អ្នកបង្កើត Google Search
អ្នកបង្កើត Google Search
ជីវប្រវត្តិរបស់លោក Larry Page
ថ្ងៃកំណើត៖ ២៦ មីនា ១៩៧៣ (៤១ឆ្នាំ)

មុខរបរ៖ អ្នកវិទ្យាសាស្រ្ដកុំព្យូទ័រអ្នកបង្ហាញពីបច្ចេកវិទ្យានិងសហគ្រិន
Larry Page កើតក្នុងគ្រួសារ Jewish ។ ឪពុកនិងម្ដាយរបស់គាត់គឺជាសាស្រ្ដាចារ្យផ្នែកវិទ្យាសាស្រ្ដកុំព្យូទ័រនៅសាកលវិទ្យាល័យ Michigan State ។
Larry Page បាននិយាយថា “ផ្ទះឪពុកម្ដាយរបស់ខ្ញុំរញ៉េរញ៉ៃពេញដោយកុំព្យូទ័រនិងទស្សនាវដ្ដី Popular Science គ្រប់កន្លែងទាំងអស់ ។ ”
គាត់ចាប់អារម្មណ៍នឹងកុំព្យូទ័រតាំងពីគាត់អាយុ៦ឆ្នាំ ហើយគាត់បានក្លាយជាក្មេងទី១ក្នុងបឋមសិក្សារបស់គាត់ដែលធ្វើ assignment ដោយប្រើ word processor ។
គាត់បាននិយាយថា”កាលនៅក្មេង
ខ្ញុំចង់បង្កើតវត្ថុអ្វីដែលថ្មីមួយ
ហើយខ្ញុំចូលចិត្តបច្ចេកវិទ្យានិងមុខជំនូញដូច្នេះនៅពេលដែលខ្ញុំ
អាយុ១២ឆ្នាំខ្ញុំបានចាប់ផ្ដើមក្រុមហ៊ុនមួយ” ។
ជីវប្រវត្តិរបស់លោក Sergey Brin
ថ្ងៃកំណើត៖ ២១ សីហា ១៩៧៣ (៤១ឆ្នាំ)

មុខរបរ៖ អ្នកវិទ្យសាស្រ្ដកុំព្យូទ័រអ្នកបង្ហាញពីបច្ចេកវិទ្យានិងសហគ្រិន
Sergey Brin ធ្វើអន្ដោប្រវេសន៍ទៅសហរដ្ឋអាមេរិកនៅពេលគាត់មានអាយុ៦ឆ្នាំ ។ គាត់បានសិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Maryland ហើយគាត់បានដើរតាមឪពុកនិងជីតារបស់គាត់ដោយ
សិក្សាលើមុខជំនាញគណិតវិទ្យា
និងសិក្សាមុខវិជ្ជាមួយទៀតដំនាលគ្នាគឺវិទ្យាសាស្រ្ដកុំព្យូទ័រ ។
បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យគាត់បានប្ដូរទៅសិក្សានៅសាកលវិទ្យាល័យ Stanford ដើម្បីយក Ph.D ក្នុងជំនាញវិទ្យាសាស្រ្ដកុំព្យូទ័រ ។ នៅទីនោះហើយដែលគាត់បានជួប Larry Page ហើយបានក្លាយជាមិត្តភ័ក្រ្ដនឹងគ្នាយ៉ាងឆាប់រហ័ស ។
ទស្សនាវដ្ដី Economist ចាត់ទុកលោក Sergey Brin “Enlightenment Man” និងជាមនុស្សដែលជឿថា “Knowledge is always good, and certainly always better than ignorance” ហើយពាក្យបានក្លាយជាបាវចនៈរបស់ Google ដែលបង្កើតឲ្យមានព័ត៌មានសម្រាប់ពិភពលោក “universally accessible and useful” and “Don’t be evil” ។
Google search គឺជា web search engine ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Google Inc. ហើយគឺជា search engine ដែលប្រើច្រើនជាងគេបំផុតនៅលើ web ។ Google ទទួលបានqueries ដែល search ជាច្រើនរយលានជារៀងរាល់ថ្ងៃតាមរយៈសេវាកម្មផ្សេងៗរបស់ Google ។ Google search ត្រូវបានបង្កើតដោយលោក Larry Page និង Sergey Brin ក្នុងឆ្នាំ ១៩៩៧ ។
នៅពេលដែល Larry Page និង Sergey Brin បានក្លាយជាមិត្តនឹងគ្នានៅសាកលវិទ្យាល័យ Stanford ពួកគេបានសិក្សាយ៉ាងខ្លាំងក្នុងបន្ទប់របស់ពួកគាត់ហើយ Sergey Brin បានប្រើប្រាស់ប្រព័ន្ធ data mining របស់គាត់ ដើម្បីបង្កើតជា superior search engine ។ កម្មវិធីនេះបានល្បីយ៉ាងខ្លាំងនៅសាកលវិទ្យាល័យ Stanford ហើយពួកគាត់បានផ្អាកការសិក្សា Ph.D ដើម្បីចាប់ផ្ដើម Google ក្នុងអគាជួលមួយ ។

