Google កែតម្រូវផែនទីទាក់ទងនឹងទីតាំងប្រាសាទព្រះវិហារ
ក្រុមហ៊ុនអ៊ិនធឺណិត Google បានសម្រេចកែតម្រូវផែនទីរបស់ខ្លួនក្នុងការកំណត់ទីតាំងរបស់ ប្រាសាទព្រះវិហារ ដោយយកផែនទីក្រុងឡាអេ ឆ្នាំ១៩៦២ ជាទីតាំងផ្លូវការរបស់ខ្លួន។
តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់ប្រគល់ប្រាសាទព្រះវិហារទៅឲ្យកម្ពុជានៅឆ្នាំ១៩៦២។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Google នៅតែពណ៌នាថា តំបន់ក្បែរប្រាសាទព្រះវិហារជាតំបន់ជម្លោះ ដោយសារជម្លោះរវាងកម្ពុជា និងថៃ ចំពោះដីតំបន់ក្បែរប្រាសាទ។ រដ្ឋាភិបាលកម្ពុជាបានតវ៉ាប្រឆាំងនឹងក្រុមហ៊ុន Google កាលពីខែកុម្ភៈ ដោយសារក្រុមហ៊ុននេះបានដាក់ប្រាសាទព្រះវិហារចូលក្នុងព្រំដែនថៃ។
ក្រុមហ៊ុនអ៊ីនធឺណិតដ៏ធំដែលមានទីតាំងនៅសហរដ្ឋអាមេរិក ឈ្មោះ Google បានប្រកាសកាលពីថ្ងៃ២៦ កក្កដា ថា ក្រុមហ៊ុននេះបានសម្រេចយកសាលក្រមតុលាការយុត្តិធម៌អន្តរជាតិទីក្រុង ឡាអេ ឆ្នាំ១៩៦២ ដើម្បីកំណត់ជាផ្លូវការចំពោះទីតាំងរបស់ប្រាសាទព្រះវិហារក្នុងផែនទី របស់ខ្លួន គឺស្ថិតនៅភូមិសាស្ត្រនៃទឹកដីកម្ពុជា។
ការសម្រេចនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកាលពីខែកុម្ភៈ បានតវ៉ាទៅក្រុមហ៊ុនអ៊ីនធឺណិត Google ចំពោះការដាក់ទីតាំងប្រាសាទព្រះវិហារកម្ពុជាឲ្យឋិតក្នុងព្រំដែនដី ថៃ។ សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Google កាលពីថ្ងៃច័ន្ទ ទី២៦ កក្កដា បានឲ្យដឹងថា ក្នុងខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីផលិតផែនទីថ្មី និងត្រឹមត្រូវបំផុត។ ក្រុមហ៊ុនបានធ្វើការកែប្រែទិន្នន័យព្រំដែននៅក្នុង Google Earth និងផែនទីរបស់ខ្លួន ដោយផ្នែកទៅតាមទិន្នន័យអាជ្ញាធរផ្សេងៗ ហើយការធ្វើបច្ចុប្បន្នភាពនេះផ្អែកទៅលើសាលក្រមតុលាការយុត្តិធម៌ អន្តរជាតិ នៅឆ្នាំ១៩៦២ ប៉ុន្តែក្រុមហ៊ុននៅតែគូសបញ្ជាក់ក្នុងផែនទីរបស់ខ្លួនថា តំបន់ក្បែរប្រាសាទព្រះវិហារជាតំបន់មានជម្លោះ។
កាលពីខែកុម្ភៈ កម្ពុជាបានចោទប្រកាន់ក្រុមហ៊ុន Google ថាជាក្រុមហ៊ុនគ្មានភាពទទួលខុសត្រូវ ហើយទាមទារឲ្យក្រុមហ៊ុននេះដកផែនទីរបស់ខ្លួនចេញពីគេហទំព័រ Google Earth ដោយសារក្រុមហ៊ុននេះបានដាក់ទីតាំងប្រាសាទព្រះវិហារនៅក្នុងព្រំដែន ថៃ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃពុធ ទី២៨ កក្កដានេះ ថា លោកសូមស្វាគមន៍ចំពោះការកែតម្រូវនេះ។ ប៉ុន្តែលោកនៅតែសម្ដែងការមិនពេញចិត្តចំពោះក្រុមហ៊ុន Google ដែលបញ្ជាក់ក្នុងផែនទីរបស់ខ្លួនថា តំបន់ក្បែរប្រាសាទព្រះវិហារជាតំបន់ជម្លោះ។ លោកថា ការកែតម្រូវរបស់ Google Earth នេះ ជាភស្តុតាងបន្ថែមទៀតសម្រាប់បញ្ជាក់ថា ភាគីថៃថា ប្រាសាទព្រះវិហារជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា។ លោកថា តំបន់ក្បែរប្រាសាទព្រះវិហារមិនមែនជាតំបន់ជម្លោះទេ តំបន់ទាំងនោះជាទឹកដីរបស់កម្ពុជា។
