Motorola Xoom សេរីថ្មីមានបណ្ដាញ 4G

ក្រុមហ៊ុន
Motorola ធ្លាប់បានចេញនូវ tablet សេរី Xoom 3G ម្ដងរួចមកហើយ
ឥឡូវក្រុមហ៊ុនបានធ្វើការបន្ថែមនូវមុខងារ
និងលក្ខណៈពិសេសជាច្រើន ដើម្បីអោយកាន់តែមានភាពទាន់សម័យនៅលើ
Motorola Xoom 4G Tablet នេះ។ Tablet នេះមានរូបរាងស្អាត
ជាមួយអេក្រង់ ទំហំ10.10 អ៊ីញប្រភេទ TFT ធំទូលាយងាយស្រួលមើលហើយ
Resolution ទំហំ 1280×800។ ចំពោះ OS វិញគឺ Android 3.0 platform
ហើយ CPU ប្រភេទ NVIDIA Tegra 2 dual-core ដែលមានល្បឿន1000Mhz
អាចអោយកម្មវិធី Adobe Flash, movies, games,
និងកម្មវិធីជាច្រើនទៀតមានដំណើរការលើវាស្រួល
ហើយមានអង្គចងចាំទំហំ 1GB
ហើយថាសរឹងសម្រាប់ផ្ទុកឯកសារវិញមានទំហំ 32GB
រីឯកាមេរ៉ាវិញមានទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ
ដោយកាមេរ៉ាមុខមានទំហំ 2-megapixel
ងាយស្រួលចំពោះអ្នកដែលចូលចិត្ត chat ហើយចង់មើលមុខគ្នា
ហើយកាមេរ៉ាក្រោយវិញមានទំហំ 5-megapixel
អាចពង្រីកពង្រួមរូបបានច្បាស់ក្នុងការថត ជាមួយភ្លើង dual-LED។
ម្យ៉ាងវិញទៀតប្រើនូវបច្ចេកវិទ្យា 4G LTE
ដែលធ្វើអោយការប្រើប្រាស់អ៊ីនធឺណិតមានល្បឿនលឿន ដូចជាការ
download មានល្បឿនចាប់ពី 5 ទៅ 12Mb ក្នុង១វិនាទី ចំពោះការ
upload មានល្បឿនចាប់ពី2 ទៅ5Mb ក្នុងមួយវិនាទី។
លក្ខណៈពិសេស
- អេក្រង់ទំហំ10.10 អីុញ និង Resolution 1280×800 ប្រភេទ TFT
- OS: Android 3.0x
- CPU: Tegra 2 dual-core ល្បឿន1000Mhz
- អង្គចងចាំ 1GB
- ថាសរឹងទំហំ 32GB, Wi-Fi (802.11b/g/n)
- Bluetooth 2.1
No comments:
Post a Comment