Pages

Tuesday, August 5, 2014

៦ចំនុច ពីអ្នកជំនាញ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ ដោយសារ ទូរស័ព្ទ ស្មាតហ្វូន របស់អ្នក!


៦ចំនុច ពីអ្នកជំនាញ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ ដោយសារ ទូរស័ព្ទ ស្មាតហ្វូន របស់អ្នក!

16 LIKES
3 COMMENTS
អង្គារ ០៥ សីហា, ២០១៤ ម៉ោង ១៥:៤៧
បរទេស៖ ដើម្បីបញ្ចៀសផុត ពីការគ្រោះថ្នាក់ ដល់អាយុជីវិត និងការ បាត់បង់ទូរស័ព្ទដៃ ជាទីស្រឡាញ់ របស់អ្នក នោះ អ្នកអាចអនុវត្ដ នូវ ៦ចំនុច ខាងក្រោម ដែលខ្មែរឡូត បានធ្វើការដក ស្រង់ចេញ ពីយ៉ាហ៊ូ និងជាការលើក បង្ហាញ ពីអ្នកជំនាញនៃ ទូរស័ព្ទ Smartphone នេះ ៖
១.មិនត្រូវ ប្រើប្រាស់ថ្ម ដែលមាន គុណភាពអន់ ឬមិនមែន ជាផលិតផលពិត

នេះគឺជា ករណីសំខាន់ហើយ គ្រោះថ្នាក់ជាច្រើន កើតឡើងដោយសារ តែថ្មទូរស័ព្ទ ដែលមិនមែនជា ផលិតផលពិត។ អ្នកជំនាញនៃ ក្រុមហ៊ុន iFix បាននិយាយថា ថ្មទូរស័ព្ទ ដែលមិនមែន ជាផលិតផលពិត របស់ក្រុមហ៊ុននីមួយៗ មានគុណភាពខ្សោយ និងការផលិត មិនត្រឹមត្រូវ តាមស្តង់ដា ដែលអាចនឹង ផ្ទុះនៅពេលណា ដែលវាក្តៅ ខ្លាំងពេក។
២.ត្រូវទុកដាក់ ទូរស័ព្ទរបស់អ្នក នៅកន្លែងដែល មានខ្យល់ចេញ ចូលគ្រប់គ្រាន់ អំឡុងពេល សាកថ្ម

នេះគឺជាករណី មួយទើបតែ កើតឡើងទៅលើ ក្មេងស្រីម្នាក់ នៅឯរដ្ឋ Texas ដែលនាងបាន យកទូរស័ព្ទ Smartphone ទៅដាក់ក្រោម ខ្នើយគេង របស់នាងកំពុង ពេលសាកថ្ម។ ជាលទ្ធផលទាំងខ្នើយ និងទូរស័ព្ទរបស់ នាងត្រូវបាន ឆេះខ្ទេចតែម្តង។
ដូច្នេះហើយ អំឡុងពេលសាកថ្ម អ្នកត្រូវទុក ទូរស័ព្ទរបស់អ្នក នៅកន្លែងដែល មានខ្យល់ចេញចូល គ្រប់គ្រាន់ដើម្បី ជៀសវាងពីការ កើនកម្តៅខ្លាំងពេក រហូតដល់ឆេះ ឬក៏ផ្ទុះទូរស័ព្ទ របស់អ្នក។
៣.ពេលទូរស័ព្ទ របស់អ្នកចូលទឹក ត្រូវយកទៅ ឲ្យអ្នកជំនាញ ពិនិត្យមើល

