វិធី ៧ យ៉ាងថែទាំ និងសាកថ្មទូរស័ព្ទឲ្យបានត្រឹមត្រូវ
ថ្វី
ត្បិត ការប្រើប្រាស់ទូរស័ព្ទ មានលក្ខណៈងាយដូចបកចេកពិតមែន ក៏
ប៉ុន្តែការថែរក្សាវាឲ្យនៅគង់វង្សយូរអង្វែងបែរជាមិនស្រួល
ដូចការគិតឡើយ ។
ដោយសាររាល់ពេលប្រើប្រាស់វាមិនមានបញ្ហាខូចជាញឹកញាប់ជាពិសេស
គឺថ្មទូរស័ព្ទតែម្តង ។ ហេតុនេះហើយទស្សនាវដ្តី ទូរស័ព្ទ
សូមលើកយកវិធីថែទាំ
និងសាកថ្មទូរស័ព្ទឲ្យបានត្រឹមត្រូវមកធ្វើការណែនាំដូចខាងក្រោម
៖
១. មុន ដំបូងនៅពេលទើបតែទិញទូរស័ព្ទមកលោកអ្នកមិនចាំបាច់សាកថ្ម ទាំងយប់ទាំងថ្ងៃ រហូតដល់គ្រប់ ២៤ម៉ោង នោះទេ ។ គ្រាន់តែសាកថ្មឲ្យពេញ គឺគ្រប់គ្រាន់ហើយ ព្រោះបើសាកថ្មចោលយូរពេក វាអាចធ្វើឲ្យថ្មឆាប់ខូចបាន ។
២. បន្ទាប់ មករាល់ពេលសាកថ្ម លោកអ្នកត្រូវពិនិត្យមើលថ្មទូរស័ព្ទជាមុនសិន ថាតើវានៅច្រើន ឬក៏តិច ហើយប្រសិនបើថ្មនៅសល់ច្រើនគួរសមលោកអ្នកមិនគួរសាកបន្ថែមឡើយ ព្រោះវាអាចបណ្តាលឲ្យថ្មឆាប់ខូចបាន ។ ហេតុនេះគួរទុកឲ្យទូរស័ព្ទអស់ថ្មសិនចាំសាកទើបជាការល្អ ។
៣. បន្ទាប់ មកទៀត នៅពេលសាកថ្ម លោកអ្នកគួរដោតដុំសាកជាមុនសិន រួចចាំដោតចូលទូរស័ព្ទជាក្រោយ ព្រោះបើដោតចូលទូរស័ព្ទមុន ហើយទើបដោតប្រដាប់សាកថ្មតាមក្រោយនោះ វាអាចឲ្យចរន្តអគ្គីសនីបុកខ្លាំង និងបណ្តាលឲ្យថ្មឆាប់ខូចបាន ។
៤. ក្នុងករណីមួយទៀត លោកអ្នកគួរសាកថ្មជាមួយកុំព្យូទ័រ ឬកុំព្យូទ័រយួរដៃវិញ ក៏ជាការល្អដែរ ។ ដោយសារចរន្តភ្លើងរបស់វាមានតុល្យភាពជាង ដែលជាហេតុធ្វើឲ្យថ្មទូរស័ព្ទមិនងាយខូច ។
៥. ជាង នេះទៅទៀត រាល់ពេលសាកថ្ម លោកអ្នកមិនគួរដាក់វានៅក្បែរលោហះធាតុ ឬឧបករណ៍អគ្គីសនីផ្សេងៗ ដូចជា: ទូទឹកកក និងទូរទស្សន៍ទេ ព្រោះវាអាចបង្កឲ្យមានចរន្តប៉ះទង្គិចរួចធ្វើឲ្យទូរស័ព្ទផ្ទុះ បាន ម្លោះហើយលោកអ្នកគួរប្រុងប្រយ័ត្នបន្តិច ។
៦. ម្យ៉ាង ទៀតពេលចេញទៅខាងក្រៅ ប្រសិនបើភ្លេចយកប្រដាប់សាកថ្មទៅជាមួយហើយចាំបាច់ត្រូវខ្ចី ឆ្នាំងសាករបស់អ្នកផ្សេងមកប្រើប្រាស់នោះ លោកអ្នកគួរពិនិត្យវាឲ្យច្បាស់សិន ថាប្រដាប់សាកថ្មនោះ ជាម៉ូដែលតែមួយ ដូចនឹងទូរស័ព្ទរបស់លោកអ្នក ឬអត់? រួច មើលបន្ថែមទៀតថា វាអាចប្រើប្រាស់ជំនួសឲ្យប្រដាប់សាកថ្មរបស់លោកអ្នកបាន ឬក៏អត់ជាមុនសិន ។ ដោយសារពេលខ្លះ វាអាចដោតចូលបានតែអាចផ្ដល់ផលអាក្រក់នៅពេលក្រោយ និងធ្វើឲ្យថ្មទូរស័ព្ទឆាប់ខូចបាន ។
៧. ចុង ក្រោយនៅពេលសាកថ្មទូរស័ព្ទពេញហើយ លោកអ្នកដកខ្សែចេញពីទូរស័ព្ទសិន ហើយចាំដកឌុយជាក្រោយទើបជាការល្អ ព្រោះការធ្វើបែបនេះ នឹងធ្វើឲ្យទូរស័ព្ទរបស់លោកអ្នកមានសុវត្ថិភាពប្រាសចាកការឆាប់ ខូចថ្ម ។