចុប្បន្ន​ជានាយក ទស្សនាវដ្ដី​អាន និង​ថ្នាក់​បណ្តុះបណ្តាលអាន-ANT ​ ខ្ញុំ​អាចសន្និដ្ឋានថា សម្រាប់​អ្នក​ដែល​មានភាពអស្ចារ្យជាអ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ ម្នាក់តោងមាន​លក្ខណៈ​សម្បត្តិដូច​ខាងក្រោម​៖
.តណ្ហា
សូមកុំ​គិតថាជាតណ្ហាទៅខាងពាក្យអាសអាភាស ប៉ុន្តែ​វាផ្តោត​ទៅលើ​ភាពរំភើបនៃ​កម្មវិធី​កុំព្យូទ័រ​ដែល​ខ្លួនបាន​បង្កើត ។ អ្នក​សរសេរ​កម្មវិធី​ដ៏អស្ចារ្យគេមិន​ដែល​ទុកពេលវេលាទៅចោលដោយឥតប្រយោជន៍​ឡើយ ហើយ​ក៏​មិន​ដែល​រង់ចាំទាល់តែមានគេមកជួលខ្លួន ទើបចាប់ផ្តើម​ស្រាវជ្រាវ​កូដ និង​សរសេរ​កម្មវិធី​នោះឡើយ ។ គេត្រូវចេះ​បង្កើត​គំនិត និងចាប់ផ្តើម​សរសេរ​កម្មវិធី​តូចៗ​និងឈានទៅដល់ធំ ដែល​គេបានជួបប្រទះទៅនឹង​ការងារ​អ្វីមួយ ឧទាហរណ៍​ពេលអ្នកកត់ត្រាលេខទូរស័ព្ទរបស់មិត្រភក្តិចូលទៅ​ក្នុង​សៀវភៅ អ្នកត្រូវចេះយក​ការងារ​នោះមកអនុវត្តន៍​ជា​កម្មវិធី​កុំព្យូទ័រ ទម្លាប់​បែបនេះអ្នកនឹងទទួលបានបទពិសោធន៍​មួយដោយ​មិនដឹង​ខ្លួន​សម្រាប់​ ការក្លាយខ្លួនជាអ្នក​សរសេរ​កម្មវិធី​ដ៏ពូកែបាន ហើយរាល់ពេល​ដែល​អ្នក​សម្រេច​បានការ​បង្កើត​កម្មវិធី​នីមួយៗ​ អ្នកនឹងទទួលបានអារម្មណ៍​រំភើបមួយ និងពេញចិត្ត​ទៅលើ​ការងារ​សរសេ​កម្មវិធី​នេះ​ទៀតផង ហើយ​លោកអ្នក​នឹងមានចំណង់ចំណូលចិត្ត​ទៅលើ​វាកាន់តែខ្លាំង ហើយ​ថែមទាំង​ត្រូវការវា​ទៀតផង ។
. ស្វ័យ​សិក្សា​ដោយខ្លួនឯង
ចំណុច​ទី១ គឺជា​ចំណុច​សន្សំបទពិសោធន៍ ផ្សារ​ភ្ជាប់​ជាមួយនឹង​ចំណុច​ទី១នេះនឹងចាំបាច់ត្រូវមានការ​សិក្សា​និង​ ស្រាវជ្រាវ​ដោយខ្លួនឯង វានឹង​ពុំមានគ្រូណាម្នាក់ ឬ​សាលា​ណាមួយ​ដែល​បង្រៀនអ្នកគ្រប់​ចំណុច​នោះឡើយ ។
​ សម្រាប់​ក្រុមហ៊ុន ឬ​អង្គការទាំងឡាយ​ដែល​ចង់បានបុគ្គលិក ឬ​សហការីដ៏ឆ្នើមខាង​សរសេរ​កម្មវិធី មិនត្រូវចាត់ទុកបុគ្គល​ដែល​មិនចេះ​សិក្សា​ដោយខ្លួនឯងថាជាអ្នកពូកែឡើយ ។


