Pages

Tuesday, July 15, 2014

ស្វែងយល់ពី អត្តចរិករបស់អ្នក ទំរង់ក្រចកដៃ

ស្វែងយល់ពី អត្តចរិករបស់អ្នក តាមរយៈ ទំរង់ក្រចកដៃ

31 LIKES
13 COMMENTS
អង្គារ ១៥ កក្តដា, ២០១៤ ម៉ោង ១៣:៥៦
កាលពីមុនយើង ធ្លាប់តែដឹងថា ទំរង់មុខ ឬក៏ទីតាំងប្រជ្រុយ អាចទស្សទាយដឹង ពីអត្តចរិករបស់មនុស្សបាន តែយើងមិនធ្លាប់ បានដឹងថា សូម្បីតែទំរង់ក្រចកដៃ ក៏អាចទស្សទាយ ពីអត្តចរិក បានដែរនោះទេ។ មនុស្សយើង ម្នាក់ៗមានទំរង់ ក្រចកដៃខុសៗគ្នា ដូចជា វែង ខ្លី មូល ស្រួច កោង ជ្រុង ដែលរូបរាង របស់ក្រចកដៃ ទាំងនេះ គឺអាចទាយដឹង ពីបុគ្គលិកលក្ខណៈ របស់អ្នកបានផងដែរ៖
១. ក្រចកវែងបញ្ឈរ៖ អ្នកជាមនុស្ស ស្លូតបូត និងរ៉ូមែនទិច

អ្នកជាមនុស្សដែលប្រើ ខួរក្បាលខាងស្តាំ ដែលវាមាន ការអភិវឌ្ឍន៍ខ្ពស់ និងជាប្រភេទអ្នកវៃឆ្លាត ប្រភេទខ្ពស់ មានភាពប៉ិនប្រសប់ ក្នុងការច្នៃប្រឌិត ប៉ុន្តែអ្នកជាប្រភេទមនុស្ស ដែលមានទំនោរទៅតាម បរិយាកាសជុំវិញខ្លួន ដែលអាចត្រូវ អ្នកនៅជុំវិញខ្លួន បោកបញ្ឆោត បានយ៉ាងងាយ ដូច្នេះត្រូវមាន ការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត។ នៅពេលដែលអ្នក ទាក់ទងជាមួយនឹង អ្នកដែលប្រើប្រាស់ ខួរក្បាលខាងឆ្វេង អ្នកនឹងមានការពិបាក ក្នុងការយល់ពីគ្នា ទៅវិញទៅមក ហើយអាចនឹងមាន ជម្លោះថែមទៀតផង។
២. ក្រចករីកទទឹង៖ អ្នកជាមនុស្ស ដែលឆាប់មានអារម្មណ៍ ឆេវឆាវ

ខួរក្បាលខាងឆ្វេង របស់អ្នកមានការអភិវឌ្ឍន៍ បានល្អជាង ហើយអ្នកជាប្រភេទមនុស្ស ដែលប៉ិនប្រសប់ ក្នុងនិយាយបាន យ៉ាងល្អក្បោះក្បាយ។ អ្នកដឹងច្បាស់ នូវអ្វីដែលអ្នកគិត និងជាមនុស្សដែល បង្ហាញពីអារម្មហ៍ ដែលធ្វើឲ្យអ្នកដទៃ អាចដឹងពីអារម្មណ៍ របស់អ្នកបានយ៉ាងងាយ ហើយអ្នកជាប្រភេទ មនុស្សឆេវឆាវ ដូច្នេះអ្នកគួរតែ រៀនចេះអត់ធ្មត់ នៅពេលដែលមាន បញ្ហាម្តងៗ។ អ្នកពិតជាមិនអាច ក្លាយជាមនុស្ស ដែលប្រើប្រាស់ ខួរក្បាលខាងស្តាំ ដែលស្តាប់ចិត្ត របស់ពួកគេ ជាងខួរក្បាល របស់គេ។
៣. ក្រចកមូល៖ ជាប្រភេទមនុស្ស ស្រលាញ់សន្តិភាព និងងាយចុះសម្រុង

អ្នកជាប្រភេទមនុស្ស សប្បាយរីករាយ និងមានសំណាង ដែលធ្វើអ្វី ដោយឈរលើ ជំហខ្លួនឯង និងជាមនុស្សរួសរាយ រាក់ទាក់។ នៅពេល ដែលអ្នក នៅជុំវិញខ្លួនរបស់អ្នក មានការឈ្លោះប្រកែកគ្នា អ្នកតែងតែទៅជួយ សម្របសម្រួល ដែលជាប្រភេទមនុស្ស ដែលមនុស្សជាច្រើន ចូលចិត្ត ព្រោះតែអ្នកជាមនុស្ស ដែលងាយចុះសម្រុង ហើយអ្នកទាំងនោះ នឹងមិនបាត់បង់ ទំនុកចិត្តលើអ្នកឡើយ។ អ្នកជាប្រភេទមនុស្ស ដែលមានទំនាក់ទំនងល្អ ជាមួយនឹងមនុស្ស គ្រប់ប្រភេទទាំងអស់។
៤. ក្រចកជ្រុង៖ ជាប្រភេទមនុស្ស ប្រាកដប្រជា និងរឹងក្បាល

