បិទ Computer ដោយស្វ័យប្រវត្តិតាមCMD

ថ្មីៗជាមួួយនឹងBoxkhmerit!! តើលោកមានធ្លាប់គិតនឹងចង់បិទComputerរបស់លោកអ្នក ដោយស្វ័យប្រវត្តិ ដែរឬទេ?ថ្ងៃនេះ Boxkhmerit និងលើកយកនូវវិធីសាស្រ្តមួួយដែលមានភាពងាយស្រូលចំពោះលោកអ្នក។ វិធីនេះមាន អត្ថប្រយោជន៍ចំពោះលោកអ្នកក្នុងការControl Computer របស់លោកអ្នកដូចជា ពេលដែលលោកអ្នកធ្វើការ Download ហើយទុកComputer ចោលហើយលោកអ្នកគិតថាតំណើរការ Download វានិងចប់ រយៈពេល១ម៉ោងក្រោយ ឬក៏ដោយកត្តាផ្សេងៗទៀតនោះលោកអ្នកអាចធ្វើការកំណត់តាមវិធីសាស្រ្តដូចខាងក្រោម៖
បើក CMD (ចុច Key Start+R => វាយពាក្យ cmd => Enter) បន្ទាប់មកវានិងចេញផ្ទាំងពណ៏ខ្មៅមួយ សម្រាប់ឲលោកអ្នកធ្វើការកំណត់។ បន្ទាប់មកវាយពាក្យ shutdown /s /t 120 សូមមើលរូប៖

១ម៉ោង= ៣៦០០ វិនាទី
២ម៉ោង= ៧២០០ វិនាទី
៣ម៉ោង= ១០៨០០ វិនាទី
៤ម៉ោង= ១៤៤០០ វិនាទី
ចំណាំ៖(នៅពេលដែលលោកអ្នកសរសេរ គឺសរសេរជាលេខបារាំង)
ម្យ៉ាងវិញទៀតនៅពេលដែលលោកអ្នកកំណត់នាទីឲកុំព្យួទ័ររបស់លោកអ្នករួចហើយតែលោកអ្នកចង់ដោះវិញលោកអ្នកគ្រាន់តែ វាយពាក្យ shutdown /a រួចEnter ជាការស្រេច៕

No comments:
Post a Comment