ក្រុមហ៊ុន Google ដែលមានទីតាំងនៅរដ្ឋ California បានប្រកាសកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពផែនទីចំនួន ៦០ប្រទេស។ បច្ចុប្បន្នក្រុមហ៊ុននេះបានដាក់ទីតាំងប្រាសាទព្រះវិហារក្នុងទឹកដី កម្ពុជាវិញហើយ៕
រដ្ឋាភិបាលចាប់ផ្តើមប្រជុំគណៈរដ្ឋមន្ត្រីដោយប្រើវីដេអូ Conference
គណរដ្ឋមន្ត្រីកម្ពុជាបានចាប់ផ្តើមលើកដំបូងបំពាក់ វីដេអូConferenceដើម្បីអនុញ្ញាតឲ្យអភិបាលខេត្តអាចមើលឃើញការប្រជុំ ថ្នាក់រដ្ឋាភិបាលរៀងរាល់ថ្ងៃសុក្រ។ នេះជាវិធានការមួយដែលលោកនាយក រដ្ឋមន្ត្រីហ៊ុន សែនអះអាងថាដើម្បីប្រសិទ្ធភាពការងារ។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
បើតាមការអះអាងរបស់លោកខៀវ កាញារីទ្ធដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលដែរនោះ ការផ្តើមប្រើប្រាស់វីដេអូConferenceលើកដំបូងក្នុងកិច្ចប្រជុំ គណរដ្ឋមន្ត្រី មានដំណើរការល្អ។ លោកខៀវ កាញ្ញារីទ្ធបានប្រាប់អោយដឹងថា ដោយសាររបៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះមានពាក់ព័ន្ធនឹងការដាំ បង្គោលភ្លើងនៅខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រីបានចុចសួរអំពីព័ត៌មានមួយចំនួនទាក់ទងនឹង ការងារដាំបង្គោលភ្លើងនេះ ទៅលោកអភិបាលខេត្តកំពង់ចាមភ្លាមតាមប្រព័ន្ធវីដេអូConferenceនេះឯង។
យោង តាមលោកខៀវ កាញ្ញារីទ្ធដដែល លោកនាយករដ្ឋមន្ត្រីក៏បានសាកល្បងសំណេះសំណាលសួរព័ត៌មានទៅ អភិបាលខេត្តនៅតាមព្រំដែនមួយចំនួនផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណរដ្ឋមន្ត្រី បានសរសេរថា លោកហ៊ុន សែនបានណែនាំ ឲ្យអាជ្ញាធររាជធានី ខេត្ត ទាំងអស់បង្កើនការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកព័ត៌មានវិទ្យានេះ ដើម្បីសម្រួលឲ្យទំនាក់ទំនងគ្នាតាមប្រព័ន្ធវីដេអូ Conference កាន់តែមានភាពងាយស្រួល។
តាមពិតការប្រើប្រាស់ប្រព័ន្ធវីដេអូ Conference ដើម្បីទាក់ទងគ្នាក្នុងចំណោមថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាល ក៏ដូចជាក្នុងចំណោមថ្នាក់ដឹកនាំខេត្ត មិនមែនជារឿងថ្មីទេ។ ពួកគេបានប្រើប្រាស់និយាយទាក់ទងគ្នារួចហើយ។ អ្វីដែលថ្មី នៅពេលនេះ គឺការពង្រីកទំហំនៃកិច្ចប្រជុំគណរដ្ឋមន្ត្រីទៅដល់ថ្នាក់គ្រប់គ្រង ខេត្ត តាមរយៈប្រព័ន្ធវីដេអូConferenceនេះ។ អាចនិយាយថា នេះក៏ជាបញ្ជាថ្មីមួយទៀតរបស់រដ្ឋាភិបាលឲ្យថ្នាក់ដឹកនាំខេត្ត ដែលរួមមានអភិបាល អភិបាលរងខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត អង្គុយស្តាប់ការប្រជុំគណរដ្ឋមន្ត្រីពីខេត្តរបស់ខ្លួនរៀងៗខ្លួនមក តាមប្រព័ន្ធវីដេអូConferenceនេះឯង។