អ្នកជាប្រភេទមនុស្ស ដែលមានការតស៊ូ និងមាន សេចក្តីក្លាហាន ហើយមានបុរសជាច្រើន បានធ្លាក់អន្លង់ស្នេហ៍។ អាកប្បកិរិយា ដែលប្រាកដប្រជា ច្បាស់លាស់របស់អ្នក គឺជាចំណុចល្អ ប៉ុន្តែភាពរឹងក្បាល និងមិនចេះបត់បែន របស់អ្នកគឺជា ការបាត់បង់ លើដុំថ្មដ៏មានតម្លៃ។ ប្រសិនបើអ្នក អាចព្យាយាម កាត់បន្ថយចរិក រឹងរូសបន្តិច និងចេះបត់បែន អ្នកនឹងអាចធ្វើ ការងារបានដោយរលូន។
៥. ក្រចកត្រីកោណ ឬត្រីកោណបញ្ច្រាស៖ អ្នកជាប្រភេទមនុស្ស ដែលមានទេពកោសល្យ

អ្នក គឺជាមនុស្ស ដែលពោរពេញ ទៅដោយគំនិតថ្មីៗ និងកត់សំគាល់ យ៉ាងល្អិតល្អន់ នៅលើចំណុច ដែលអ្នកដទៃភ្លេច។ មនុស្សដែលមាន ក្រចករាងត្រីកោណ បញ្ច្រាសនេះ ជាប្រភេទមនុស្ស ដែលចូលចិត្តបង្ខំ រីឯក្រចករាងត្រីកោណ ជាមនុស្សដឹងច្រើនជ្រុល និងមិនចេះអត់ទ្រាំ ឬមានអាថ៌កំបាំង អ្វីនោះទេ ហើយមិនចេះដឹង រឿងអ្នកដទៃ ធ្វើអ្វីតែជារឿង ខ្លួនឯងប៉ុណ្ណោះ។
៦. ក្រចករាង ផ្លែអាល់ម៉ុន៖ ជាប្រភេទមនុស្ស ស្មោះត្រង់

អ្នកជាមនុស្ស ដែលមានការស្រមើស្រម៉ៃ ជាប់ជានិច្ច មានចិត្តសប្បុរស និងមានភាព ស្មោះត្រង់ជាមួយ មនុស្សគ្រប់គ្នា។ ជាមនុស្សចេះគួរសម និងគោរពអ្នកដទៃ ប៉ុន្តែគ្មានភាពអត់ធ្មត់តិច និងជាមនុស្សឆាប់ឆេវឆាវ ទៅលើរឿងដែលអ្នក មិនអាចទទួលយកបាន។ នៅពេលដែលអ្នក មានអារម្មណ៍មិនល្អ ចំពោះរឿងអ្វីមួយ អ្នកគួរតែដើរចេញ ដើម្បីរម្ងាប់ចិត្ត ខ្លួនឯងឲ្យត្រជាក់វិញ។
៧. ក្រចករាងដាវ៖ ជាប្រភេទមនុស្ស មានមហិច្ឆតា និងឧត្តមគតិ

អ្នកជាប្រភេទមនុស្ស ដែលមិនស្ទាក់ស្ទើរ ក្នុងការធ្វើការងារពិបាក ដើម្បីសម្រេចបាននូវ គោលដៅរបស់អ្នក បើរឿងនោះ គឺជារឿងដែលអាច ជួយអ្នកឲ្យឆ្ពោះទៅរក ឧត្តមគតិរបស់អ្នកនោះ អ្នកនឹងធ្វើវា ទោះបីជាអ្នក មិនចូលចិត្ត ក៏ដោយ។ អ្នកជាមនុស្សដែល មានការខ្វះខាត ក្នុងការសហការ និងមិនមាន ការអត់ធ្មត់ នៅពេលដែលត្រូវធ្វើការ ជាមួយមនុស្ស ដែលមិនខ្វល់អ្វីទាំងអស់ និងមិនយកចិត្តទុកដាក់ ជាមួយនឹងអ្នក ពេលកំពុងធ្វើការ។ វានឹងមានប្រយោជន៏ សម្រាប់អ្នក ប្រសិនបើអ្នក ព្យាយាមធ្វើការងារ ជាមយយអ្នកដទៃ៕
តើក្រចកដៃ របស់អ្នក ជាប្រភេទទំរង់ ក្រចកមួយណា?
ប្រភព៖ Rocketnews
ដោយ និមល
ខ្មែរឡូត www.khmerload.com

No comments:

Post a Comment