សាកថ្មទូរស័ព្ទ និងប្រើ Internet ក្នុងឧបករណ៍តែមួយ
ជាថ្មីម្តងទៀត សំបុកអាយធី សូមណែនាំលោកអ្នក ឲ្យស្គាល់ឧបករណ៍ទំនើបទាន់សម័យ ដែលមានមុខងារដល់ទៅ ២ ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏សំបូរបែប សម្រាប់ការប្រើប្រាស់ Internet និងអស់កង្វល់ពីបញ្ហាថាមពលថ្មឧបករណ៍ទំនើប ដូចជា iPhone, Samsung, iPad, Tablet ជាដើម ។ បន្ថែមលើមុខងារដែលអាចប្រើប្រាស់ អ៊ីនធឺណេតបានជាធម្មតា លើ TP-Link M5350 លោកអ្នកអាចប្រើប្រាស់ និងកម្សាន្តជាមួយថាមពលថ្មដ៏ពេញលេញបានផងដែរ នោះគឺឧបករណ៍ ដែលជាប់ចំណាត់ថ្នាក់ ២០១៤ (Award Product) TP-Link M5360 ។
ងាយស្រួលចែករំលែក Internet តាម 3G Mobile
គ្មានអ្វីងាយស្រួលជាងនេះទៀត ដោយគ្រាន់តែលោកអ្នកដាក់បញ្ចូលស៊ីមកាត (Cellcard, Smart, Metfone, Beeline) ចូលទៅក្នុងឧបករណ៍ TP-Link M5360 មួយនេះ លោកអ្នកនឹងអាចប្រើប្រាស់ Internet បានភ្លាមៗ ដែលសមត្ថភាពអាចតភ្ជាប់រហូតដល់ ១០ គ្រឿងដំណាលគ្នា ។
ល្បឿនដំណើរការយ៉ាងពេញលេញ – High Speed
ជាធម្មតា ឧបករណ៍ចែករំលែក Internet Modem ឬ Wireless មួយចំនួនអាចប្រើប្រាស់ត្រឹមតែ 7.2 Mpbs តែប៉ុណ្ណោះ ។ ចំណែកឯ TP-Link M5360 អាចប្រើប្រាស់បានរហូតដល់ 21Mbps ដែលលោកអ្នកនឹងអស់កង្វល់ពីបញ្ហា Internet ដំណើរការមិនពេញលេញគ្រប់គ្រាន់ទៀតហើយ ។
ងាយដាក់តាមខ្លួន និងអាចប្រើបាន 17 ម៉ោង – 5200mAh
ជាមួយនឹងទំហំ ដ៏តូចល្មមអាចដាក់ក្នុងហោប៉ៅ ឬក្នុងកាបូបបានយ៉ាងស្រួល TP-Link M5360 អាចបំពេញតម្រូវការស្ទើរពេញមួយថ្ងៃ រហូតដល់ 17 ម៉ោង ។ វាប្រាកដណាស់ថា នៅទៅណាមានសេវា 3G ឬសូម្បីតែ 2G នៅទីនោះលោកអ្នកអាចប្រើប្រាស់ Internet បានដោយសេរី មិនគ្មានការរអាក់រអួល ។
សាកថ្មបានផង ប្រើ Internet បានផង នៅឯណាមាន?
មិនខុសទេ ដែលថា TP-Link M5360 អាចបំពេញតួនាទីទាំង ជាឧបករណ៍សាកថាមពលថ្មបន្ថែម (Power Bank) និងជាឧបករណ៍ចែករំលែក Internet (3G Wi-Fi) បានផងដែរ ។ នៅពេលលោកអ្នកអស់ថាមពលថ្មពី iPhone, iPad, Samsung, LG, HTC, Tablet ជាដើម លោកអ្នកគ្រាន់តែដោតឌុយ USB ភ្ជាប់ជាមួយឧបករណ៍គឺជាការស្រេច ។
ហេតុអ្វីអ្នកត្រូវការឧបករណ៍ TP-Link M5360?
ចម្លើយយ៉ាងខ្លីថា៖ ព្រោះអ្នកត្រូវការប្រើ Internet ជាប្រចាំ និងសាកថាមពលថ្មជាប្រចាំផងដែរ ។ នៅពេលលោកអ្នកធ្វើដំណើរតាមរថយន្ត – នៅតាមកាហ្វេ (ជាធម្មតាល្បឿន Internet យឺត) – នៅការិយាល័យដែលមានចំនួនអ្នកប្រើ Internet ច្រើន – នៅពេលកំពុងជួបពិភាក្សាការងារ ដែលត្រូវការ Internet នោះឧបករណ៍ TP-Link M5360 គឺជាឧបករណ៍តែមួយគត់ ដែលសាកសមសម្រាប់លោកអ្នក ហើយវាជាឧបករណ៍ដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើជុំវិញពិភពលោក ។អត្ថបទគួរអាន៖ ឧបករណ៍ចែករំលែក Wi-Fi ចល័ត (Mobile Wi-fi)TP-Link M5360 ជាផលិតផលថ្មីឆ្នាំ ២០១៤ ដែលជាប់ពានរង្វាន់ និងទទួលស្គាល់ដោយប្រទេស UK, Germany, Spain, Russia ជាដើម ។

ប្រសិនបើ លោកអ្នកមានចំណាប់អារម្មណ៍ពីឧបករណ៍មួយនេះ សូមទំនាក់ទំនងមកកាន់ សំបុកអាយធី – 017
No comments:
Post a Comment