Pages

Saturday, July 19, 2014

ចំនុច​ដែល​អ្នក​គួរដឹង​នៅក្នុង Viber (Android)

១០ ចំនុច​ដែល​អ្នក​គួរដឹង​នៅក្នុង Viber (Android)

Viber គឺជា​កម្មវិធី​សម្រាប់​ជជែក​កម្សាន្ត​ដែល​មាន​អ្នក​ប្រើប្រាស់​ជាច្រើន​ ជុំវិញពិភពលោក​មិនចាញ់ LINE និង WhatsApp  ប៉ុន្មានទេ​ ។ ចាប់​តាំងពីឆ្នាំ​ ២០១០ រហូតដល់​ឆ្នាំ ២០១៤ នេះ​ Viber មាន​អ្នក​ប្រើប្រាស់​សរុប ចំនួន​ច្រើន​ជាង  ២០០​លាន​នាក់​មកហើយ​ ដែល​កម្មវិធីនេះ​មិនត្រឹម​តែ​អាច​ឱ្យ​អ្នក​ជជែក​កម្សាន្ត​តាមរយៈ​អក្សរ​ ប៉ុន្មោះទេ ថែម​ទាំង​មាន Sticker និង Emotion យ៉ាងច្រើន ​។
សំបុកអាយធី​សូម​ បង្ហាញ​អ្នក​ពី​របៀប​ប្រើប្រាស់​មួយ​ចំនួន​នៅលើ Viber ដែល​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​ប្រសិទ្ធិភាព ក្នុង​ការ​ប្រើប្រាស់​នឹង​ប្រើប្រាស់​បាន​ត្រឹម​ត្រូវ​។

១. ដាក់​ឱ្យ​ដំណើរការ Smart Notifications

តាមធម្មតា​អ្នក​នឹង ទទួល​គ្រប់ជំនួនដំណឹង​ដែល​មិត្ត​របស់​អ្នក​ផ្ញើ​អ្វី​មក​អ្នក​តាម Viber បន្តបន្ទាប់​គ្នា​ ។ ប្រសិន​បើ​អ្នក​គិត​ថាវារំខាន​ដែល​ត្រូវ​លឺសំលេងជំនូន​ដំណឹង​គ្រប់ពេល​នោះ​ អ្នក​គួរតែ​ ដាក់​ឱ្យ​ដំណើរការ Smart Notifications ដើម្បីឱ្យ​ Viber បង្រួម ជំនូនដំណឹង​ដែលចេញ​ពី​មិត្តតែម្នាក់ដដែល​ទៅជា ជំនូន​ដំណឹងតែ​មួយ​។
  • សូម​ចូលទៅ Chat Room រវាងអ្នក​នឹងមិត្ត​អ្នក​ណា​មួយ​ដែល​អ្នក​ចង់​ដាក់​ដំណើរការ Smart Notification ហើយ Swipe ទៅឆ្វេង
  • ចុចលើ Smart Notifications ដើម្បីឱ្យ​វាដំណើរការ
Enable Smart Notifications

២. ឆាត​ជាមួយ​មនុស្សច្រើននាក់

ប្រសិន​បើ​អ្នក​ ជជែក​កម្សាន្ត​ជាមួយ​មិត្ត​ច្រើន​ក្នុង​ពេលតែមួយ អ្នក​ប្រហែល​ជាត្រូវ​ពិបាក​ប្តូរទៅ​ប្តូរមក ។ យើង​សូមបង្ហាញ​អ្នក​ពីរបៀប​ប្តូរទៅ Chat Room ដែល​អ្នក​អាច​ជជែក​បានលឿន ​និង​មិនរំខាន ។
  • ចូលទៅ Chat Room​ របស់មិត្តអ្នក​ដែល​ Chat ជាមួយអ្នក​ ហើយ Swipe ទៅស្តាំ ។
  • នៅពេលនេះ​អ្នក​អាច​មើលឃើញ​ Active Chat Room ទាំង​អស់​ ដូចនេះ​អ្នក​រិតតែ​ងាយស្រួលក្នុងការប្តូរទៅប្តូរមករវាងមិត្តរបស់​អ្នក​ ឬនៅក្នុងក្រុម​ជជែក​កម្សាន្តរបស់​អ្នក
Switch Between Conversations Quickly