លោកនាយករដ្ឋមន្ត្រីធ្លាប់ ពន្យល់ថា ធ្វើយ៉ាងនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពការងារមួយចំនួន។ ពោលគឺនៅពេលណាដែលនាយករដ្ឋមន្ត្រីត្រូវការរបាយការណ៍ ពីថ្នាក់ខេត្តភ្លាមៗសំរាប់ការពិភាក្សាក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីអាចចុចសួរទៅថ្នាក់ដឹកនាំខេត្តតែម្តង។ ម្យ៉ាងវិញទៀត វានឹងអនុញ្ញាតិឲ្យអាជ្ញាធរខេត្តទាំងនោះដែលបានតាមដានកិច្ចប្រជុំ គណរដ្ឋមន្ត្រីហ្នឹង អាចយល់ច្បាស់ពីខ្លឹមសារនៃកិច្ចប្រជុំផង នៅពេលណាមានបទបញ្ជាពីរដ្ឋាភិបាល។
លោកខៀវ កាញារីទ្ធបានពន្យល់ថា ការតភ្ជាប់ប្រព័ន្ធវីដេអូConferenceឲ្យថ្នាក់ដឹកនាំខេត្តបានស្តាប់ឮ និងមើលឃើញកិច្ចប្រជុំគណរដ្ឋមន្ត្រីនេះ គឺរដ្ឋាភិបាលមានបំណងចង់ឲ្យអាជ្ញាធរខេត្តយល់ពីកិច្ចការមួយចំនួន របស់រដ្ឋាភិបាលឲ្យបានលឿន ក៏ដូចជាឆ្លើយឆ្លងផ្តល់ព័ត៌មានបន្ទាន់ដល់កិច្ចប្រជុំគណរដ្ឋមន្ត្រី។ ប៉ុន្តែលោកខៀវ កាញារីទ្ធបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តទាំងនោះមិនអាចលើកដៃបញ្ចេញមតិ មិនអាចថតចម្លងរូបភាពកិច្ចប្រជុំនេះបានទេ៕
បើតាមការអះអាងរបស់លោកខៀវ កាញារីទ្ធដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលដែរនោះ ការផ្តើមប្រើប្រាស់វីដេអូConferenceលើកដំបូងក្នុងកិច្ចប្រជុំ គណរដ្ឋមន្ត្រី មានដំណើរការល្អ។ លោកខៀវ កាញ្ញារីទ្ធបានប្រាប់អោយដឹងថា ដោយសាររបៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះមានពាក់ព័ន្ធនឹងការដាំ បង្គោលភ្លើងនៅខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រីបានចុចសួរអំពីព័ត៌មានមួយចំនួនទាក់ទងនឹង ការងារដាំបង្គោលភ្លើងនេះ ទៅលោកអភិបាលខេត្តកំពង់ចាមភ្លាមតាមប្រព័ន្ធវីដេអូConferenceនេះឯង។ យោងតាមលោកខៀវ កាញ្ញារីទ្ធដដែល លោកនាយករដ្ឋមន្ត្រីក៏បានសាកល្បងសំណេះសំណាលសួរព័ត៌មានទៅ អភិបាលខេត្តនៅតាមព្រំដែនមួយចំនួនផងដែរ។
សេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណរដ្ឋមន្ត្រីបានសរសេរថា លោកហ៊ុន សែនបានណែនាំ ឲ្យអាជ្ញាធររាជធានី ខេត្ត ទាំងអស់បង្កើនការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកព័ត៌មានវិទ្យានេះ ដើម្បីសម្រួលឲ្យទំនាក់ទំនងគ្នាតាមប្រព័ន្ធវីដេអូConferenceកាន់ តែមានភាពងាយស្រួល។
តាមពិតការប្រើប្រាស់ប្រព័ន្ធវីដេអូ Conferenceដើម្បីទាក់ទងគ្នាក្នុងចំណោមថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាល ក៏ដូចជាក្នុងចំណោមថ្នាក់ដឹកនាំខេត្ត មិនមែនជារឿងថ្មីទេ។ ពួកគេបានប្រើប្រាស់និយាយទាក់ទងគ្នារួចហើយ។ អ្វីដែលថ្មី នៅពេលនេះ គឺការពង្រីកទំហំនៃកិច្ចប្រជុំគណរដ្ឋមន្ត្រីទៅដល់ថ្នាក់គ្រប់គ្រង ខេត្ត តាមរយៈប្រព័ន្ធវីដេអូConferenceនេះ។ អាចនិយាយថា នេះក៏ជាបញ្ជាថ្មីមួយទៀតរបស់រដ្ឋាភិបាលឲ្យថ្នាក់ដឹកនាំខេត្ត ដែលរួមមានអភិបាល អភិបាលរងខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត អង្គុយស្តាប់ការប្រជុំគណរដ្ឋមន្ត្រីពីខេត្តរបស់ខ្លួនរៀងៗខ្លួនមក តាមប្រព័ន្ធវីដេអូConferenceនេះឯង។

No comments:
Post a Comment