កុំព្យូទ័រខ្នាតតូចសម្រាប់បណ្ដាញNetworkសម័យថ្មី

ផលិតផល
ដែលអ្នកបានឃើញក្នុងទំព័រនេះ គឺជាកុំព្យូទ័រខ្នាតតូច ម៉ាក Jack
PC ឬជាប្រភេទកុំព្យូទ័រ
សម្រាប់ចាប់ភ្ជាប់ជញ្ជាំងមានរាងស្ដើងស្រដៀងនិងប្រអប់ភ្លើង
ដែលបង្កើតឡើងសម្រាប់ផ្លាស់ប្ដូរការប្រើប្រាស់កុំព្យូទ័រនៅ
ក្នុងបណ្ដាញ Network Server របស់អ្នកទៅរកភាពទាន់សម័យ
ហើយថែមទាំងជួយកាត់បន្ថយការចំណាយបានកាន់តែច្រើនផងដែរ។
ប្រព័ន្ធម៉ាស៊ីនដ៏តូចរបស់វាត្រូវបានគេរៀបចំសម្រាប់តែការ
ប្រើប្រាស់ Online ក្នុងការផ្ញើសារឬទទួលសារ
និងឆែកអ៊ីនធឺណិតប៉ុណ្ណោះ
ហើយមិនមានថាសរឹងសម្រាប់ផ្ទុកទិន្នន័យក្នុងប្រព័ន្ធរបស់វាឡើយ
ដូច្នេះហើយនៅពេលដែលអ្នកចង់ធ្វើការអ្វីមួយផ្សេងទៀតលោកអ្នក
ត្រូវតភ្ជាប់កុំព្យូទ័រស្ដើងនេះទៅកាន់ Server
ដើម្បីប្រតិបត្តិការងារទាំងនោះ។ កុំព្យូទ័រ Jack PC
មានកម្មវិធីគ្រប់គ្រាន់សម្រាប់ដំណើរការហើយភ្ជាប់ទៅកាន់បណ្ដាញ
Server Network ធំៗច្រើនទៀត ហើយកុំព្យូទ័រ Server
ជាអ្នកផ្ដល់នូវកម្លាំងគណនាទាំងអស់នៅក្នុងបណ្ដាញទៅឱ្យ
កុំព្យូទ័រ Jack PC នេះ ។ អ្នកប្រើប្រាស់កុំព្យូទ័រម៉ាក Jack PC
នេះអាចប្រើ កម្មវិធីនិងទិន្នន័យដូចជានៅលើកុំព្យូទ័រធម្មតា
ប៉ុន្តែកម្មវិធីទាំងនោះផ្ទុកនៅលើម៉ាស៊ីន Server ទាំងអស់ ។
ហេតុផលដែលត្រូវប្រើកុំព្យូទ័រ Jack PC
រួមមានការកាត់បន្ថយការចំណាយ ងាយស្រួលថែរក្សា
ងាយស្រួលប្រើនិងមានសុវត្ថិភាព។
ម្យ៉ាងវិញទៀតផលិតផលទាំងនេះបាននាំចូលមកក្នុងព្រះរាជាណាចក្រ
កម្ពុជាហើយ រួមមានកុំព្យូទ័រផ្សេងទៀត ម៉ាក Plug PC និង Ex-Pcc និង
Xtreme Pc ជាដើម
ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការប្រើប្រាស់នៅក្នុង
បណ្ដាញ Network Server របស់អ្នក ។
លក្ខណៈពិសេស
- អាចប្រើបានទាំង Linux / Windows
- ភ្ជាប់ជាមួយប្រព័ន្ធសម្លេងជាស្រេច
- ថាមពលផ្ដល់ឱ្យស្វ័យប្រវត្តចេញពីរន្ធ USB
- ស៊ីភ្លើងតិចត្រឹមតែ ៣ វ៉ាត់
- ទំហំផ្ទុកទិន្ន័យ Flash Memory (256MB)
- អង្គចងចាំ 128MB DDR2 SDRAM
- ធានា ២ឆ្នាំ និង ៣ឆ្នាំសម្រាប់ Class A និង B
- ផ្ដល់ការបង្រៀនដោយឥតគិតថ្លៃ
No comments:
Post a Comment