ឧទាហរណ៍​ខ្ញុំ​នឹង​មិនអាច​ទទួលបានឡើយ​សម្រាប់​អ្នកដាក់ពាក្យជាអ្នក​សរសេរ​កម្មវិធី​ហើយនិយាយថាខ្លួននឹងចេះ​ព្រមទាំង​មាន​សមត្ថភាព បើសិនជាខាង​ក្រុមហ៊ុន ឬ​លោកនាយក​បញ្ចូន​ខ្ញុំ​ទៅរៀន ឬ​ជួយបង្រៀន​ខ្ញុំ​នោះ ​ចម្លើយ​បែបនេះ​បង្ហាញ​ថា បុគ្គលនោះនឹង​គ្មាន​សមត្ថភាព​អភិវឌ្ឍន៍​ខ្លួនបានឡើយ ឬ​ក៏​ជាអ្នក​សរសេរ​កម្មវិធី​ដ៏ពូកែបានដែរ ទោះបីជាCV របស់គេ​បង្ហាញ​ឲ្យ​ឃើញថាគេជាមនុស្សពោរពេញដោយបទពិសោធន៍ ឬ​ចំណេះដឹង​ភាសា​សរសេរ​កម្មវិធី​ក៏​ដោយពី​ព្រោះ​ CVមានពេល​ខ្លះ​វា​គ្រាន់តែ​ជាឯកសារបោកបញ្ឆោតប៉ុណ្ណោះ ផ្ទុយទៅវិញ​ខ្ញុំ​នឹងយកគេនោះជាបុគ្គលិកបើសិនជាគេនិយាយថា​ខ្ញុំ​ពិតជាអាច​ស្រាវជ្រាវ​ដោយខ្លួនឯងបានទៅនឹង​បញ្ហា​នេះ ឬ​ក៏​ជំនាញនេះ 
អ្នកពូកែគឺដាច់ខាតត្រូវចេះ​សិក្សា​ដោយខ្លួនឯងដោយ​គ្រាន់តែ​ស្តាប់​ឮ​នូវ​អ្វី​ដែល​គេនិយាយត្រួសៗ​ពី​
​ បច្ចេកវិទ្យា​នោះតែប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​ត្រូវតែជាមនុស្សមិន​ដែល​គិតខ្លួនឯងថាមាន​ចំណេះដឹង និង​សមត្ថភាព​គ្រប់គ្រាន់នោះឡើយ ប៉ុន្តែ​ពួកគេ​គឺជាមនុស្ស​ដែល​ស្រែកឃ្លាននឹងការ​ស្រាវជ្រាវ ការដកបទពិសោធន៍ និងរបកគំហើញ ហើយជា​ក៏​ជាអ្នកស្តាប់អ្នកជុំវិញខ្លួន​ក្នុង​ហេតុផលវិភាគនិង​ស្វែងរក​ ការពិតពីវា​តាមរយៈ​ internet និងខ្លួនឯង​បន្ថែម​ទៀត ប្រសើរ​ជាងការជឿងប់ ។
.ភាពឆ្លាតវៃ
តើភាពឆ្លាតវៃដូចម្តេច​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ដ៏ឆ្នើម? វាជាការយល់ដឹង​ច្រើន​ពីសង្គមរស់នៅ ឬ​យ៉ាង​ដូចម្តេច ?
ភាពឆ្លាតវៃ ​ដែល​ខ្ញុំ​និយាយនេះវាពុំទាំងស្រុង​ទៅលើ​ការយល់ដឹង​ច្រើន​ពីសង្គមរស់នៅ ឬ​ជាមនុស្សមានការនិយាយ​ច្រើន រាក់ទាក់​ច្រើន ឧស្សាហ៍​ចេញមុខ​ក្នុង​សង្គមនោះឡើយ​ដែល​នេះគឺជា​ចំណុច​ល្អ​សម្រាប់ អ្នកពាណិជ្ជករ ហើយវារិតតែ​ពិសេស​បើ​ចំណុច​នេះវាមាន​សម្រាប់​អ្នក​ដែល​ជាអ្នក​សរសេរ​ កម្មវិធី​ដ៏ឆ្នើមទៀតនោះ ។
ភាពឆ្លាតវៃ ​សម្រាប់​ខ្ញុំ​កំពុង​និយាយគឺផ្តោត​ទៅលើ​ការពូកែ​ទៅលើ​របៀប​កំណត់​បញ្ហា ការចេះបែងចែកពេលវេលា  វិធីសាស្ត្រនៃការដោះស្រាយ​បញ្ហា និងចេះដកយកបទពិសោធន៍ និង​ចំណេះដឹង​ដែល​ខ្លួនបានមាន​និងចេះមកកែច្នៃ និងមានគំនិតប្រតិកម្ម​រហ័ស​ទៅនឹង​បញ្ហា​ដែល​កំពុង​តែជួបប្រទះ ។
.​ទម្លាប់​ស្វែងយល់ពី​បច្ចេកវិទ្យា​ផ្សេងៗ​
សម្រាប់​អ្នក​សរសេរ​កម្មវិធី​មិនគួរស្កប់ស្កល់តែអ្វី​ដែល​ខ្លួនបាន​បង្កើត ហើយចាត់ទុកថាវាជា​ការងារ​អស្ចារ្យរបស់ខ្លួនឡើយ ប៉ុន្តែ​យើង​ក៏​គួរតែស្វែងយល់ពីស្នាដៃផ្សេងៗ​របស់អ្នក​ដទៃ ដើម្បី​សិក្សា​ពីបច្ចេកទេស ដែល​អ្នក​ដទៃ​បាន​ប្រើ ខ្ញុំ​លើកឧទាហរណ៍​មួយថាបើសិនជាអ្នកជាអ្នក​សរសេរ​កម្មវិធី​ភាសា C#នោះ ​លោកអ្នក​ក៏​គួរតែ​សិក្សា​ស្វែងយល់​ខ្លះ​ៗ​ពីភាសា​ដទៃ​ទៀតផង​ដែរ ការធ្វើបែបនេះ​វានឹង​នាំ​ឲ្យ​យើងមានគំនិតថ្មីនិង អាចចេះសំយោគវា​សម្រាប់​ការងារ​សរសេរ​កម្មវិធី​របស់អ្នក ។ មានពេល​ខ្លះ​ការ​បង្កើត​កម្មវិធី​ដ៏ធំមួយវា​ក៏​តម្រូវ ឲ្យ​យើង​ប្រើ​ប្រាស់​ភាសា​កម្មវិធី​ផ្សេងៗ​ទៀត​បញ្ចូល​គ្នា​ផងដែរ​តួ​យ៉ាង​ ដូចជា​ ANTDictionary 2012​ដែល​ជាវចនានុក្រម​បង្កើត​ដោយ​ទស្សនាវដ្ដី​អាន-ANT បាន​ប្រើ​ប្រាស់​ភាសា C#, C++, និង Java ​ផងដែរ ។  លើសពីនេះ​បញ្ហា​នៃការស្វែងយល់ពី​បច្ចេកវិទ្យា​ផ្សេងៗ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​  (DBMS) វា​ក៏​ជា​ចំណុច​ដែល​អ្នក​សរសេរ​កម្មវិធី​ឆ្នើមគប្បីមាន​ផងដែរ ។  ការ ​សិក្សា​ពីឧបករ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ដូចជា​ទូរស័ព្ទ ទូរទស្សន៍ ឌីជីថលកាម៉េរា ។ ល ។ ព្រោះ​ការ​ប្រើ​ប្រាស់​គ្រឿងទាំងនេះនឹងអាចជួយបណ្តុះភាពឆ្លាតវៃ និង​ទម្លាប់​ស្រាវជ្រាវ​ដល់ខួរក្បាលយើងបាន​ផងដែរ ហើយ​ក៏​មាន​ឧបករណ៍​ក្មេងលេងមួយចំនួនបានជួយបណ្តុះគំនិត​ឲ្យ​ អ្នកលេងក្លាយជាអ្នក​សរសេរ​កម្មវិធី​ដោយពុំដឹងខ្លួន​ផងដែរ ។


