រចនានិង កែរូបភាពជាមួយនឹង PhoXo 8.1.0
PhoXo គឺជាកម្មវិធីមួយដែលមានទំហំតូចហើយចែកចាយឲ្យប្រើប្រាស់ដោយឥតគិតថ្លែដែលមានលក្ខណៈសដៀងទៅនឹង Photoshop ឬយើងអាចហៅវាថាជា Mini Photoshop ព្រោះវាមាន Tool និង Options មួយចំនួនដូចគ្នាដូចជា ការបង្កើត Layer សម្រាប់ផ្នែកនីមួយៗ ការបន្ថែមពណ៌នឹងអក្សរ ។ ល ។ ថែម Effects 50 បន្ថែមទៀត ដើម្បីឲ្យលោកអ្នករចនាបន្ថែមទៅលើរូបភាពឲ្យមានលក្ខណៈបែបកំប្លែង ផងដែរ ។
វិធីប្រើប្រាស់
លោកអ្នកគ្រាន់តែ Copy File phoxo.exe ពី CD ទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៥៥ បន្ទាប់មកធ្វើការដំឡើងទៅតាមការណែនំា របស់កម្មវិធី ។
នៅពេលដែលដំឡើងរួចវានឹងបង្ហាញផ្ទាំងកម្មវិធីដូចខាងក្រោម

វិធីប្រើប្រាស់
លោកអ្នកអាចធ្វើការជ្រើសរើសរូបភាពដែលចង់យករចនា ដោយគ្រាន់តែចុចលើពាក្យថា file ហើយ Open ឬ (Ctrl + O)

បន្ទាប់ពីជ្រើសរើសរូបភាពរួចហើយ លោកអ្នកអាចធើ្វការរចនាដោយប្រើប្រាស់ tool និង Options ដែលលោកអ្នកត្រូវការ

កម្មវិធីក៏មានការរចនាបែបកំប្លែងទៅលើរូបភាពដូចជាការបន្ថែម Stamp, Shape,Cilp Art,Frame Lib និង Effects Lib ដោយគ្រាន់តែលោកអ្នកចុចទៅលើផ្នែកណាមួយដែលត្រូវការ

No comments:
Post a Comment