របៀបប្តូរ Profile Picture ក្នុង Mac User Account
ជាទូទៅ
នៅពេលដែលលោកអ្នកបង្កើតគណនីក្នុង Mac
វានឹងទាមទារឲ្យលោកអ្នកជ្រើសរើសរូបភាពដែលមានស្រាប់ ដូចជារូបឥន្ទ្រី
បាល់ សត្វសេក ជាដើម ។ ភាគច្រើនលោកអ្នកប្រាកដជាចង់ដាក់រូបខ្លួនឯង
ឬរូបឡូហ្គូណាមួយ ដែលមានក្នុង Mac OS X របស់អ្នកតាមតម្រូវការ
ព្រោះថារូបដែលមានស្រាប់នោះ មិនសូវជាចាប់អារម្មណ៍
ហើយមានតាមកំណត់ទៀតផង ។ ខាងក្រោមនេះ
ជារបៀបដ៏ងាយស្រួលក្នុងការផ្លាស់ប្តូរ រូបភាព Profile
ដែលលោកអ្នកប្រហែលមិនទាន់ដឹងនៅឡើយ ។

របៀបប្តូរ Profile ក្នុង Mac OS X មានស្រាប់
- ជាដំបូងសូមចូលទៅកាន់ System Preferences ហើយចុចលើ Users & Groups ។
- បន្ទាប់មកសូមជ្រើសរើសគណនីអ្នកប្រើ (User Account) ណាមួយ ដែលអ្នកចង់ផ្លាស់ប្តូរ ។ សូមជ្រើសរើសត្រង់ Current User សម្រាប់គណនីលោកអ្នកផ្ទាល់ និងសូមចំណាំថាលោកអ្នកអាចប្តូររូបភាពនៃ Profile ដទៃបានដរាបណា អ្នកមានសិទ្ធិជា Admin ។
- សូមចុចលើរូប Profile របស់អ្នក ហើយចុចសញ្ញាចុះក្រោម (Drop Down Arrow) លោកអ្នកនឹងឃើញរូបភាពមួយចំនួនដែលអាចប្តូរបាន ។

- Defaults – លោកអ្នកអាចជ្រើសរើសរូបភាព ដែលមានស្រាប់ ។
- Recents – ជារូបភាពទាំងឡាយដែលលោកអ្នកទើបបានប្រើជា Profile ។
- iCloud – ជារូបភាពដែលបានមកពី iCloud រួមបញ្ចូលទាំងរូបភាពដែលបានថតចេញពីកាមេរ៉ា iPhone ផងដែរ ។
- Faces – ជារូបភាពដែលបានបញ្ជាក់ (ស្គាល់) មុខមាត់ តាមរយៈ iPhoto ឬ Aperture ។
- Camera – វានឹងបើក FaceTime Camera ដើម្បីថតរូបចេញពី Mac របស់លោកអ្នកផ្ទាល់តែម្តង ។

បន្ទាប់មកលោកអ្នកអាចជ្រើសរើសរូបណាមួយ ដែលអ្នកចង់ដាក់ជា Profile ហើយចុច Done ដើម្បីកំណត់ជារូប Profile អ្នក ។
របៀបកំណត់រូបភាពតាមតម្រូវការ Mac OS X
ក្រៅពីការជ្រើសរើសរូបភាពដែលមានស្រាប់ នៅក្នុង Mac លោកអ្នកអាចជ្រើសរើសរូបភាពតាមតម្រូវការរបស់លោកអ្នកបានផងដែរ ដោយអនុវត្តន៍តាមជំហានងាយៗដូចខាងក្រោម៖- សូមចូលទៅកាន់ Users & Groups ដែលបានបើកនៅជំហានខាងលើ តាម System Preferences
- សូមទាញ និងទន្លាក់ (Drag and Drop) រូបភាពពីទីតាំងណា ដែលលោកអ្នកចង់ប្រើប្រាស់រូបភាពនោះ ។

លោកអ្នកអាចប្រើ Slider សម្រាប់រំកិល និងកំណត់ទំហំរូបភាពដែលអ្នកចង់ដាក់ឲ្យសាកសមតាមតម្រូវការ ហើយសូមចុច Done ជាចុងក្រោយដើម្បីកំណត់ការផ្លាស់ប្តូររូបភាព Mac User Profile ។

លោកអ្នកនឹងទទួលបានរូបភាព Profile តាមតម្រូវការលោកអ្នក ។ សូមបញ្ជាក់ផងដែរថា រូបភាពដែលដាក់នៅក្នុង Profile នោះនឹងបង្ហាញជាសាធារណៈនៅ AriDrop ប្រសិនបើលោកអ្នកប្រើប្រាស់ AirDrop ជារឿយៗ ហើយមិនចង់ឲ្យរូបភាពរបស់ខ្លួនបង្ហាញជាសាធារណៈ អ្នកអាចកំណត់រូបភាពដទៃតាមចិត្តលោកអ្នកបាន ។

គន្លឹះនេះពិតជាងាយស្រួលណាស់មែនទេ? សម្រាប់សំណួរ និងចម្ងល់នានា សូមដាក់មតិលោកអ្នកក្នុងប្រអប់មតិខាងក្រោមនេះ ។
ប្រភពមកពី antkh
No comments:
Post a Comment