Google កែ​តម្រូវ​ផែនទី​ទាក់ទង​នឹង​ទីតាំង​ប្រាសាទ​ព្រះវិហារ
ក្រុមហ៊ុន​អ៊ិនធឺណិត Google បាន​សម្រេច​កែ​តម្រូវ​ផែនទី​របស់​ខ្លួន​ក្នុង​ការ​កំណត់​ទីតាំង​របស់​ ប្រាសាទ​ព្រះវិហារ ដោយ​យក​ផែនទី​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ជា​ទីតាំង​ផ្លូវការ​របស់​ខ្លួន។
តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​កាត់​ប្រគល់​ប្រាសាទ​ព្រះវិហារ​ទៅ​ឲ្យ​កម្ពុជា​នៅ​ឆ្នាំ​១៩៦២។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន Google នៅតែ​ពណ៌នា​ថា តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​ជម្លោះ ដោយសារ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ចំពោះ​ដី​តំបន់​ក្បែរ​ប្រាសាទ។ រដ្ឋាភិបាល​កម្ពុជា​បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន Google កាល​ពី​ខែ​កុម្ភៈ ដោយសារ​ក្រុមហ៊ុន​នេះ​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​ព្រំដែន​ថៃ។
ក្រុមហ៊ុន​អ៊ីនធឺណិត​ដ៏​ធំ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក ឈ្មោះ Google បាន​ប្រកាស​កាល​ពី​ថ្ងៃ​២៦ កក្កដា ថា ក្រុមហ៊ុន​នេះ​បាន​សម្រេច​យក​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ ឡាអេ ឆ្នាំ​១៩៦២ ដើម្បី​កំណត់​ជា​ផ្លូវការ​ចំពោះ​ទីតាំង​របស់​ប្រាសាទ​ព្រះវិហារ​ក្នុង​ផែនទី ​របស់​ខ្លួន គឺ​ស្ថិត​នៅ​ភូមិសាស្ត្រ​នៃ​ទឹក​ដី​កម្ពុជា។
ការ​សម្រេច​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ បាន​តវ៉ា​ទៅ​ក្រុមហ៊ុន​អ៊ីនធឺណិត Google ចំពោះ​ការ​ដាក់​ទីតាំង​ប្រាសាទ​ព្រះវិហារ​កម្ពុជា​ឲ្យ​ឋិត​ក្នុង​ព្រំដែន​ដី ​ថៃ។ សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន Google កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ កក្កដា បាន​ឲ្យ​ដឹង​ថា ក្នុង​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដើម្បី​ផលិត​ផែនទី​ថ្មី និង​ត្រឹមត្រូវ​បំផុត។ ក្រុមហ៊ុន​បាន​ធ្វើ​ការ​កែប្រែ​ទិន្នន័យ​ព្រំដែន​នៅ​ក្នុង Google Earth និង​ផែនទី​របស់​ខ្លួន ដោយ​ផ្នែក​ទៅ​តាម​ទិន្នន័យ​អាជ្ញាធរ​ផ្សេង​ៗ ហើយ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នេះ​ផ្អែក​ទៅ​លើ​សាលក្រម​តុលាការ​យុត្តិធម៌​ អន្តរជាតិ នៅ​ឆ្នាំ​១៩៦២ ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​គូស​បញ្ជាក់​ក្នុង​ផែនទី​របស់​ខ្លួន​ថា តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​មាន​ជម្លោះ។
កាល​ពី​ខែ​កុម្ភៈ កម្ពុជា​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Google ថា​ជា​ក្រុមហ៊ុន​គ្មាន​ភាព​ទទួល​ខុស​ត្រូវ ហើយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​ដក​ផែនទី​របស់​ខ្លួន​ចេញ​ពី​គេហទំព័រ Google Earth ដោយសារ​ក្រុមហ៊ុន​នេះ​បាន​ដាក់​ទីតាំង​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ព្រំដែន​ ថៃ។
អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២៨ កក្កដា​នេះ ថា លោក​សូម​ស្វាគមន៍​ចំពោះ​ការ​កែ​តម្រូវ​នេះ។ ប៉ុន្តែ​លោក​នៅតែ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ក្រុមហ៊ុន Google ដែល​បញ្ជាក់​ក្នុង​ផែនទី​របស់​ខ្លួន​ថា តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​ជម្លោះ។ លោក​ថា ការ​កែ​តម្រូវ​របស់ Google Earth នេះ ជា​ភស្តុតាង​បន្ថែម​ទៀត​សម្រាប់​បញ្ជាក់​ថា ភាគី​ថៃ​ថា ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​កម្ពុជា។ លោក​ថា តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​មិន​មែន​ជា​តំបន់​ជម្លោះ​ទេ តំបន់​ទាំង​នោះ​ជា​ទឹក​ដី​របស់​កម្ពុជា។
ក្រុមហ៊ុន Google ដែល​មាន​ទីតាំង​នៅ​រដ្ឋ California បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា ក្រុមហ៊ុន​បាន​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​ចំនួន ៦០​ប្រទេស។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​ដាក់​ទីតាំង​ប្រាសាទ​ព្រះវិហារ​ក្នុង​ទឹក​ដី ​កម្ពុជា​វិញ​ហើយ៕

រដ្ឋាភិបាល​ចាប់ផ្តើម​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដោយ​ប្រើ​វីដេអូ Conference
គណរដ្ឋមន្ត្រី​កម្ពុជា​បាន​ចាប់​ផ្តើម​លើក​ដំបូង​បំពាក់​ វីដេអូConference​ដើម្បី​អនុញ្ញាត​ឲ្យ​អភិបាល​ខេត្ត​អាច​មើល​ឃើញ​ការ​ប្រជុំ ​ថ្នាក់​រដ្ឋាភិបាល​រៀងរាល់​ថ្ងៃ​សុក្រ។ នេះ​ជា​វិធានការ​មួយ​ដែល​លោក​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន​អះអាង​ថា​ដើម្បី​ប្រសិទ្ធ​ភាព​ការងារ។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន​
បើ​តាម​ការ​អះអាង​របស់​លោក​ខៀវ កាញារីទ្ធ​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដែរ​នោះ ការ​ផ្តើម​ប្រើប្រាស់​វីដេអូ​Conference​លើកដំបូង​ក្នុង​កិច្ច​ប្រជុំ​ គណរដ្ឋមន្ត្រី មាន​ដំណើរការ​ល្អ។ លោក​ខៀវ កាញ្ញារីទ្ធ​បាន​ប្រាប់​អោយ​ដឹង​ថា ដោយ​សារ​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នៅថ្ងៃ​នេះមាន​ពាក់ព័ន្ធ​នឹង​ការដាំ​ បង្គោល​ភ្លើង​នៅ​ខេត្ត​កំពង់ចាម លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ចុច​សួរ​អំពី​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ ការងារ​ដាំ​បង្គោល​ភ្លើង​នេះ ទៅ​លោក​អភិបាល​ខេត្ត​កំពង់ចាម​ភ្លាម​តាម​ប្រព័ន្ធ​វីដេអូConference​នេះឯង។
យោង ​តាម​លោកខៀវ កាញ្ញារីទ្ធ​ដដែល លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សាកល្បង​សំណេះ​សំណាល​សួរព័ត៌មាន​ទៅ​ អភិបាលខេត្ត​នៅតាម​ព្រំដែន​មួយ​ចំនួន​ផងដែរ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណរដ្ឋមន្ត្រី​ បាន​សរសេរ​ថា លោក​ហ៊ុន សែន​បាន​ណែនាំ​ ឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត ទាំង​អស់​បង្កើន​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ផ្នែក​ព័ត៌មាន​វិទ្យានេះ ដើម្បី​សម្រួល​ឲ្យ​ទំនាក់​ទំនង​គ្នា​តាម​ប្រព័ន្ធ​វីដេអូ ​Conference កាន់​តែមាន​ភាព​ងាយ​ស្រួល។