៣. Block និង Unblock លេខ Contact នៅលើ Viber

នៅក្នុង Viber ការ Block អ្នក​ណាម្នាក់​មាន​លក្ខណៈ​ខុស​ពី​ Social Media ផ្សេងៗ ដោយអ្នក​ដែល​ត្រូវ​បានអ្នក​ Block មិនអាច Chat ជាមួយ​អ្នក​ដោយផ្ទាល់បានទេ តែនៅតែអាច​ ឃើញគ្នា​នៅក្នុង Group Chat ដដែល ។ ដើម្បី​ Block ​ឬ Unblock អ្នក​ណា​ម្នាក់​សូមធ្វើតាម​ដូច​ខាងក្រោម
Block លេខ Contact :
  • ចូលទៅ Chat Room រវាងអ្នក​ និងគេ​ ដែល​អ្នក​ចង់ Block ហើយ Swipe ទៅឆ្វេង ហើយ​ចុចលើ Navicon ដែល​នៅខាងលើ និងខាង​ស្តាំ
  • ចុច Block ដើម្បី Block អ្នក​នោះ ។
Unblocking លេខ Contact:
  • ចូលទៅ Main Page ហើយ​ចុចលើ Navicon ដែល​នៅខាងក្រោមបង្អស់ ហើយ​ ចូលទៅ Settings
  • Privacy > Block List
  • ចុចលើ Unblock ។
Block And Unblock Mobile Contact Numbers On Viber

៤. បិទ​​ Seen និង Online Status

អ្នក​មិនចង់​ឱ្យ​គេ ​ឃើញ​ថាអ្នក​កំពុង Online ឬ មិនចង់​ឱ្យ​គេ​ដឹង​ថាអ្នក​បាន​ឃើញសារ (Seen) ​ដែល​គេ​បាន​ផ្ញើ​មកអ្នក​នោះ​ទេ ។ ​អ្នក​ពិតជាអាច​បិទ​ដំណើរការ នៃលក្ខណៈ​បាន ដើម្បីទទួលបាន​ភាព​ឯកជន​របស់​អ្នក​បន្ថែម ។
របៀបបិទ Seen
  • នៅលើ Main Page ចុចលើ Navicon ហើយ​ចុច​លើ Settings
  • ចុចលើ Privacy និង ដក Tick ចេញ​ពី  Send ‘Seen’ Status ។
Hide Seen Status
របៀប​បិទ Online Status  (បាន ២៤ ម៉ោង)
  • ចូលទៅ Main Page របស់​ Viber ហើយ​ចុចលើ Navicon ហើយ​ចុចលើ Settings
  • ចុចលើ Privacy ហើយ ដក Tick ចេញពី Share ‘Online’ Status ។
Hide online Status

៥. របៀបបិទជំនូន​ដំណឹង (Notifications)

អ្នកកំពុង​តែធ្វើការ ហើយ​អ្នក​ចង់​ផ្តោត​ទៅលើ​ការងារ​ជាជាង​លឺសំលេង​រំខាន​ផ្សេងៗ ចេញ​ពី​ទូរស័ព្ទ​ដៃ​របស់​អ្នក​ជាពិសេស Notification ពីមិត្តរបស់​អ្នក​នៅក្នុង​ក្រុម​ជជែក​កំសាន្ត នៅក្នុង Viber
  • ចូលទៅ Main Page ហើយ​ចុចលើ Navicon ហើយ​ជ្រើស​យក Settings
  • ចុចលើ Notifications ហើយ ដក Tick ចេញ​គ្រប់ជម្រើស​ទាំង​អស់
  • ឬអ្នក​អាច​ បិទ​ជំនូន​ដំណឹង​ពី Viber តាមរយៈ Settings របស់​ Android ដោយ​ចូលទៅ Settings >Apps > Viber ហើយ​ដក Tick ចេញ​ពី Show notifications ។
Turn off Notifications

៦. បិទភ្លើងអេក្រង់​នៅពេល​មាន​ជំនូន​ដំណឹង

នៅពេល​ដែល​មាន​ មិត្ត​ណាម្នាក់​ផ្ញើ​សារ​មកអ្នក​តាម​ Viber ភ្លើង​អេក្រង់​ទូរស័ព្ទ​របស់​អ្នក​តែ​ងតែ​ភ្លឺ​ជានិច្ច​ដែល​ធ្វើឱ្យ​ ទូរស័ព្ទ​របស់​អ្នក​ងាយ​អស់​ថ្ម អ្នក​អាច​បិទ​វា​បាន​ដោយ៖
  • ចុចលើ Navicon ដែល​នៅលើ Main Page របស់ Viber ហើយចុច Settings
  • បន្ទាប់មក ចុចលើ Notifications ហើយ​ដក tick ចេញពី Light screen for messages ។
Turn Off Light Screen For Messages

៧. បៀប​លុប​សារ

អ្នក​អាច​លុបសារ​ ដែល​អ្នក​ធ្លាប់​បាន​ផ្ញើ​ទៅមិត្តរបស់​អ្នក​បាន​ តែវាអាច​លុប​បានត្រឹមតែនៅក្នុង​ទូរស័ព្ទ​របស់​អ្នក​ប៉ុន្នោះ​ នៅក្នុង​ទូរសព្ទរបស់​មិត្ត​អ្នក​នៅតែដដែល​។
  • ចូលទៅ Chat Room របស់​មិត្តរបស់​អ្នក​ ហើយ​ចុចឱ្យ​ជាប់​ទៅលើ សារណាមួយ​ដែល​អ្នក​ចង់​លុប ហើយចុចលើ Delete ។
Delete Messages In A Conversation