ការបង្កើត Search Engine
Sergey Brin បានធ្វើការបង្កើតប្រព័ន្ធ data mining systems ហើយ Larry Page បានកំពុងពង្រីក “the concept of inferring the importance of a research paper from its citations in other papers” ។ ពួកគាត់ទាំងពីរបាននិពន្ធនូវអត្ថបទមួយមានចំណងជើងថា “The Anatomy of a large-Scale Hyper-textual Web Search Engine” ។
ការផ្សំគំនិត
បញ្ចូលគ្នារបស់ពួកគាត់និងការខិតខំធ្វើការរបស់ពួកគាត់ជាមួយនឹង
កុំព្យូទ័រដែលមានតម្លៃទាបបានធ្វើឲ្យពួកគាត់សម្រេចនូវការសាកល្បង search engine របស់ពួកគាត់នៅលើ់គេហទំព័រ ។ គម្រោងរបស់ពួកគាត់បានរីកចម្រើនយ៉ាងលឿននិងអាចដោះស្រាយបញ្ហា computing infrastructure របស់ Stanford ។

Google Search មានអ្វីខ្លះ?
Google Search មាននូវលក្ខណៈពិសេសលើសពីការស្វែងរកពាក្យធម្មតាដែលលក្ខណៈពិសេសទាំងនោះមានដូចជា៖ weather
forecasts, stock quotes, time zones, sports scores, unit conversion,
currency conversion, calculator, dictionary lookup, maps, movie
showtimes, public data, real estate and housing, travel data/airports,
package tracking, patent numbers, area code, synonym search និង U.S. Government search ។ ល ។
Google Search មានលក្ខណៈពិសេសសម្រាប់លេខរួមមាន៖ តម្លៃសីតុណ្ហភាពការប្ដូរលុយ/ឯកតា (“10.5 cm in inches”) ការគណនា (3 * 4 + sqrt (6) – Pi/2) , package tracking, patents, area codes and rudimentary language translation of displayed pages ។
លទ្ធផលដែលបង្ហាញត្រូវតម្រៀបដោយពឹងផ្អែកទៅលើ rank ដែលខ្ពស់ ( ឬហៅថា ”PageRank”) ។
អ្វីជា Google PageRank ?
PageRank គឺជា algorithm ដែលវិភាគ link ប្រើដោយ Google Internet search engine ។
ឈ្មោះ ”PageRank” គឺជា trademark របស់ Google ប៉ុន្ដែប៉ាតង់គឺជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យ Stanford មិនមែន Google នោះទេ ។ Google ត្រូវចំណាយ ១,៨លានជារៀងរាល់ឆ្នាំ ដើម្បីទិញសិទ្ធិផ្ដាច់មុខបន្ដពី Stanford ហើយនៅឆ្នាំ ២០០៥ Google មានទិញយកប៉ាតង់ពី Stanford ក្នុងតម្លៃ $៣៣៦លាន ។

No comments:
Post a Comment