តាម​ពិត​ការ​ប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​ Conference ​ដើម្បី​ទាក់ទង​គ្នា​ក្នុង​ចំណោម​ថ្នាក់ដឹកនាំក្នុង​រដ្ឋាភិបាល ក៏ដូចជា​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ខេត្ត មិនមែន​ជា​រឿង​ថ្មី​ទេ។ ពួកគេ​បាន​ប្រើ​ប្រាស់​និយាយ​ទាក់ទង​គ្នារួច​ហើយ។ អ្វី​ដែល​ថ្មី នៅ​ពេល​នេះ គឺការ​ពង្រីក​ទំហំ​នៃកិច្ច​ប្រជុំ​គណរដ្ឋមន្ត្រី​ទៅ​ដល់​ថ្នាក់​គ្រប់គ្រង​ ខេត្ត តាម​រយៈ​ប្រព័ន្ធ​វីដេអូ​Conference​នេះ។ អាច​និយាយ​ថា នេះ​ក៏​ជា​បញ្ជា​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត ដែល​រួម​មាន​អភិបាល អភិបាលរង​ខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អង្គុយ​​ស្តាប់​ការ​ប្រជុំ​គណរដ្ឋមន្ត្រី​ពី​ខេត្ត​របស់​ខ្លួនរៀងៗ​ខ្លួនមក តាមប្រព័ន្ធ​វីដេអូConferenceនេះ​ឯង។
លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ ពន្យល់​ថា ធ្វើយ៉ាងនេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​មួយ​ចំនួន។ ពោល​គឺ​នៅពេល​ណា​ដែល​នាយក​រដ្ឋមន្ត្រី​ត្រូវ​ការ​របាយការណ៍​ ពីថ្នាក់ខេត្តភ្លាមៗ​សំរាប់​ការ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី នាយករដ្ឋ​មន្ត្រី​អាច​ចុច​សួរ​ទៅ​ថ្នាក់​ដឹកនាំ​ខេត្ត​តែម្តង។ ម្យ៉ាង​វិញទៀត វា​នឹង​អនុញ្ញាតិ​ឲ្យ​អាជ្ញាធរ​ខេត្ត​ទាំង​នោះ​ដែល​បាន​តាមដាន​កិច្ច​ប្រជុំ ​គណ​រដ្ឋមន្ត្រី​ហ្នឹង អាច​យល់​ច្បាស់​ពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ផង នៅ​ពេល​ណា​មាន​បទ​បញ្ជា​ពី​រដ្ឋាភិបាល។
លោក​ខៀវ កាញារីទ្ធ​បាន​ពន្យល់​ថា ការ​តភ្ជាប់​ប្រព័ន្ធ​វីដេអូConferenceឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ស្តាប់​ឮ និង​មើល​ឃើញ​កិច្ច​ប្រជុំ​គណរដ្ឋមន្ត្រីនេះ គឺ​រដ្ឋាភិបាល​មាន​បំណង​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​យល់​ពី​កិច្ចការ​មួយ​ចំនួន​ របស់​រដ្ឋាភិបាល​ឲ្យ​បាន​លឿន​ ក៏​ដូច​ជា​ឆ្លើយ​ឆ្លង​ផ្តល់​ព័ត៌មាន​បន្ទាន់ដល់កិច្ច​ប្រជុំ​គណរដ្ឋមន្ត្រី។ ប៉ុន្តែ​លោកខៀវ កាញារីទ្ធ​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​ខេត្ត​ទាំងនោះ​មិនអាច​លើក​ដៃ​បញ្ចេញ​មតិ មិន​អាច​ថត​ចម្លង​រូបភាព​កិច្ច​ប្រជុំ​នេះ​បាន​ទេ៕
បើ​តាម​ការ​អះអាង​របស់​លោក​ខៀវ កាញារីទ្ធ​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដែរ​នោះ ការ​ផ្តើម​ប្រើប្រាស់​វីដេអូ​Conference​លើកដំបូង​ក្នុង​កិច្ច​ប្រជុំ​ គណរដ្ឋមន្ត្រី មាន​ដំណើរការ​ល្អ។ លោក​ខៀវ កាញ្ញារីទ្ធ​បាន​ប្រាប់​អោយ​ដឹង​ថា ដោយ​សារ​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នៅថ្ងៃ​នេះមាន​ពាក់ព័ន្ធ​នឹង​ការដាំ​ បង្គោល​ភ្លើង​នៅ​ខេត្ត​កំពង់ចាម លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ចុច​សួរ​អំពី​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ ការងារ​ដាំ​បង្គោល​ភ្លើង​នេះ ទៅ​លោក​អភិបាល​ខេត្ត​កំពង់ចាម​ភ្លាម​តាម​ប្រព័ន្ធវីដេអូConference​នេះឯង។ យោង​តាម​លោកខៀវ កាញ្ញារីទ្ធ​ដដែល លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សាកល្បង​សំណេះ​សំណាល​សួរព័ត៌មាន​ទៅ​ អភិបាលខេត្ត​នៅតាម​ព្រំដែន​មួយ​ចំនួន​ផងដែរ។
សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ទីស្តីការ​គណរដ្ឋមន្ត្រី​បាន​សរសេរ​ថា លោក​ហ៊ុន សែន​បាន​ណែនាំ​ ឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត ទាំង​អស់​បង្កើន​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ផ្នែក​ព័ត៌មាន​វិទ្យានេះ ដើម្បី​សម្រួល​ឲ្យ​ទំនាក់​ទំនង​គ្នា​តាម​ប្រព័ន្ធ​វីដេអូ​Conferenceកាន់​ តែមាន​ភាព​ងាយ​ស្រួល។
តាម​ពិត​ការ​ប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​ Conference​ដើម្បី​ទាក់ទង​គ្នា​ក្នុង​ចំណោម​ថ្នាក់ដឹកនាំក្នុង​រដ្ឋាភិបាល ក៏ដូចជា​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ខេត្ត មិនមែន​ជា​រឿង​ថ្មី​ទេ។ ពួកគេ​បាន​ប្រើ​ប្រាស់​និយាយ​ទាក់ទង​គ្នារួច​ហើយ។ អ្វី​ដែល​ថ្មី នៅ​ពេល​នេះ គឺការ​ពង្រីក​ទំហំ​នៃកិច្ច​ប្រជុំ​គណរដ្ឋមន្ត្រី​ទៅ​ដល់​ថ្នាក់​គ្រប់គ្រង​ ខេត្ត តាម​រយៈ​ប្រព័ន្ធ​វីដេអូ​Conference​នេះ។ អាច​និយាយ​ថា នេះ​ក៏​ជា​បញ្ជា​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត ដែល​រួម​មាន​អភិបាល អភិបាលរង​ខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អង្គុយ​ស្តាប់​ការ​ប្រជុំ​គណរដ្ឋមន្ត្រី​ពី​ខេត្ត​របស់​ខ្លួនរៀងៗ​ខ្លួនមក តាមប្រព័ន្ធ​វីដេអូConferenceនេះ​ឯង។
លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ ពន្យល់​ថា ធ្វើយ៉ាងនេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​មួយ​ចំនួន។ ពោល​គឺ​នៅពេល​ណា​ដែល​នាយក​រដ្ឋមន្ត្រី​ត្រូវ​ការ​របាយការណ៍​ ពីថ្នាក់ខេត្តភ្លាមៗ​សំរាប់​ការ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី នាយករដ្ឋ​មន្ត្រី​អាច​ចុច​សួរ​ទៅ​ថ្នាក់​ដឹកនាំ​ខេត្ត​តែម្តង។ ម្យ៉ាង​វិញទៀត វា​នឹង​អនុញ្ញាតិ​ឲ្យ​អាជ្ញាធរ​ខេត្ត​ទាំង​នោះ​ដែល​បាន​តាមដាន​កិច្ច​ប្រជុំ ​គណ​រដ្ឋមន្ត្រី​ហ្នឹង អាច​យល់​ច្បាស់​ពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ផង នៅ​ពេល​ណា​មាន​បទ​បញ្ជា​ពី​រដ្ឋាភិបាល។
លោក​ខៀវ កាញារីទ្ធ​បាន​ពន្យល់​ថា ការ​តភ្ជាប់​ប្រព័ន្ធ​វីដេអូConferenceឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ស្តាប់​ឮ និង​មើល​ឃើញ​កិច្ច​ប្រជុំ​គណរដ្ឋមន្ត្រីនេះ គឺ​រដ្ឋាភិបាល​មាន​បំណង​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​យល់​ពី​កិច្ចការ​មួយ​ចំនួន​ របស់​រដ្ឋាភិបាល​ឲ្យ​បាន​លឿន​ ក៏​ដូច​ជា​ឆ្លើយ​ឆ្លង​ផ្តល់​ព័ត៌មាន​បន្ទាន់ដល់កិច្ច​ប្រជុំ​គណរដ្ឋមន្ត្រី។ ប៉ុន្តែ​លោកខៀវ កាញារីទ្ធ​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​ខេត្ត​ទាំងនោះ​មិនអាច​លើក​ដៃ​បញ្ចេញ​មតិ មិន​អាច​ថត​ចម្លង​រូបភាព​កិច្ច​ប្រជុំ​នេះ​បាន​ទេ៕