៨. វិធី​កំណត់ WiFi Sleep

ជាទូទៅ Viber តែងតែ​ដាក់​ឲ្យ​ដំណើរ​ការ WiFi (Active) ជាប្រក្រតី​ដើម្បី​ឲ្យ​អ្នក អាច​ទទួល​ការ​ជូន​ដំណឹង​ផ្សេងៗ​ពេល​មាន​នរណាម្នាក់​ផ្ញើ​សារ​មកអ្នក ។ យ៉ាងណាមិញ លោកអ្នក​ក៏អាច​កំណត់​មិន​ឲ្យ​ដំណើរ​ការ WiFi (Sleep) ចំពោះ Viber បាន​ផងដែរ ដោយ​អនុវត្តន៍​តាម​ខាងក្រោម៖
  • សូមចុចលើ Navicon នៅលើ Main Page, ហើយ​ចូល​ទៅកាន់ Settings
  • បន្ទាប់​មក​ចុចលើ General និង​ចុចលើ Wi-Fi sleep policy
  • សូមជ្រើសយក Use device’s settings ។
Change WiFi Sleep Policy

៩. Doodle លើរូបភាព

តើ​លោកអ្នក​ដឹង​ ទេថា លោកអ្នក​អាច Doodle លើ​រូបភាព​នានា នៅ​ក្នុង Android Phone របស់​អ្នក ? នៅពេលដែល​លោកអ្នក​ទទួល​បាន​រូបភាព​ពី​មិត្តភក្តិ​លោកអ្នក ឬតាម​រយៈ​ការ​ថតរូប​ដោយ​ប្រើ​កាមេរ៉ា​ទូរស័ព្ទ លោកអ្នក​នៅតែ​អាច​ប្រើ Doodle លើ​រូបភាពទាំងនោះបាន ។
* Doodle គឺ​ការប្រើប្រាស់​រូប​ដូចជាផ្កាយ ផ្កា ស្លឹកឈើ ជាដើម មក​គូស​វាង​បន្ថែម​លើ​រូបភាព​ណាមួយ ។
  • សូមចុចលើ​រូបភាព​ដែល​អ្នក​បាន​ទទួល​ពី Viber និង​ចុច​លើ Navicon បន្ទាប់​មក​ជ្រើសរើស Doodle on this photo ។
  • លោកអ្នក​ប្រើ​ Brush options, EraserColors ឬអាច​ប្តូរ​ទៅ​រូបភាព​ដទៃ​ក្នុង Doodle editor
  • ក្រោយពី​បាន​គូសវាស​រួចហើយ​អ្នក​អាចចុច SEND ដើម្បី​ផ្ញើ Doodle របស់​អ្នក​ទៅមិត្តភក្តិ​នៅ​ក្នុង Viber របស់អ្នក ។
Doodle On Any Photo

១០. ដំណើរការសន្ទនា​ជារូបភាព – Conversations Gallery

អ្នកនិង មិត្ត​របស់​អ្នក​បានចែក​រំលែក នូវរូបភាព វីដេអូ​ជាច្រើន​នៅលើ Viber ហើយ​អ្នក​ចង់​ចូលមើលម្តងទៀត​ដោយ​មិនចង់​ Scroll ទៅរក​ម្តងទៀត​នោះ​ទេ​ ដូចនេះ​យើង​នឹង​បង្ហាញ​អ្នក​ពី​របៀប ចូលទៅកាន់​រូបភាព​និង វីដេអូទាំង​នោះម្តងទៀត ។
  • ចូលទៅ Chat Room របស់​មិត្តអ្នក​ ហើយ​ Swipe ទៅឆ្វេង​
  • ជ្រើស​យក Conversation Gallery ហើយ Swipe ទៅ​ឆ្វេងឬ ស្តាំ​ដើម្បី​មើលរូបភាព​ឬ វិដេអូទាំងនោះ ។
conversation-gallery
គន្លឹះ​ទាំង ១០​ខាងលើ​ដែល​សំបុកអាbយធី បានរៀបរាប់​មកនេះ សង្ឃឹម​ថា​នឹង​អាច​ជួយលោកអ្នក​ឲ្យ​ប្រើប្រាស់ Viber កាន់​តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាពជាងមុនទៀត ។ តើ​លោកអ្នក​ធ្លាប់​ដឹង​ពី​គន្លឹះ​ទាំងនេះ ដែរឬទេ? បើ​មាន​គន្លឹះ​ផ្សេង​ពីនេះ អាចចែករំលែកជាមួយ​ក្រុម​ការងារ​សំបុកអាយធី ផង​តាម​រយៈ​មតិ​ខាងក្រោម ៕

 ប្រភពមកពី សំបុកអាយធី antkh

No comments:

Post a Comment