ទោះបីជា ​យ៉ាង​ណា​ក៏​ដោយ​ចំណុច​ទាំង៤​ខាងលើ​គឺ​គ្រាន់តែ​ជាទស្សនៈ ការអង្កេត និងជាបទពិសោធន៍​ផ្ទាល់​ខ្លួនរបស់​ខ្ញុំ​តែប៉ុណ្ណោះចាប់តាំងពី​ខ្ញុំ​ បានក្លាយជាអ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ និងស្វែងយល់វាពី​ឆ្នាំ​១៩៩៣​ មក ហើយ​ទស្សនាវដ្ដី ក៏​ដូចជា​ថ្នាក់​បណ្តុះបណ្តាលអាន- ANT ​ព្រមទាំង​លោកអ្នក​អាន និងសិស្ស​ដែល​បានរៀនជាមួយយើង នឹងធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ ANT  ដើម្បី​សម្រេច​ឲ្យ​បាន​ក្នុង​ការ​បង្កើត​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត​សម្រាប់ ជាកិត្តិយជាតិ ដែល​មានអ្នក​ព័ត៌មាន​វិទ្យា​ខ្មែរ​យើងជា​ច្រើន​ក៏​បាន​ខិតខំ​ ធ្វើកិច្ចការនេះដូច​គ្នា​ផងដែរ ។ ប៉ុន្តែ​អ្វីៗ​វានឹង​កើតមានពិតប្រាកដ​សម្រាប់​អ្នក បើសិនជាមានការតាំងចិត្ត​ខ្ពស់ គួបផ្សំនឹងទេពកោសល្យពីធម្មជាតិរបស់យើង ហើយ​ក៏​មិនត្រូវលង់លក់ និង​ឲ្យ​តម្លៃ​ខ្ពស់​តែអ្វី​មកពី​បរទេស ឬ​ក៏​បាក់ទឹកចិត្តដោយ​គ្រាន់តែ​បាន​ឮ​ពាក្យបន្តុះបង្អាប់ ឬ​រិះគន់​ក្នុង​ន័យកាច់បំបាក់ពីជន​ដែល​គ្មាន​សមត្ថភាព​បង្កើត​នោះដែរ ៕
***ប្រភពមកពី antkh.com

