Pages

Saturday, July 19, 2014

របៀប Resize រូបភាពជាមួយ Javascript

របៀប Resize រូបភាពជាមួយ Javascript

អត្ថបទ Javascript មួយចំនួនមុនបានបង្ហាញពីគន្លឹះនានា ដែលស្ថិតក្នុងគោលដៅ និងវិធីសាស្រ្តអនុវត្តន៍ផ្សេងៗគ្នា! អត្ថបទនេះ សំបុកអាយធីនៅតែបន្តបំពេញចិត្ត មិត្តអ្នកអាន និងជួយគាំទ្រសំបុកអាយធីបន្តទៅទៀត នោះគឺ របៀប Resize រូបភាពជាមួយ Javascript។
វិធីសាស្រ្តប្តូរទំហំរូបភាពនេះ គឺប្រើប្រាស់ Math Object ដើម្បីមកធ្វើការផ្លាស់ប្តូរ។ សូមពិនិត្យ និងអនុវត្តន៍ដូចខាងក្រោម៖
ស្វែងយល់៖
<script type="text/javascript">

function Resize()
{
var NewWidth = parseInt(prompt("Enter new width:", ""));
var NewHeight = Math.round(NewWidth * .667);
document.getElementById("Pic").style.width = NewWidth;
document.getElementById("Pic").style.height = NewHeight;
}
</script>
<img id="Pic" src="DSC00422.JPG" width="225" height="150"/>
<input type="button" value="Resize" onclick="Resize()"/>
  • ការលោតប្រអប់ដើម្បីឲ្យអ្នកប្រើប្រាស់វាយលេខបញ្ចូលនោះគឺយើងប្រើ prompt box ដែលយើងអាច OK និង Cancel បាន (ឯ alert មានតែ OK ទេ)។
  • ការប្រើប្រាស់ method parseInt() ចាប់យកតម្លៃដែលគេបញ្ចូលនោះ ដើម្បីបញ្ជាក់ថា វាប្រាកដជាលេខចំនួនគត់ (integer number) ។ (បើវាយអក្សរនោះវានឹងមិនធ្វើការឡើយ) 
  • ចំណែកឯ ប្រវែងបណ្តោយរូបភាព (width) ត្រូវគុណនឹង .667 (តាមរូបភាព) ដើម្បីឲ្យវាមានខ្នាតសមាមាត្រជាមួយនឹង កំពស់រូបភាព (height) កុំឲ្យខូចទ្រង់ទ្រាយរូប
  • ហើយនឹង Method Math.round() គឺប្រើដើម្បីបម្លែងកំពស់រូបទៅជាចំនួនគត់ ។ តម្លៃប្រវែងបណ្តោយ និងកំពស់ ថ្មីនេះត្រូវបានកំណត់ចូលទៅក្នុង style properties នៃរូបភាពនោះ។
សូមសាកល្បងកែរូបភាព resize_image_1

Google+

 

ប្រភពមកពី  NTKH

No comments:

Post a Comment