បើទោះជា មានវិធីមួយ ចំនួនសម្រាប់ សង្រ្គោះនៅពេល ដែលទូរស័ព្ទ របស់អ្នកចូលទឹក ដើម្បីឲ្យវា ដំនើរការវិញ យ៉ាងណាក៏ដោយ តែវាក៏មិន អាចជាជម្រើស ដ៏ល្អបំផុតនោះដែរ។ ជាធម្មតាឧបករណ៍ មួយដែលធ្លាប់ ចូលទឹកវា អាចនឹងមាន ច្រេះនៅខាងក្នុង ឬក៏រអាក់រអួល នៃខ្សែសៀគ្វីណាមួយ ដែលយើងមិន អាចដឹងដោយ គ្រាន់តែមើល រូបរាងខាងក្រៅ នោះឡើយ។
មូលហេតុនេះ អាចធ្វើឲ្យ ឧបករណ៍ទាំងនេះ ឆាប់ក្តៅខ្លាំង និងបង្កគ្រោះថ្នាក់ ដល់អ្នកបាន។ ដំណោះស្រាយគឺ ត្រូវយកទៅ ឲ្យអ្នកជំនាញ ផ្នែកសេវាកម្ម ជួសជុលទូរស័ព្ទ ពិនិត្យមើលនិង ជួសជុលនៅពេល ដែលទូរស័ព្ទរបស់ អ្នកចូលទឹក។
៤.កុំប្រើទូរស័ព្ទ របស់អ្នក ច្រើនពេកអំឡុង ពេលសាកថ្ម

ការប្រើប្រាស់ ទូរស័ព្ទច្រើនពេក ដូចជាការលេងហ្គេម ឬប្រើប្រាស់អ៊ិនធើណេត អំឡុងពេលសាកថ្ម គឺជារឿង មិនល្អមួយ។ ព្រោះថាអំឡុង ពេលនេះថ្ម ទូរស័ព្ទប្រឹងស្រូប ថាមពលយ៉ាងខ្លាំង បូកផ្សំនឹង ការប្រើ ហួសកម្រិត បែបនេះទៀតនោះ អាចនាំឲ្យ ថ្មទូរស័ព្ទ ក្តៅខ្លាំងនិង បង្កការផ្ទុះ ដែលធ្វើឲ្យ អ្នកគ្រោះថ្នាក់បាន។ យល់ល្អ គួរតែកុំ ប្រើទូរស័ព្ទពេល កំពុងសាកថ្មតែម្តង។
៥.ទូរស័ព្ទដែល ធ្លាក់ច្រើន ក៏អាចបង្ក បញ្ហានេះដែរ

វាស្រដៀងទៅ នឹងករណីដែល ទូរស័ព្ទរបស់ អ្នកចូលទឹក អញ្ចឹងដែរ។ ព្រោះថានៅពេល ដែលទូរស័ព្ទធ្លាក់ គ្រឿងផ្នែកខាងក្នុង នឹងទទួលការ ប៉ះទង្គិចគ្រាន់ តែតិចឬច្រើន ប៉ុណ្ណោះ។ តែចំណុចសំខាន់ គឺថាការប៉ះ ទង្គិចទាំងនេះ នឹងអាចធ្វើ ឲ្យថ្មទូរស័ព្ទ ចុះខ្សោយជា ពិសេសឆាប់ក្តៅនិង ក្តៅកាន់តែខ្លាំង ពេលដែលប្រើប្រាស់ កាន់តែយូរ។
៦.ត្រូវប្រយ័ត្ន នៅពេលទូរស័ព្ទ របស់អ្នកក្តៅខ្លាំង ឬក៏ឆាប់អស់ថ្ម ភ្លាមៗ

អ្នកជំនាញបាន ណែនាំថា នៅពេលដែល ទូរស័ព្ទរបស់អ្នក ក្តៅខ្លាំងឬក៏ ឆាប់អស់ថ្ម ភ្លាមៗនោះ អ្នកត្រូវតែ យកទូរស័ព្ទនោះ ទៅឲ្យអ្នកជំនាញ ពិនិត្យព្រោះថា ករណីប្រភេទនេះ គឺជាការផ្តល់ សញ្ញាថាថ្ម ទូរស័ព្ទរបស់ អ្នកកំពុងតែ មានបញ្ហាហើយ វានឹងអាច បង្កគ្រោះថា្នក់ ដល់អ្នកនៅ ពេលណាមួយ។
ទាំងនេះគឺជា ការណែនាំរបស់ អ្នកជំនាញ iFix ទាក់ទងទៅនឹង ថ្មទូរស័ព្ទ Smartphone របស់អ្នកដែល អាចបង្កឲ្យ មានផលអាក្រក់ ណាមួយមក លើរូបអ្នក៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ យ៉ាហ៊ូ
ដោយ៖ Xeno
khmerload.com

No comments:

Post a Comment