ការវិវឌ្ឍនៃភាសា C#


ការវិវឌ្ឍនៃភាសា C#

 

ភាសា C# ត្រូវបាន​ប្រកាសជាលើកដំបូងដោយ​ក្រុមហ៊ុន Microsoft នៅ​ថ្ងៃ​ទី១៦ខែមិថុនា ឆ្នាំ​២០០០ វាជាភាសា​ដែល​មាន​កម្រិត high-level programming ដំបូង​បំផុត​ដែល​បង្កើត​យ៉ាង​ពិសេស​សម្រាប់ .NET CLR (Common Language Runtime) ។
C# ជំនាន់​ទី១.០ គឺវិវឌ្ឍន៍ ​ចេញពីភាសា C++ ព្រមទាំង​កម្ចី​នូវ​លក្ខណៈ​ពិសេស​មួយចំនួនពីភាសា Delphi Java និងភាសាផ្សេងៗ​ទៀត វា​ត្រូវបាន​ចាត់ទុកជាភាសា​ដែល​មានការគាំទ្រ​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​ ពីសំណាក់អ្នក​សរសេរ​កម្មវិធី​ទូទៅ​ចាប់តាំងពី​ថ្ងៃ​១៣ ខែ​កុម្ភៈ ឆ្នាំ​២០០២ ដែល​ជា​ថ្ងៃ​ចេញ released version C# ជំនាន់​ទី១.០ ។
មកដល់ C# ជំនាន់​ទី២.០ វា ​ត្រូវបាន​បន្ថែម​ដូចជា generics ,anonymous methods , iterators និង nullable types ព្រមទាំង​ផ្នែក​សំខាន់​ៗ​មួយចំនួនទៀត​ដែល​យើង​កំពុង​ប្រើ​នៅ​ក្នុង​ភាសានេះ ។ ការ​ប្រើ​ប្រាស់ data ក្នុង​ការ​គ្រប់គ្រង​វាជាកត្តាចាំបាច់​សម្រាប់​ការអភិវឌ្ឍ​កម្មវិធី​ កុំព្យូទ័រ​
ដូច្នេះហើយបានជា C# ជំនាន់​ទី៣.០ ​ បន្ថែម​នូវ​លក្ខណៈ​ពិសេស​មួយដ៏​សំខាន់​គឺ LINQ (Language Integrated Query) ។ ភាគ​ច្រើន​នៃការ​បន្ថែម​ក្នុង​ជំនាន់​ទី៣ នេះគឺ​ទាក់ទងនឹង​ការ​ប្រើ​ប្រាស់​ជាមួយ LINQ ប៉ុន្តែ​គេ​ក៏ ឃើញមាន​លក្ខណៈ​ពិសេស​មួយចំនួន​ផ្សេងទៀត​ដែល​មិន​ទាក់ទងនឹង LINQ ដូចជា anonymous type, object និង collection initializers, lambdas និង extension methods ។ ​សម្រាប់ C# ជំនាន់​ទី៤.០ បានផ្តោត ​ទៅលើ dynamic programming ដែល​ថ្នាក់​បណ្តុះបណ្តាល-ANT នឹងលើកយកការពន្យល់អំពីអត្ថប្រយោជន៍​នៃ dynamic programming ព្រមទាំង​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត​ដូចជា ការ​កំណត់​ឈ្មោះ parameters និង covariance ឬ contravariance នៅពេល​ដែល​លោកអ្នក​ចុះ​ឈ្មោះ​រៀននៅ​ថ្នាក់​បណ្តុះបណ្តាលអាន-ANT ។

***ប្រភពមកពី antkh.com