ការពារមេរោគពី USB ដោយមិនប្រើកម្មវិធី

ថ្មីៗទៀតហើយជាមួយនឹងBoxkhmerit!! ក្នុងអត្ថបទមុនលោកអ្នកបានដឹងពីរបៀប Scan Computer ដោយមិនចាំបាច់ប្រើកម្មវិធី តែថ្ងៃនេះលោកអ្នកនិងដឺងពីរបៀបការពារ Virus ពី USB ដោយមិនចាំបាច់ប្រើកម្មវិធីវិញម្តង។ លោកអ្នកតែងតែមានកង្វល់ជាមួយនឹងការ Scan USB នៅពេលដែលលោកអ្នកដោត USB ចូលទៅក្នុងកុំព្យូរទ័រ ដោយធ្វើការ Scan
ហើយចំណាយពេលយូរក្នុងការរងចាំវាដំណើរការចប់។ តែឥឡូវនេះវិញបញ្ហាទាំងនេះលែងលំបាកទៀតហើយជាមួយ Boxkhmerit. តោះតាមដានទាំងអស់គ្នា!!
របៀបធ្វើ៖
តំបូងលោកអ្នកចុច KeyStart+R => វាយពាក្យ gpedit.msc =>យកពាក្យ OK សូមមើលរូប:

បន្ទាប់យកពាក្យ Administrative Templates => Windows Components…មើលរូប

រួចយកពាក្យ AutoPlay Policies

រួចយកពាក្យ Turn Off Autoplay

នេះជាជំហានចុងក្រោយដែលលោកអ្នកនឹងសម្រេចជាមួយយើងខ្ញុំ សូមយកពាក្យ Enabled => Apply => Ok ជាការស្រេច៕

ចំណាំ៖ នៅពេលដែលលោកអ្នកធ្វើហើយសូមកុំភ្លេច Restart ម៉ាស៊ីនកុំព្យូរទ័ររបស់លោកអ្នក។ សូមតាមដានដំណើរការម៉ាស៊ីនរបស់លោក អ្នកមុន និងក្រោយពេលដែលលោកអ្នកធ្វើវិធីនេះ៕
No comments:
Post a Comment