បិតា JavaScript គឺ Brendan Eich
លោក Brendan Eich តួនាទីជា Chief Technology Officer (CTO) នៅក្នុងក្រុមហ៊ុន Mozilla Corporation
http:// weblogs.mozillazine.org/roadmap/
Blog និយាយផ្លូវឆ្ពោះទៅអនាគតនៃ JavaScript និង Mozilla Corporation
លោក Brendan Eich កើតនៅឆ្នាំ ១៩៦១ ក្នុងរដ្ឋ Sunnyvale California គាត់គឺជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ និងជាអ្នកបង្កើត ភាសាកម្មវិធី JavaScript ផងដែរ ។ ម្យ៉ាងទៀតគាត់គឺជា Chief Technology Officer នៅក្នុងក្រុមហ៊ុន Mozilla Corporation ។
តើ JavaScript ជាអ្វី ?
JavaScript គឺជាភាសា Script ដែលប្រើសម្រាប់ទាញយក (access) objects ជាច្រើនតាមរយៈ Application ផ្សេងៗដទៃ
ទៀតបាន ។ JavaScript ជាភាសាមួយដែលអាចប្រើក្នុងទម្រង់ជា Client-side JavaScript ហើយអ្នកអាចប្រើវា ដើម្បីបង្កើតជា dynamic websites បាន ។ JavaScript ត្រូវបានស្ថាបនាឡើងគឺស្រដៀងគ្នានឹងភាសា Java ដែរ ប៉ុន្តែ JavaScript គឺងាយស្រួលសរសេរជាង ទោះអ្នកមិនសូវចេះសរសេរភាសាកម្មវិធី ក៏អាចធ្វើការជាមួយវាបានដែរ ។
លោកអ្នកអាចចូលទៅកាន់គេហទំព័រ JavaScript របស់ក្រុមហ៊ុន Mozilla សម្រាប់ស្វែងយល់លម្អិតពី JavaScript តាមរយៈអាស័យដ្ឋាន https://developer.mozilla.org/en/JavaScript
ហេតុអ្វីបានជា Brendan Eich ដាក់ឈ្មោះភាសាកម្មវិធីនេះថា “JavaScript” ?

Brendan Eich ធ្វើការនៅក្នុងហ៊ុន Netscape គឺជាអ្នកដែលបានបង្កើតភាសា JavaScript ។ ដំបូងភាសាកម្មវិធីនេះមិនមាន ឈ្នោះថា JavaScript នោះទេគឺមានឈ្មោះថា Mocha ហើយបន្ទាប់មកទៀតវាក៏បានប្តូរឈ្មោះថាជា JavaScript ពីព្រោះតែក្រុមហ៊ុន Netscape បានបញ្ចូលបច្ចេកវិទ្យាថ្មីៗដែលធ្វើការ support នឹងភាសា Java ដែលមាននៅក្នុងកម្មវិធី Netscape Navigator web browser ហើយម្យ៉ាងទៀត ដើម្បីឲ្យភាសានេះឆាប់មានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ដោយសារតែវាជាភាសា web programming ថ្មី ។ JavaScript ត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូងគេនៅក្នុងកម្មវិធី Netscape browser version 2.0B3 ក្នុងខែ ធ្នូ ឆ្នាំ ១៩៩៥ បន្ទាប់មកនៅក្នុង Internet Explorer 3.0 នៅខែ សីហា ឆ្នាំ ១៩៩៦ ។
ប្រវត្តិការសិក្សា
Brendan Eich ទទួលបាន bachelor’s degree ផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្តព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យ Santa Clara ។
Brendan Eich ទទួលបាន master’s degree ពីសាកលវិទ្យាល័យ Illinois នៅ Urbana Champaign នៅឆ្នាំ ១៩៨៦ ។
ប្រវត្តិការងារ
លោក Brendan Eich ចាប់ផ្តើមអាជីពការងារដំបូងរបស់គាត់នៅក្នុងក្រុមហ៊ុន Silicon Graphics អស់រយៈពេល ៧ ឆ្នាំក្នុងមុខងារជា Operating System និង Network Code ។ បន្ទាប់មកលោក Brendan Eich បានធ្វើការនៅ MicroUnity systems Engineering អស់រយៈពេល ៣ ឆ្នាំក្នុងមុខងារជា microkernel និង DSP code និងជាអ្នកបង្កើតដំបូងគេលើ MIPS R4000 port នៃ GCC ។
លោក Brendan Eich ត្រូវបានស្គាល់ថាជាបុគ្គលិកឆ្នើមក្នុងក្រុមហ៊ុន Netscape និង Mozilla ។ គាត់ចាប់ផ្តើមធ្វើការឲ្យក្រុមហ៊ុន Netscape Communications Corporation នៅខែ មេសា ឆ្នាំ ១៩៩៥ មុខងាបង្កើត JavaScript សម្រាប់ Netscape Navigator web browser ។ បន្ទាប់មកគាត់បានជួយបង្កើត Mozilla.org នៅដើមឆ្នាំ ១៩៩៨ ដែលជួយក្នុងមុខងារជា Chief Architect ។ នៅពេល American Online (AOL) បិទ Netscape browser unit នៅខែ កក្កដា ឆ្នាំ ២០០៣ លោក Brendan Eich បានជួយធ្វើការជា Mozilla Foundation ។
នៅខែ សីហា ឆ្នាំ២០០៥ បន្ទាប់ពីជួយធ្វើការក្នុងមុខងារជា Lead Technologist និងជាសមាជិកនៃ Board of Directors របស់ Mozilla Foundation រួចមកលោក Brendan Eich ក៏បានក្លាយជា Chief Technology Officer (CTO) នៃក្រុមហ៊ុន Mozilla Corporation ។

No comments:
Post a Comment